ជំរាបជូនឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប
កម្មវត្ថុ៖ គួរពិចារណាទៅលើធម្មនុញ្ញភាពនៃគណកម្មការជាតិរៀបចំការបោះឆ្នោត គួរឬមិនគួរបន្ត រៀបចំការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ ដែល រមែងទាមទារសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសកុំអោយមានការរើសអើង រមែងឃ្លាំមើល ដំណើរការបោះឆ្នោតដោយសុក្រឹតយុត្តិធម៌ និងជាអ្នកជំនាញក្នុងយន្តការបោះឆ្នោតដែលអាចធានាបាន នូវតំលៃនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ថ្មីៗនេះ យើងខ្ញុំមានការខកចិត្តជាខ្លាំងចំពោះវិធានការរបស់ លោកនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងពត៌មានក្នុងការចាប់លោកកឹម សុខា ជាប្រធានគណបក្សជំទាស់ ធំជាងគេបំផុតក្នុងប្រទេសកម្ពុជានិងការបិទស្ថានីយ៍វិទ្យុដែលផ្សាយពត៌មានឯករាជ្យចំនួន១៩ស្ថានីយ៍។ ហេតុការណ៍ចុងក្រោយនេះគឺជាការគំរាមកំហែងជាក់ស្តែងមួយដល់ការបំពេញការងារប្រកបដោយវិជ្ជា-ជីវៈរបស់គ.ជ.ប ក្នុងនាមជាស្ថាប័នឯករាជ្យមួយស្ថិតក្រោមរដ្ឋធម្មនុញ្ញតែម្យ៉ាងដូចគ្នានឹងស្ថាប័នព្រះ មហាក្សត្រផងដែរ។ ម្យ៉ាងវិញទៀតសោតសហគមអន្តរជាតិកំពុងមើលឃើញថារដ្ឋាភិបាលបច្ចុប្បន្នគឺ អសមត្ថភាពក្នុងការរក្សារបបប្រជាធិបតេយ្យសេរីពហុបក្សទៅតាមរដ្ឋធម្មនុញ្ញខ្មែរដែលមានជាធរមាន ជាពិសេសគឺគាំទ្រពេញទំហឹងដល់អង្គភាពគ.ជ.ប ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ បោះឆ្នោតដែលមានជាធរមាន។
ហេតុដូច្នោះ សូមសមាជិកទាំង៩រូបតាមមាត្រា៤ គួរប្រើបុព្វសិទ្ធិរបស់ខ្លួនតាមមាត្រា៨ ដើម្បី សិក្សាអោយបានគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរបស់ខ្លួនក្រោមបរិយាកាសនយោបាយបច្ចុប្បន្នថាតើគួរត្រូវធ្វើដូចម្តេច? – គួរសួរទៅរាជរដ្ឋាភិបាលអោយបានជាក់ច្បាស់ថាតើអាចធានាអោយគ.ជ.បដំណើរ កិច្ចការរបស់ខ្លួនតទៅមុខទៀតឬត្រូវបជ្ឈប់ ពីព្រោះរាជរដ្ឋាភិបាលហាក់កំពុងប្រកៀកស្មាជាមួយចិន ដែលស្ទីលនៃការបោះឆ្នោតគឺខុសពីកម្ពុជាដូចមេឃនិងដី? – គួរសិក្សាទៅលើអធម្មនុញ្ញភាពនៃគ.ជ.ប ប្រសិនបើរាជរដ្ឋាភិបាលអាចចាប់ដាក់គុកឬកំចាត់ទៅលើដៃគូរប្រកួតប្រជែងតែមួយគត់របស់ខ្លួនក្នុង ឋានៈខ្លួនជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានគ្រប់ពេលវេលាដូចសព្វថ្ងៃនេះ?
