Letter: Overseas Voting Can Be Introduced Without Postal Ballots


Letter: Overseas Voting Can Be Introduced Without Postal Ballots

Op-Ed: VOD for your reference

Prime Minister Hun Sen speaks to Cambodian expatriates in Washington D.C. on May 11.

Prime Minister Hun Sen speaks to Cambodian expatriates in Washington D.C. on May 11. (Hun Sen’s Facebook Page)

Regarding the news article by VOD, “Hun Sen Rules Out Postal Voting for Cambodia During His US Tour”, Prime Minister Hun Sen’s comments twist the reality of overseas voting for the public, as there are plenty of other overseas voting methods that the Committee for Election Right of Overseas Cambodians (CEROC) has advocated for.

We should learn from neighboring countries — Thailand, Philippines and Myanmar alike allow overseas voters to cast ballots in domestic elections, and they do not utilize a postal voting mechanism at all. They set up booths in overseas communities where eligible voters can cast ballots. Embassies have played vital roles to accommodate such facilities in foreign countries, regardless of whether the voters are migrant workers, students, soldiers on mission, government officials, or dual citizens.

Sophan Seng
CEROC president

===

ទាក់ទិននឹងអត្ថបទព័ត៌មានរបស់ VOD “លោក ហ៊ុន សែន ហាមមិនឲ្យបោះឆ្នោតតាមប្រៃសណីយ៍សម្រាប់កម្ពុជាក្នុងពេលបំពេញទស្សនកិច្ចនៅអាមេរិក” ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បំភ្លៃការពិតនៃការបោះឆ្នោតនៅក្រៅប្រទេសទៅដល់សាធារណជន ព្រោះមានវិធីសាស្រ្តបោះឆ្នោតនៅក្រៅប្រទេសជាច្រើនទៀតដែលគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស (CEROC) បានតស៊ូមតិកន្លងមក។

យើងគួរតែរៀនសូត្រពីប្រទេសជិតខាង ដូចជាប្រទេសថៃ ហ្វីលីពីន និងមីយ៉ាន់ម៉ាជាដើម បានអនុញ្ញាតឱ្យអ្នកបោះឆ្នោតនៅក្រៅប្រទេសបោះឆ្នោតក្នុងស្រុកបាន ហើយពួកគេមិនប្រើប្រាស់យន្តការបោះឆ្នោតតាមប្រៃសណីយ៍ទាល់តែសោះ។ ប្រទេសទាំងនោះបង្កើតមណ្ឌលបោះឆ្នោត នៅក្នុងសហគមន៍ក្រៅប្រទេស ដែលអ្នកមានសិទ្ធិបោះឆ្នោតអាចបោះបាន។ ស្ថានទូតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់គ្រឿងបរិក្ខារបែបនេះនៅបរទេស ដោយមិនគិតថាអ្នកបោះឆ្នោតជាពលករចំណាកស្រុក សិស្ស ទាហានដែលកំពុងបំពេញបេសកកម្ម មន្ត្រីរដ្ឋាភិបាល ឬពលរដ្ឋដែលមានសញ្ជាតិពីរនោះទេ។

សេង សុភ័ណ

ប្រធាន CEROC