តោះយុវជនខ្មែរស្វែងយល់សច្ចភាពពិតករណីខ្មែរក្រហមនិងការឈ្លានពានរបស់វៀតណាម
កុំឱ្យអន្តរជាតិចោទវៀតណាមថាលើកទ័ពចូលឈ្លានពានទឹកដីខ្មែររំលោភច្បាប់អន្តរជាតិ លោកហ៊ុនសែន ប្រឌិតរឿងបំភ្លៃការពិតដើម្បីការពារនិងដឹងគុណយួន ! រឿងពិតរបស់សម្តេចទាំងបីលោក ជា សុីម ហេង សំរិន ហ៊ុន សែន អតីតខ្មែរក្រហម រត់ទៅប្រទេសវៀតណាមឆ្នាំ១៩៧៦_១៩៧៨ គឺរត់យករួចខ្លួនដើម្បីរក្សាជីវិតកុំឲ្យពួកកម្មាភិបាល ប៉ុល ពត សម្លាប់តែប៉ុណ្ណោះ ។
គេគ្មានគំនឹតចង់វិលមករំដោះខ្មែរឲ្យផុតពីរបប ប៉ុល ពត អីនោះទេ ។ ដោយវៀតណាមយល់ច្បាស់ថាមិនអាចលើកទ័ពវាលុយចូលគ្រប់គ្រោងប្រទេសកម្ពុជាបាន ព្រោះវាខុសនិងច្បាប់អន្តរជាតិទាំងស្រុង ។ ទើបពេលយួនចូលឈ្លានពានទឹកដីខ្មែរថ្ងៃ០៧មករា ១៩៧៩ យួនបានរៀបផែនការណ៍នាំ អតីតខ្មែរកម្មាភិបាលខ្មែរក្រហមមកជាមួយ គឺផែនការណ៍គ្រប់គ្រងទឹកដីខ្មែរឲ្យបាន តាមរូបភាពរំដោះខ្មែរ ក្រោមការលើកបន្តប់មេដឹកនាំខ្មែរល្ងង់ម្នាក់ជំនាញការយួនម្នាក់នៅបញ្ជាពីក្រោយ បញ្ជាខ្មែរគ្រប់គ្រងខ្មែរ។
ដើម្បីសម្រេចផែនការណ៍នេះបាន វៀតណាមត្រូវលើកបន្តុបមនុស្សខ្មែរល្ងង់ៗឲ្យដឹកនាំប្រទេស។ មេដឹកនាំខ្មែរគ្រាក់ៗបច្ចុប្បន្នជាអតីតខ្មែរក្រហម ខ្លះអត់ចេះអានចេះសរសេរអក្សរខ្មែរទេ ខ្លះនៅជល់មាន់ ឃ្វាលគោ ឃ្វាលក្របី សុខៗ ស្រាប់តែវៀតណាមហៅឲ្យតំណែងជា មេឃុំ ចៅហ្វាយខេត្ត មេទ័ព នាយករដ្ឋមន្រ្តី។ល។ ទើបបច្ចុប្បន្នមេដឹកនាំខ្មែរមួយចំនួនធំ មានចរិកពាលដូចក្របី មានសម្តីដូចមនុស្សបាតផ្សារបាតសង្គមតាំងពីថ្នាក់លើដល់ក្រោម ។
ប្រវត្តិសាស្រ្តដែលខ្មែរភាគច្រើនមិនបានដឹង គឺនៅក្នុងឆ្នាំ១៩៧៨_១៩៧៩ មុនពេលកងទ័ពវៀតណាមវាយលុកចូលទឹកដីខ្មែរ។ នៅឯអង្គការសហប្រជាជាតិ បានដឹងអំពីផែនការណ៍សម្លាប់រំគាលដោយរបប ប៉ុល ពត ភ្នាក់ងារអង្គកាសហប្រជាជាតិទទួលបន្ទុកខាងសិទ្ធិមនុស្សបានធ្វើរបាយការណ៍ជូនអង្គការសហប្រជាជាតិឲ្យបានដឹង បន្ទាប់ពីបានចុះមកធ្វើបេសកកម្មនៅប្រទេសកម្ពុជារួចមក ។ អង្គការសហប្រជាជាតិក៏បានកោះប្រជុំប្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍នៅបូរីញូយ៉ក សហរដ្ឋអាមេរិក ហើយបានចេញសេចក្តីសម្រេចដំណោះស្រាយមួយលេខ៣១១(Resolution/311)។ សេចក្តីសម្រេចនោះបានអនុញាតឲ្យអង្គការសហប្រជាជាតិចូលរំដោះប្រជាពលរដ្ឋខ្មែរឲ្យផុតពីការកាប់សម្លាប់របស់របស់ ប៉ុល ពត។ បេសកកម្មកងទ័ពមួកខៀវដឹកនាំដោយមេបញ្ជាកាប្រទេស អង់គ្លេស កាណាដា អូស្រ្តាលី ថ្ងៃបរិច្ឆេតយុទ្ធនាការនឹងចាប់ផ្តើមនៅដើមឆ្នាំ១៩៧៩ បីខែក្រោយខែមករា គឺខែមិនា១៩៧៩។
ដោុយឡែកនៅក្នុងក្រុមប្រឹក្សាអចិន្រ្តៃយ៍អង្គកាសហប្រជាជាតិមានវត្តមានប្រទេស ចិន និង រុស្សី ជាប្រទេសកុម្មុយនិស្ត បានដឹងអំពីផែនការបញ្ជូនកងទ័ពមួកខៀវចូលរំដោះខ្មែរឲ្យផុតពីរបប ប៉ុល ពត ទើប រុស្សី បានជំរុញវៀតណាមឲ្យចូលវាយលុកប្រទេសខ្មែរឲ្យបានមុនទ័ពមួកខៀវ ក្រោមលេសថាមករំដោះខ្មែរ។ បេីមិនដូច្នោះ វៀតណាមបន្តទុកឱកាសឲ្យ ប៉ុល ពត សម្លាប់ខ្មែបន្តទៅទៀតបានទេ ។ មេបញ្ជាការកងទ័ពមួកខៀវ UNs របស់អង់គ្លេស កាណាដា អូស្រ្តាលី បានខឹងសម្បា ធ្វើប្រត្តិកម្មប្រឆាំងខ្លាំងៗចំពោះអន្តរាគមន៍កងទ័ពវៀតណាមដែលបានលើកទ័ពវាយលុយចូលទឹកដីខ្មែរ រំលោភបូរណភាពអធិបតេយ្យភាពប្រទេសកម្ពុជាដោយគ្មានការអនុញាតិពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
បន្ទាប់ពីវៀតណាម បានកាន់កាប់ទឹកដីខ្មែរ នៅឯអង្គការសហប្រជាជាតិវិញ រុស្សី និង វៀតណាម បានខិតខំបញ្ចុះបញ្ចូល(Lobby) ឲ្យបណ្តាប្រទេសនានា ជាសមាជិកអចិន្រ្តៃយ៍ឲ្យគាំទ្រទទួលស្គាល់ថ្ងៃ៧មករា១៩៧៩ថាជាថ្ងៃដែលវៀតណាមចូលរំដោះខ្មែរឲ្យផុតពីការសម្លាប់រង្គៀលក្រោមរបប ប៉ុល ពត តែត្រូវបានបរាជ័យទាំងស្រុងដោយប្រជាជាសមាជិកបដិសែធវត្តមានកងទ័ពវៀតណាមក្នុងទឹកដីខ្មែរ។ ដូច្នេះ បើគ្មានថ្ងៃ៧មករាទេនោះ ខ្មែរត្រូវបានរំដោះដោយកងទ័ពមួកខៀវ UNs ខ្មែរទទួលបានសន្តិភាព សេរីភាព ប្រជាធិបតេយ្យពិតប្រាកដ។ ថ្ងៃ៧មករា ខ្មែរចេញពីមាត់ខ្លា ចូលមាត់ក្រពើ ៕