សូម ឯកឧត្ដម ទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ធ្វើនៅប្រទេសកាណាដា ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧
សេង សុភ័ណ
ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
Letter to President of NEC on the threatening of the largest opposition party
សេចក្តីអំពាវនាវ
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស សូមអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលមានអាយុគ្រប់បោះឆ្នោត ឬមិនបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ ឬមិនដែលធ្លាប់ចុះឈ្មោះឆ្នោតពីមុនមក សូមអញ្ជើញទៅចូលរួមចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាកុំបីអាក់ខាន។ កាលកំណត់ការចុះឈ្មោះបោះឆ្នោតគឺចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ខែវិច្ឆិការ ឆ្នាំ២០១៧នេះ។
សំរាប់ប្រជាពលរដ្ឋនៅក្រៅប្រទេសទាំងអស់ ទាំងពលករចំណាកស្រុក ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសទីបី សិស្ស-និស្សិត យោធាខ្មែរឈរជើងនៅទ្វីបអាហ្វ្រិក មន្ត្រីទូត និងបុគ្គលិកទូតជាដើម អាចត្រៀមខ្លួនដើម្បីចុះឈ្មោះបោះឆ្នោតនៅស្ថានក្បែរៗខ្លួន ឬធ្វើដំណើរទៅចុះឈ្មោះនៅប្រទេសកម្ពុជាតាមអធ្យាស្រ័យ។
សំរាប់នីតិវិធីចុះឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវ សូមតាមដានប្រសាសន៍របស់មន្ត្រីគណកម្មការជាតិរៀបចំការបោះឆ្នោតដូចតទៅនេះ៖
VIDEO
បទសម្ភាសន៍ VOA ៖ សកម្មជនសិទ្ធិបោះឆ្នោតខ្មែរនៅបរទេសខកចិត្តនឹងប្រកាសក្រសួងមហាផ្ទៃ
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសស្នើសុំឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើឱ្យនិរាករណ៍ប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបន្ថែមនីតិវិធីក្នុងការចុះឈ្មោះអ្នកបោះឆ្នោតថ្មី។ អង្គការនេះចាត់ទុកថាប្រកាសរបស់ក្រសួងដែលតម្រូវឱ្យពលរដ្ឋស្នាក់នៅកន្លែងណាមួយរយៈពេល៣០ថ្ងៃមុននឹងអាចចុះឈ្មោះបាន នឹងមានផលប៉ះពាល់ដល់ពលករចំណាកស្រុក និងពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលចង់ទៅចូលរួមបោះឆ្នោតក្នុងពេលខាងមុខ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ម៉ែន គឹមសេង នៃវីអូអេ ជាមួយនឹងលោក សេង សុភ័ណ ប្រធានគណៈកម្មាធិការនេះដូចតទៅ៕
VIDEO
១. តេីដឺស៊ីរ៉ក់ជាអ្វី?
ដឺសេរ៉ក់ជាពាក្យកាត់ភាសាអង់គ្លេសដែលមានន័យថា គណកម្មាធិការដេីម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកកម្រៃ មានទីស្នាក់ការធំនៅប្រទេសកាណាដា។
1. What is the CEROC?
The CEROC is an abbreviation of “Committee for Election Right of Overseas Cambodians”, is a non-governmental organization (NGO), non-profit orientation, and main office is based at Canada.
២. តេីដឺស៊ីរ៉ក់មានគំរោងដេីម្បីសំរេចយុទ្ធនាការរបស់ខ្លួនយ៉ាងណា?
តាមរយះការចូលរួមពីប្រជាពលរដ្ឋកម្ពុជានិងមិត្តអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ យេីងកំពុងតំរង់ទិសដេីម្បីសម្រេចគោលដៅរួមតែមួយគឺសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯនាយសមុទ្របានចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតជាតិរបស់កម្ពុជា ដែលសិទ្វិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យុទ្ធនាការចំបងរបស់យេីងគឺការផ្្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ការស្នើរអោយរដ្ឋសភាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដោយនិយាយអោយច្បាស់ថាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោតបាន និងបោះពុម្ពផ្សាយនានាទាក់ទងនឹងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។
