Statement by MP David Anderson of Canada parliament

David Anderson of CanadaThe loss of democracy in any country should concern us. #Cambodia is falling back into the darkness it experienced in the past. Prime Minister Hun Sen has destroyed democratic institutions and practices. He has outlawed the opposition and jailed the opposition leader, Kem Sokha.

The July election was fixed and illegitimate. Cambodia’s history as a one-party state has had long-lasting consequences that the Cambodian people have worked hard to overcome. Democratic is a foundation for human rights. Exiled Cambodian leaders like Mu Sochua have addressed members of this House, calling on Canada to speak out.

Today, I called on this Liberal government to press for the restoration of democracy in Cambodia and call for Kem Sokha’s immediate release. We call for the restoration of the rights of the opposition, and a new election. Until then, I asked that the government not recognize any representatives of this illegitimate Cambodian regime.

ការបាត់បង់លទ្ធិប្រជាធិបតេយ្យនៅប្រទេសណាក៏ដោយ យើងត្រូវចាប់អារម្មណ៍។ ប្រទេសកម្ពុជាកំពុងធ្លាក់ខ្លួនចូលរទៅក្នុងពិភពងងឹតដែលធ្លាប់ឆ្លងកាត់ពីអតីតកាល។ លោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបានកំពុងបំផ្លាញស្ថាប័នលទ្ធិប្រជាធិបតេយ្យនិងការអនុវត្តន៍ស្ថាប័នទាំងនេះ។ គាត់បានដាក់ក្រុមជំទាស់អោយនៅក្រៅច្បាប់ ហើយចាប់ដាក់គុកប្រធានគណបក្សគឺលោកកឹម-សុខា។

ការបោះឆ្នោតជាតិត្រូវបានធ្វើឡើង ហើយលទ្ធផលជារដ្ឋាភិបាលមិនស្របច្បាប់។ ប្រទេសកម្ពុជាមានប្រវត្តិដឹកនាំផ្តាច់ការបែបបក្សតែមួយដែលផ្តល់អាក្រក់ជាច្រើនមកហើយ ដែលប្រជាពលរដ្ឋកម្ពុជាបានព្យាយាមយកជំនៈលើរបបបែបនេះ។ ប្រជាធិបតេយ្យគឺជាគ្រឹះនៃសិទ្ធិមនុស្ស។ មេដឹកនាំនិរទេសខ្លួនអ្នកស្រីម៉ួរ-សុខហួរបានថ្លែងរបាយការណ៍នៅចំពោះមុខរដ្ឋសភាកាណាដាយើងនេះអំពាវនាវអោយប្រទេសកាណាដានិយាយចេញជាចំហរ។

ថ្ងៃនេះ ខ្ញុំសូមអំពាវនាវអោយរដ្ឋាភិបាលកាណាដាដឹកនាំដោយបក្សសេរីនិយម ដាក់សំពាធបន្ថែមទៅលើរដ្ឋាភិបាលកម្ពុជាអោយស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោះលែងលោកកឹម-សុខាជាបន្ទាន់។ យើងសូមអំពាវនាវអោយមានការស្តារឡើងវិញនូវសិទ្ធិទាំងឡាយរបស់គណបក្សជំទាស់ និងការបោះឆ្នោតសាជាថ្មី។ បើមិនដូច្នោះទេ ខ្ញុំសុំអោយរដ្ឋាភិបាលកាណាដាមិនទទួលស្គាល់តំណាងណាមួយនៃរបបដឹកនាំកម្ពុជាដែលមិនស្របច្បាប់នេះ។