គំរប់ពេលមួយឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិទាំងបំពាន

សេចក្តីថ្លែងការណ៍

Public Statement on the Dissolution of CNRP 16 November 2018គំរប់ពេលមួយឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិទាំងបំពាន

សូមគោរពបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!

‌            ថ្ងៃនេះទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាគំរប់ពេលមួយឆ្នាំដែលតុលាការកំពូលនៃព្រះរាជា ណាចក្រកម្ពុជាបានសម្រេចចិត្តរំលាយគណបក្សសង្គ្រោះជាតិជាគណបក្សជំទាស់តែមួយគត់ ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្សដែលចាប់កំណើតតាំងពីឆ្នាំ១៩៩១ដោយអ៊ុនតាក់។

ការរំលាយគណបក្សសង្គ្រោះជាតិនេះគឺជាកំហុសដ៏ធំរបស់ប្រព័ន្ធតុលាការកម្ពុជាជាពិសេសតុលាការកំពូលដែលបានសំអាងទៅលើច្បាប់ថ្មីវិសោធនកម្មដោយលើកដៃពីសមាជិកតំណាងរាស្ត្រគណបក្សប្រជាជនទាំងស្រុងកាលពីខែកុម្ភៈឆ្នាំង២០១៧។ ច្បាប់ដែលធ្វើវិសោធនកម្មដោយឯកបក្សនេះមានចែងអំពីបុគ្គលថ្នាក់ដឹកនាំគណបក្សនយោបាយដែលប្រព្រឹត្តបទល្មើសអាជ្ញាកម្ម អាចឈានដល់រំលាយគណបក្សដែលបុគ្គលនោះគ្រប់គ្រងចោល។

ប្រការនេះបានបង្ខំចិត្តអោយលោកសម-រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិលាលែងចេញ ពីតំណែងប្រធានគណបក្សក្នុងន័យដើម្បីរក្សាគណបក្សអោយមានជីវិតបន្តពីព្រោះតុលាការខ្មែរបានបង្កើតបទចោទប្រកាន់ជាច្រើនជាពិសេសបទបរិហារកេរ្តិ៍ប្រមុខរាជរដ្ឋាភិបាលកំរិតបទឧក្រិដ្ឋដល់លោកសម-រង្ស៊ី។

ប៉ុន្តែអាជ្ញាធរបានបុកចូលផ្ទះលោកកឹម-សុខាទាំងកណ្តាលយប់អាធ្រាតដើម្បីចាប់លោក យកទៅឃុំឃាំងក្នុងគុកត្រពាំងផ្លុងក្នុងទោសក្បត់ជាតិចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន-សែន។ ការចាប់នេះគឺជាការឃុំខ្លួនបណ្តោះអាសន្នដើម្បីស៊ើបអង្កេតស្វែងរកភស្តុតាង។ ហើយមកដល់ថ្ងៃនេះចៅក្រមស៊ើបអង្កេតមិនទាន់កាត់ក្តីសម្រេចចិត្តដាក់បន្ទុកលើ លោកកឹម-សុខានៅឡើយទេ។

ដូច្នេះតុលាការកំពូលគ្មានតឹកតាងណាឬអំណាស់អំណាងផ្លូវច្បាប់ណាដែលអាចរំលាយគណបក្សសង្គ្រោះជាតិបានឡើយ។ ម្យ៉ាងទៀតចៅក្រមស៊ើបសួរក៏គ្មានច្បាប់ណាអនុញ្ញាតអោយលោកបន្តឃុំខ្លួនបណ្តោះអាសន្នយូររហូតមកដល់សព្វថ្ងៃនេះដែរ។