2. How does the CEROC plan to achieve this campaign?
Read more…
ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិជាទីគោរព
កម្មវត្ថុ៖ លក្ខណ្ឌថ្មីតម្រូវអោយអ្នកចុះឈ្មោះបោះឆ្នោតត្រូវស្នាក់នៅអាស័យដ្ឋានបច្ចុប្បន្ន៣០ ថ្ងៃឡើងទៅដែលប្រកាសដោយក្រសួងមហាផ្ទៃនៅថ្ងៃ១៤សីហាឆ្នាំ២០១៧បន្ថែមទៅលើសេចក្តីប្រកាសខែធ្នូឆ្នាំ២០១៥ គឺរំលោភលើច្បាប់បោះឆ្នោតដែលបានកំណត់អោយមានតែសាក្សី ម្នាក់ដើម្បីបញ្ជាក់លំនៅដ្ឋានហើយអាចចុះឈ្មោះបោះឆ្នោតបាន។
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ មាន ការខកចិត្តជាខ្លាំងចំពោះសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលមានដែនសមត្ថកិច្ចទៅលើយុត្តាធិការ របស់គជបក្នុងការកំណត់សុពលភាពអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែលបានតម្រូវអោយមានតែសា-ក្សីម្នាក់ដើម្បីកំណត់លំនៅឋានបច្ចុប្បន្នក្នុងការចុះឈ្មោះបោះឆ្នោតបាន។
ការតម្រូវអោយស្នាក់នៅ៣០ថ្ងៃនិងត្រូវមានលិខិតបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលគឺផ្ទុយស្រឡៈ ពីច្បាប់បោះឆ្នោត និងអាចមើលឃើញថាជាការរំលោភទៅលើដែនសមត្ថកិច្ចរបស់គជប។ យើងខ្ញុំសូម បដិសេធន៍នូវមតិរបស់លោកសោម សូរីដា ដែលជាលេខាធិការរងរបស់គជបក្នុងការទទួលស្គាល់ ប្រកាសរបស់ក្រសួងមហាផ្ទៃតាមរយៈវេទិការអ្នកស្តាប់អាស៊ីសេរីកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០១៧ តាមឆន្ទានុសិទ្ធិនិងឋានៈរបស់លោក លោកមិនអាចមានសិទ្ធិអារកាត់អ្វីឡើយលុះត្រាតែមានសេចក្តី សំរេចពីសមាជិកទាំង៩របស់គជប។
សំណូមពរ៖ យើងខ្ញុំសំណូមពរអោយគជបពិចារណានិរាករសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដើម្បី អនុវត្តន៍តាមច្បាប់បោះឆ្នោតអោយបានត្រឹមត្រូវ ធានានូវឯករាជ្យភាពមិនលំអៀង និងវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសអាចសំរួលភាពងាយស្រួលអោយកម្មករក្នុងស្រុកនិងចំណាកស្រុកយើងរាប់លាននាក់អាច មានសិទ្ធិចុះឈ្មោះបានដោយគ្មានឧបសគ្គរឿងរស់នៅអោយគ្រប់៣០ថ្ងៃ។
សូម ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិទទួលនូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីអាក់ខានឡើយ។
ធ្វើនៅប្រទេសកាណាដា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧
សេង សុភ័ណ
ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
អានសេចក្តីប្រកាសទាំងស្រុង
—
សន្លឹកឆ្នោតរបស់ខ្ញុំ សិទ្ធិសេរីភាពរបស់ខ្ញុំ យុត្តិធ៌មរបស់ខ្ញុំ
“My Vote, My Freedom, My Justice”
[about us ] [petition ] [reform effort ] [portfolio ] [faqs ]
កាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តការសិក្សាបន្ថែមលើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតដែលនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកខ្មែរជាង១លាននាក់បានបោះឆ្នោតពីបរទេស។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានចូលរួមកិច្ចប្រជុំកាលពីម្សិលមិញបានមានប្រសាសន៍ថា ច្បាប់ដែលស្នើឡើងដោយគណបក្សសង្គ្រោះជាតិនេះមានបំណងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋទាំងអស់នៅក្នុងការបោះឆ្នោត រួមទាំងអ្នកដែលធ្វើការទៅបរទេសផង។
លោកបានថ្លែងថា “យើងត្រូវតែធានាថា ពួកគាត់អាចប្រើប្រាស់សិទ្ធិរបស់គាត់ក្នុងការជ្រើសរើសអ្នកតំណាងរបស់គាត់ដោយងាយស្រួល”។ លោកបានបន្តថា “បើសិនជាយើងមិនធ្វើវិសោធនកម្មទេ ដូច្នេះការអនុវត្តសិទ្ធិរបស់គាត់គឺលំបាកហើយ”។
ការរាប់សន្លឹកឆ្នោតនៅខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំបិទទ្វារនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានព្រឹទ្ធសភា និងដែលមានសមាសភាពតំណាងរាស្ត្រគណបក្សប្រជាជនប្រាំមួយរូប និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំរូបនេះបានបោះឆ្នោតបញ្ជូនសេចក្តីស្នើវិសោធនកម្មនេះទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាហើយ។
អ្នកនាំពាក្យរូបនេះបានបន្តថា គណៈកម្មការជំនាញដែលមានសមាសភាពប្រាំរូបមកពីគណបក្សប្រជាជនកម្ពុជា និងបួនរូបមកពីគណបក្សសង្គ្រោះជាតិ “នឹងសិក្សា ស្រាវជ្រាវ គេធ្វើវិភាគ វាយតម្លៃ ហើយបញ្ជូនលទ្ធផលនៃការសន្និដ្ឋានរបស់ខ្លួនជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ”។
