នយោបាយហិង្សា និងការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

Comments Off on នយោបាយហិង្សា និងការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

នយោបាយហិង្សា និងការថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

https://theconversation.com/violent-politics-and-the-disintegration-of-democracy-in-cambodia-836361/4

អ្នកនិពន្ធ Caroline Bennett សាស្ត្រាចារ្យ​ផ្នែក​នរវិទ្យា​វប្បធម៌ Victoria សាកលវិទ្យាល័យ Wellington

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិត្រូវបានចោទប្រកាន់ជាមួយនឹងការក្បត់ជាតិកាល​ពី​សប្តាហ៍​មុន ចំ​ពេល​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ជាមួយ​នឹងមហា​អំណាច​បរទេស ដេីម្បីផ្តួលរំលំរដ្ឋាភិបាល។ គ្រប់លទ្ធភាពទាំងអស់ ការចោទប្រកាន់មានន័យជាការរំលាយគណបក្សប្រឆាំងដ៏សំខាន់ ដែលពេលខាងមុខទុកគណបក្ស​តែមួយជាគណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់ ប្រកួតប្រជែងក្នុងការបោះឆ្នោតសកលឆ្នាំក្រោយ។ ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​ការ​ដេីរថយក្រោយនៃ​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ជាតិ។ ហេតុការណ៍ដូចគ្នានេះក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃលទ្ធិប្រជាធិបតេយ្យពិភពលោកផងដែរ។ ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ដែលជាការអភិវឌ្ឍន៍ចុងក្រោយនេះ ធ្វើតាមលំនាំដោយរួមបញ្ចូលការចោទប្រកាន់ ការបំភិតបំភ័យការបោះឆ្នោត នាពេលថ្មីៗនេះគឺការបោះឆ្នោតឃុំសង្កាត់ ការគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយ និងការបង្កើនការគំរាមកំហែង ការប្រេីប្រាស់អំពើហិង្សា និងបង្ករជម្លោះផ្ទៃក្នុងបក្សប្រឆាំង បេីមិនដូច្នោះបក្សជំទាស់នេះអាចឈ្នះឆ្នោតក៏ថាបាន។

ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ បុស្តិ៍វិទ្យុចំនួន១៧ ដែលផ្តល់ម៉ោងផ្សាយដល់គណបក្សប្រឆាំង និងបានចាក់ផ្សាយកម្មវិធី ផលិតដោយសំឡេងសហរដ្ឋអាមេរិក(VOA)និងវិទ្យុអាស៊ីសេរី(RFA) ភ្នាក់ងារពត៌មានធំចំនួនពីរដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនជាញឹកញាប់ ផ្សាយការរិះគន់នយោបាយជាប្រចាំរបស់ពួកគេ អាជ្ញាប័ណ្ណត្រូវបានដកហូត។ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជា​កាសែត​​ភាសា​អង់គ្លេស​ដ៏​ល្បី​ខាង​បោះផ្សាយពត៌មានស៊េីបអង្កេតស៊ីជម្រៅ ត្រូវបានបិទបន្ទាប់ពីមានវត្តមាន២៤ឆ្នាំមកនេះ បន្ទាប់ពីរងការចោទប្រកាន់ដោយវិក័យប័ត្រពន្ធដែលមិនបានធ្វើសវនកម្មចំនួន៦.៣លានដុល្លារអាមេរិក ដោយបិទដំណាក់កាលបណ្តឹងឧទ្ធរណ៍។ នៅក្នុងខែសីហា វិទ្យាស្ថានជាតិប្រជាធិបតេយ្យមានការិយាល័យនៅប្រទេសកម្ពុជាត្រូវបានបង្ខំឱ្យបិទ ហើយជាការិយាល័យរបស់បរទេស ដោយបុគ្គលិក​ត្រូវ​បាន​និរទេស​ក្រោមការ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​ច្បាប់​ស្តី​ពី​សមាគមមិនមែនអង្គការរដ្ឋាភិបាល(LANGO) ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​កាល​ពី​ដើម​ឆ្នាំ​នេះ ដោយ​បាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​ទៅលេីសិទ្ធិរបស់ក្រុមអង្គសង្គមស៊ីវិលទូទាំងប្រទេស។ សកម្មភាព​ទាំងនេះ​ត្រូវ​បាន​ឯកភាព​គ្នា​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​បង្រួបបង្រួម​អំណាច​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​របប​ផ្តាច់ការ​កាន់​តែ​ខ្លាំង​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា លោកបានប្រកាសថាលោកនឹងគ្រប់គ្រងអំណាចដប់ឆ្នាំទៀត។