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសសូមអំពាវនាវដល់ សហគមអន្តរជាតិនិងលោកហ៊ុន-សែន ត្រូវពិចារណាដកលោកឌិត-មន្ទីដែលជាប្រធានតុលាការកំពូលចេញពីតំណែង ក្នុងការដែលលោកសម្រេចរំលាយគណបក្សសង្គ្រោះជាតិដោយខ្វះ មូលដ្នានច្បាប់ និងធ្វើឡើងដោយអគតិភាព រំលោភអំណាច និងអសីលធម៌។ ដូចគ្នាដែរ ត្រូវដកលោកគី-ប្ញទ្ធីដែលជាចៅក្រមស៊ើបសួរករណីលោកកឹម-សុខាក្នុងការដែលលោកអសមត្ថភាពក្នុងការបំពេញការងារដោយបន្តឃុំខ្លួនលោកកឹម-សុខាមកអស់រយៈពេលជាងមួយឆ្នាំមកនេះ។

ធ្វើនៅកាណាដា ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨

Public Statement on the Dissolution of CNRP 16 November 2018 in pdf file


សេចក្តីថ្លែងការណ៍អំពីការបោះឆ្នោតនៅកម្ពុជា

Statement of Cambodia Election 29 July 2018-page-001គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសសូមថ្កោលទោសជាឱឡារិកដល់ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលប្រព្រឹត្តឡើងប្រកបដោយភាពលំអៀង មិនសុក្រិត្តយុត្តិធម៌ និងជាការបោកបញ្ឆោតសំលេងម្ចាស់ឆ្នោតប្រជាពលរដ្ឋខ្មែរ១៦លាននាក់។

គណៈកម្មការជាតិដើម្បីការបោះឆ្នោតឬហៅកាត់គជបជាអង្គភាពបង្គ្រប់កិច្ចអោយរដ្ឋាភិបាលដើម្បីបោកបញ្ឆោតប្រជាពលរដ្ឋខ្មែរ។ គជបមានមនុស្សធ្វើការមកពីគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជាបានរំកិលខ្លួនខ្ពស់ជាងស្ថាប័នជាតិសំខាន់ៗ។ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការកសាងហេដ្ឋារចនាសម្ព័ន្ធគឺគ្រាន់តែជាការលំអររូបភាពខាងក្រៅតែប៉ុណ្ណោះ ពីព្រោះក្នុងរយៈពេលជាង២២ឆ្នាំនេះ លោកហ៊ុន-សែននិងក្រុមរបស់គាត់បានបំលែងប្តូរនូវស្ថាប័នជាតិដោយជំនួសវិញគឺក្រុមស្វាមីភក្តិរបស់គាត់និងគណបក្សប្រជាជនកម្ពុជា។

យើងខ្ញុំសូមអំពាវនាវអោយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ត្រូវឈរប្រកៀកស្មារជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសក្នុងការជំរុញអោយស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ មានការបោះឆ្នោតឡើងវិញដែលអាចឆ្លុះបញ្ចាំងឆន្ទៈប្រជាពលរដ្ឋពិតប្រាកដក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។ សហគមន៍អន្តរជាតិជាពិសេសប្រទេសប្រកាន់របបប្រជាធិបតេយ្យត្រូវអនុវត្តន៍ជាក់ស្តែងជាជាងគ្រាន់តែសំដែងចំណាប់អារម្មណ៍និងសេចក្តីថ្លែងការណ៍មិនទទួលស្គាល់ការបោះឆ្នោតនេះ។ ជាមេរៀន សូមអោយក្រុមអ្នកប្រជាធិបតេយ្យនិងសហគមន៍អន្តរជាតិធ្វើការផ្លាស់ប្តូរទិសពីការពង្រឹងសមត្ថភាពប្រជាពលរដ្ឋម្នាក់ៗមកជាការពង្រឹងស្ថាប័នជាតិវិញ ព្រោះក្នុងរយៈពេល២៧ឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរម្នាក់ៗបានយល់សុីជម្រៅនូវខ្លឹមសារលទ្ធិប្រជាធិបតេយ្យបានមួយចំនួនធំហើយ តែពួកគេនៅជាជនរងគ្រោះពីគណបក្សកាន់អំណាចដែលគ្របសង្កត់ទាំងស្រុងទៅលើស្ថាប័នជាតិ។

Committee for Election Rights of Overseas Cambodians (The CEROC) solemnly condemns the national election conducted in July 29, 2018 which has been in bias, unfair, and manipulating the 16 millions of Cambodian population.