លោកលើកឡើងបន្ថែមទៀតថា បន្ទាប់មកគណៈកម្មាធិការអចិន្ត្រៃយ៍នឹងធ្វើការសម្រេចថា តើនឹងត្រូវបញ្ជូនសេចក្ដីស្នើច្បាប់នេះទៅសម័យប្រជុំពេញអង្គដើម្បីធ្វើការបោះឆ្នោត ឬក៏ច្រានចោល។
ដោយសល់ពេលមិនដល់មួយឆ្នាំទៀតនឹងដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា សេចក្តីស្នើច្បាប់របស់គណបក្សសង្គ្រោះជាតិនេះនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរបានបោះឆ្នោតនៅតាមស្ថានទូត ឬស្ថានកុងស៊ុលនៅបរទេស ហើយអនុញ្ញាតឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្កើតការិយាល័យបោះឆ្នោតនៅតាមបណ្ដោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង។
ទោះជាយ៉ាងណា អ្នកវិភាគមួយរូបបានលើកឡើងថា ច្បាប់នេះទំនងជាមិនត្រូវបានអនុម័តទេ ព្រោះវាមិនផ្ដល់ផលប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាទេ នៅក្នុងការផ្ដល់សិទ្ធិបោះឆ្នោតដល់ពលករចំណាកស្រុកដែលមួយភាគធំទៅបរទេសដើម្បីស្វែងរកការងារមានប្រាក់ខែខ្ពស់ជាងនៅក្នុងស្រុក ហេតុដូច្នេះរដ្ឋាភិបាលប្រហែលជាមិនពេញចិត្តនឹងច្បាប់នេះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មួយរូបបានលើកឡើងកាលពីដើមខែនេះថា សំណើវិសោធនកម្មនេះនឹងមិនអាចអនុវត្តបានទេដោយសារ “ឧបសគ្គផ្លូវច្បាប់ បច្ចេកទេស និងហិរញ្ញវត្ថុ”។
អ្នកនាំពាក្យរូបនោះថ្លែងថា គណបក្សសង្គ្រោះជាតិត្រូវស្វែងរក “ថវិកាបម្រុងទុក” ឬទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាដើម្បីអនុម័តវិសោធនកម្មនេះដែលនឹងអនុញ្ញាតឱ្យពលរដ្ឋខ្មែរប្រមាណ១,៥លាននាក់ដែលរស់នៅ ឬធ្វើការនៅបរទេសបានបោះឆ្នោត៕ សុខុម
Read more…
Letter to the Editor: Cambodians Overseas Have the Right to Vote
BY READER | AUGUST 14, 2017
Regarding your article “CNRP Will Propose Changes to Allow Voting From Abroad” (August 7), the Committee for Election Rights of Overseas Cambodians (CEROC) would like to respond.
—Letter to the Editor—
According to election laws and the election conduct of the U.N. Transitional Authority of Cambodia (UNTAC), Cambodians overseas were granted full rights to participate in elections during that time (February 1992 to September 1993). Key cities used as election registration offices and election booths were New York, Paris, Geneva and Canberra.
Cambodians overseas are entitled to easily access voting registration. Their political participation through elections must not be deprived. Cambodia’s Constitution guarantees their right to political participation (articles 34 and 35). Cambodians overseas must be safeguarded by the state (Article 33), and Cambodian people have full privileges and rights to settle abroad (Article 40).
According to research by the CEROC, there are more than 3 million Cambodians living overseas, including migrant workers, students, embassy staff and officials, soldiers stationed in Africa on behalf of the U.N., and more than 1 million citizens who are living abroad permanently.
Each year, Cambodians overseas send remittances back to Cambodia totaling more than $500 million to help boost the economic growth inside the country.
Every Cambodian living overseas is an ambassador of Cambodia’s culture and brand. Many Cambodians living overseas have dedicated time to community service and charitable volunteerism to build cultural centers such as Buddhist temples and train their young children in Khmer languages, performance arts and cultural identity, to carry on the Cambodian brand. They also help inspire foreigners to visit and to invest in Cambodia.
Finally, each election must ensure it is free, fair and professional. Cambodian people regardless of where they are living and working must be able to register their names to vote and to cast their ballots without obstruction.
Sophoan Seng
CEROC president
Canada