បក្សសង្គ្រោះជាតិស្នើឲ្យពលករមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅតាមព្រំដែន
បក្សសង្គ្រោះជាតិស្នើឲ្យពលករមានសិទ្ធិចុះឈ្មោះបោះឆ្នោតនៅតាមព្រំដែន
2015-02-09
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នាវិមានរដ្ឋសភា កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៥។
ក្រុមការងារចរចាគណបក្សទាំងពីរ បានបន្តការចរចាគ្នាលើសេចក្ដីព្រាងច្បាប់បោះឆ្នោតនៅថ្ងៃទី៩ ខែកុម្ភៈ នេះ។ គណបក្សទាំងពីរបានឯកភាពលើចំណុចមួយចំនួន ដូចជា ការកំណត់អត្តសញ្ញាណអ្នកបោះឆ្នោតរយៈពេលនៃការចុះឈ្មោះបោះឆ្នោត និងការកំណត់សិទ្ធិអំណាច ឬការផ្ដល់ប្រតិភូកម្មទៅឲ្យស្មៀន និងក្រុមប្រឹក្សាឃុំ ជាដើម។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ា ដែលតាមដានជំនួបនេះ និងការបកស្រាយរបស់នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថា និកហ្វិច លោក ហង្ស ពុទ្ធា តាមរយៈការសាកសួររបស់អ្នកស្រី ខែ សុណង៖