National Election Committee (NEC) is the biased body commissioned to manipulate the Cambodian people. NEC has employed staffs majorly from ruling party (CPP), and CPP has embodied themselves higher than key national institutions. Under the leadership of Prime Minister Hun Sen, economic development and infrastructure are just a decoration of outside look because during his mandate of over 22 years, Prime Minister Hun Sen and his entourages have exchanged national institutions to replacing with his loyalists and CPP party.

We would like to appeal all Cambodians overseas to firmly shoulder with Cambodian people inside the country to demand the returning back of democracy in Cambodia, to conduct a new election that could reflect the will of the people in choosing their representatives. International communities particularly those democratic countries must take action rather than just expressing concerns and making statement of election condemnation. As lessons learnt, all democrats and international communities should make change of their direction from individual citizens’ capacity building to strengthening national institutions because during this period of 27 years, individual Cambodian has deepened knowledge of democracy principles but they have been remained victim of CPP that has evolved themselves to control major national institutions.

អានសេចក្តីថ្លែងការណ៍ទាំងស្រុង Read complete statement in pdf


សេចក្តីថ្លែងការគាំទ្រការតស៊ូមតិអហឹង្សាចលនាសង្គ្រោះជាតិ

សេចក្តីថ្លែងការណ៍

ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិខ្មែរជាទីគោរព

កម្មវត្ថុ៖ ភាពមិនប្រាកដប្រជានៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតដោយសេរីនិងយុត្តិធម៍ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានិងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនិងការចូលរួមសកម្មតស៊ូមតិ អហឹង្សាជាមួយចលនាសង្គ្រោះជាតិនិងចលនានានារបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ មាន ការខកចិត្តជាខ្លាំងចំពោះការឃុំខ្លួនបណ្តោះអាសន្នទាំងបំពានទៅលើលោកកឹម-សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ចំពោះតុលាការកំពូលប្រកបដោយអគតិធម៍ទាំង៤សម្រេចរំលាយគណបក្សសង្គ្រោះជាតិ ការច្បាមយកកៅអីសភាទាំង៥៥និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៥០០៧ដែលបោះដោយឆន្ទៈប្រជាពលរដ្ឋ និងការហាមឃាត់មន្ត្រីបក្សជំទាស់ទាំង១១៨នាក់ទាំងបំពានទៅលើសិទ្ធិចូលរួមនយោបាយ ដែលធានា ដោយច្បាប់រដ្ឋធម្មនុញ្ញខ្មែរនិងកតិកាសញ្ញាអន្តរជាតិនានា។

ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នគឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញផល ប្រយោជន៍ជាតិខ្មែរ និងបង្កអោយមានការបែកបាក់ផ្ទៃក្នុងជាតិយ៉ាងធ្ងន់ធ្ងរ។ តុលាការកំពូលក្រោមពាក្យ បណ្តឹងពីក្រសួងមហាផ្ទៃ និងការថ្លែងជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើការរំលាយ គណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតកន្លៈប្រទេសគឺជាទង្វើរំលោភរដ្ឋធម្មនុញ្ញនិងបង្កផលអវិជ្ជមានដល់ជាតិធ្ងន់ធ្ងរដែលប្រជាពលរដ្ឋខ្មែនិងស្ថាប័នជាតិសំខាន់ៗក្នុងទំនួលខុសត្រូវទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ច សង្គម និងនយោបាយ មិនអាចព្រងើយកន្តើយនិងអត់អោនអោយបានទេ។