អំពើហឹង្សារបស់លោក ហ៊ុន សែន

តាមការការស្រាវជ្រាវរបស់ខ្ញុំបង្ហាញ​ថា នយោបាយ​កម្ពុជា​តែងតែ​ជា​វប្បធម៌នៃ​អំពើ​ហិង្សា ដែលសាវតារបស់វា​ចាប់​តាំង​ពី​ពេល​នោះ​មក ការបោះឆ្នោតដែលគាំទ្រដោយអង្គការសហប្រជាជាតិឆ្នាំ១៩៩៣ វាបានកើតឡើងក្រោមការដឹកនាំនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ប៉ុន្តែបើ​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក ហ៊ុន សែន មាន​កំណត់​ត្រា​រំលោភសិទ្ធិ​មនុស្ស​អាក្រក់​ជាង​គេដោយពាក់ផ្លាកប្រជាធិបតេយ្យ ក្នុងចំណោមអ្នកដឹកនាំផ្សេងទៀត ទោះបីជាគណបក្សរបស់គាត់ចាញ់ការបោះឆ្នោតឆ្នាំ១៩៩៣ ក៏ដោយក៏គាត់បានបង្ខំឱ្យមានសម្ព័ន្ធភាពមួយ មុនពេលដណ្តើមអំណាចដោយអំពើហិង្សា នៃការប៉ះទង្គិចគ្នារដ្ឋប្រហារក្នុងឆ្នាំ១៩៩៧។ ចាប់តាំងពីពេលនោះមក ការបោះឆ្នោតត្រូវបានញាំញីដោយបទចោទពីការក្លែងបន្លំ អំពើពុករលួយ ទិញសន្លឹកបោះឆ្នោត និងការគំរាមកំហែង។ អង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធក្នុងអំពើហឹង្សាសាធារណៈជាច្រើន រួមទាំងអំពេីឃោរឃៅវាយដំសកម្មជននយោបាយជំទាស់។ បច្ចុប្បន្នសកម្មភាពហឹង្សារបស់អាជ្ញាធរទាំងនេះកំពុងកើតឡើងនៅកន្លែងសាធារណៈកាន់តែខ្លាំងឡើង។ ហឹង្សារន្ថេីនខ្លាំងនេះលេចឡើង​មាន​គោលដៅ​ទប់ស្កាត់​ការ​ចាក់​ផ្សាយ​ឡើងវិញ​នៃ​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃការ​បោះឆ្នោត​សកល​ឆ្នាំ២០១៣ ដោយគណបក្សកាន់​អំណាច។ គណបក្ស​នេះ​បាន​បាត់បង់​អាសនៈ​ចំនួន២២ ទៅ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បន្សល់ទុក​អោយ​គណបក្ស​កាន់​អំណាច​មាន​អាសនៈ​ទាប​បំផុត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៨។

ឆ្នាំ ២០១៣៖ ការចាប់ផ្តើមនៃចុងបញ្ចប់

ខ្ញុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ធ្វើ​ការ​ស្រាវ​ជ្រាវបណ្ឌិតរបស់ខ្ញុំមរតករបស់ខ្មែរ របបក្រហម។ ការងាររបស់ខ្ញុំពាក់ព័ន្ធនឹងការពិនិត្យមើលនយោបាយកម្ពុជាបច្ចុប្បន្ន។ ជោគជ័យរបស់បក្សប្រឆាំងបានធ្វើឱ្យយើងជាច្រើនភ្ញាក់ផ្អើល។ បើទោះជាមានការចោទប្រកាន់ពីការក្លែងបន្លំ និង អំពើពុករលួយ លទ្ធផលហាក់ដូចជាសន្យាថានឹងបង្ហាញពីការបោះឆ្នោតដោយសេរី – មានក្តីសង្ឃឹម