សំណូមពរ៖ យើងខ្ញុំសំណូមពរអោយដោះលែងលោកកឹម-សុខានិងអ្នកទោសនយោបាយទាំងអស់ រៀបចំការបោះឆ្នោតព្រឹទ្ធសភានិងបោះឆ្នោតជាតិដោយសេរីនិងយុត្តិធម៍ដោយមានការចូលរួមពីគណ- បក្សសង្គ្រោះជាតិជាសំខាន់។ សូមប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់ចូលរួម សកម្មក្នុងការតស៊ូមតិដោយអហឹង្សាជាមួយចលនាសង្គ្រោះជាតិនិងចលនានានាដើម្បីការពារសំលេង ឆ្នោតរបស់បងប្អូន ក៏ដូចជាការពារផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិ ទាំងមូល កុំអោយធ្លាក់ទៅក្នុងកណ្តាប់ដៃនៃជនផ្តាច់ការឬក្រុមនៃជនផ្តាច់ការណាមួយ។

សូមព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីអាក់ខានឡើយ។

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨

Public Statement on the Non-violence Cambodia National Rescue Movement for Free and Fair Election


សេចក្តីថ្លែងការណ៍

ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិជាទីគោរព

កម្មវត្ថុ៖ លក្ខណ្ឌថ្មីតម្រូវអោយអ្នកចុះឈ្មោះបោះឆ្នោតត្រូវស្នាក់នៅអាស័យដ្ឋានបច្ចុប្បន្ន៣០ ថ្ងៃឡើងទៅដែលប្រកាសដោយក្រសួងមហាផ្ទៃនៅថ្ងៃ១៤សីហាឆ្នាំ២០១៧បន្ថែមទៅលើសេចក្តីប្រកាសខែធ្នូឆ្នាំ២០១៥ គឺរំលោភលើច្បាប់បោះឆ្នោតដែលបានកំណត់អោយមានតែសាក្សី ម្នាក់ដើម្បីបញ្ជាក់លំនៅដ្ឋានហើយអាចចុះឈ្មោះបោះឆ្នោតបាន។

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ មាន ការខកចិត្តជាខ្លាំងចំពោះសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលមានដែនសមត្ថកិច្ចទៅលើយុត្តាធិការ របស់គជបក្នុងការកំណត់សុពលភាពអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែលបានតម្រូវអោយមានតែសា-ក្សីម្នាក់ដើម្បីកំណត់លំនៅឋានបច្ចុប្បន្នក្នុងការចុះឈ្មោះបោះឆ្នោតបាន។

ការតម្រូវអោយស្នាក់នៅ៣០ថ្ងៃនិងត្រូវមានលិខិតបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលគឺផ្ទុយស្រឡៈ ពីច្បាប់បោះឆ្នោត និងអាចមើលឃើញថាជាការរំលោភទៅលើដែនសមត្ថកិច្ចរបស់គជប។ យើងខ្ញុំសូម បដិសេធន៍នូវមតិរបស់លោកសោម សូរីដា ដែលជាលេខាធិការរងរបស់គជបក្នុងការទទួលស្គាល់ ប្រកាសរបស់ក្រសួងមហាផ្ទៃតាមរយៈវេទិការអ្នកស្តាប់អាស៊ីសេរីកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០១៧ តាមឆន្ទានុសិទ្ធិនិងឋានៈរបស់លោក លោកមិនអាចមានសិទ្ធិអារកាត់អ្វីឡើយលុះត្រាតែមានសេចក្តី សំរេចពីសមាជិកទាំង៩របស់គជប។

សំណូមពរ៖ យើងខ្ញុំសំណូមពរអោយគជបពិចារណានិរាករសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដើម្បី អនុវត្តន៍តាមច្បាប់បោះឆ្នោតអោយបានត្រឹមត្រូវ ធានានូវឯករាជ្យភាពមិនលំអៀង និងវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសអាចសំរួលភាពងាយស្រួលអោយកម្មករក្នុងស្រុកនិងចំណាកស្រុកយើងរាប់លាននាក់អាច មានសិទ្ធិចុះឈ្មោះបានដោយគ្មានឧបសគ្គរឿងរស់នៅអោយគ្រប់៣០ថ្ងៃ។

សូមព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិទទួលនូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីអាក់ខានឡើយ។

ធ្វើនៅប្រទេសកាណាដា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧

សេង សុភ័ណ

ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

អានសេចក្តីប្រកាសទាំងស្រុង

សន្លឹកឆ្នោតរបស់ខ្ញុំ សិទ្ធិសេរីភាពរបស់ខ្ញុំ យុត្តិធ៌មរបស់ខ្ញុំ

“My Vote, My Freedom, My Justice”

[about us] [petition] [reform effort] [portfolio] [faqs]


សេចក្តីថ្លែងការណ៍ស្តីអំពីការរំលោភលើសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេសសំរាប់២៥ឆ្នាំប៉ារីស

ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសត្រូវបានគេរំលោភសិទ្ធិចូលរួមបោះឆ្នោត

អស់រយះពេល២៥ឆ្នាំតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១

សំរាប់ខួប២៥ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ តុលា ១៩៩១ – ២៣ តុលា ២០១៦ នេះ ប្រជា ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសត្រូវបានគេបំពានលើសិទ្ធិចូលរួមនយោបាយមួយគឺការចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតជាតិម្តងៗ។ នៅសម័យអ៊ុនតាក់ឆ្នាំ១៩៩៣ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៅពេលនោះបាន សំរួលដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានចូលរួមបោះឆ្នោត។

តែចាប់ពីឆ្នាំ១៩៩៨មក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីបានរំលោភសិទ្ធិចូលរួមនយោបាយ គឺការចូលរួមបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ពីទីតាំងដែលខ្លួនកំពុងរស់នៅ កំពុងធ្វើការ និងកំពុងសិក្សា រៀនសូត្រ។ ថ្វីត្បិតតែក្នុងកំឡុងពេលដែលមានការចុះឈ្មោះបោះឆ្នោតរវាងថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៦នេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់គឺមានន័យថាទាំងពលករចំណាកស្រុក ទាំងសិស្សនិស្សិត មន្ត្រី រាជការ និងខ្មែរដែលរស់នៅអចិន្ត្រៃយ៍តាមបណ្តារប្រទេសជឿនលឿនទាំងឡាយមិនបានចូលរួមចុះឈ្មោះបោះឆ្នោត ដោយងាយស្រួលឡើយ។ បើពួកគេចង់ចុះឈ្មោះគឺពួកគេត្រូវជិះយន្តហោះទៅស្រុកកំណើតរបស់ខ្លួន ដែលប្រការ នេះមានការចំណាយយ៉ាងច្រើនទាំងពេលវេលា ទាំងធនធាន។

ប្រការនេះគឺជាការរំលោភទៅលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសយ៉ាងប្រត្យក្ស។

អង្គការដឺស៊ីរ៉ក់សូមអំពាវនាវដល់រាជរដ្ឋាភិបាលក្រុងភ្នំពេញជួយសំរួលនិងអនុញ្ញាតអោយមានការចុះឈ្មោះបោះឆ្នោត និង ការបោះឆ្នោតនៅតាមបណ្តារទីតាំងនានាជុំវិញពិភពលោកដែលមានប្រជាពលរដ្ឋខ្មែរ រស់នៅកុះករដើម្បីគោរពអោយបានត្រឹមត្រូវតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សូមអរព្រះគុណ និង សូមអរគុណ

ធ្វើនៅប្រទេសកាណាដា ថ្ងៃទី២៣ តុលា ២០១៦

គណៈក្រុមប្រឹក្សាគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស

Press-release-regarding-rights-violation-of-cambodians-overseas-in-political-participation-according-to-the-spirit-of-ppa

public-s