តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន៣៣រូប ដឹកនាំដោយលោកសុន ឆ័យ នៅថ្ងៃសុក្រម្សិលមិញនេះ បានសរសេរលិខិតមួយច្បាប់ទៅកាន់ប្រធានរដ្ឋសភាលោកហេង សំរិន ដើម្បីស្នើសុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ គោលដៅនៃសំណើធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនិងរស់នៅឯបរទេស ទទួលបានសិទ្ធិបោះឆ្នោត។
នៅក្នុងលិខិតស្នើទៅកាន់ប្រធានរដ្ឋសភា ប្រធានក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំង គឺលោក សុន ឆៃ បានលើកឡើងពីប្រវត្តិការបោះឆ្នោតលើកដំបូងនៅកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិឆ្នាំ១៩៩៣។ ជាការបោះឆ្នោត ដែលបានផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែររស់នៅទាំងក្នុងនិងក្រៅប្រទេស មានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំស្របទៅតាមឆន្ទៈ និងបំណងរបស់ខ្លួន។
ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំង កត់សម្គាល់ឃើញថា ការបោះឆ្នោតជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៣នោះ ប្រជាពលរដ្ឋដែលធ្វើការឬរស់នៅក្រៅប្រទេស មិនមានសិទ្ធិបោះឆ្នោតដូចមុនទេ។ នោះក៏ព្រោះតែចន្លោះប្រហោងនៃច្បាប់បោះឆ្នោត។
ក្នុងន័យនេះហើយទើប លោក សុន ឆ័យ និងតំណាងរាស្ត្របក្សប្រឆាំងឯទៀត សម្រេចស្នើសុំ ធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី៦ខែមីនាឆ្នាំ២០១៥។ សេចក្ដីស្នើច្បាប់នេះ មានតែ៣មាត្រាប៉ុណ្ណោះ និងគ្មានគោលដៅអ្វីក្រៅតែពីឈានទៅបើកផ្លូវឲ្យប្រជាពលរដ្ឋខ្មែរដែលធ្វើការនិងរស់នៅក្រៅប្រទេស អាចចូលរួមបោះឆ្នោតបាន ស្របតាមសិទ្ធិ និងអនុលោមទៅតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេស។
ជាការកត់សម្គាល់ រហូតមកទល់ថ្ងៃសៅរ៍ ទី១២សីហានេះ លិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនទាន់បានទៅដល់ដៃរដ្ឋសភានៅឡើយ។ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅមិនទាន់បានទទួលសេចក្ដីស្នើច្បាប់របស់តំណាងរាស្ត្រគណបក្សប្រឆាំងនៅឡើយ។ យ៉ាងណាក៏ដោយនៅពេលបានទទួលសេចក្ដីស្នើច្បាប់នោះ លោក ឡេង ប៉េងឡុង គូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងចាត់ការបន្តទៅតាមនីតិវិធី៕ – News by RFI Khmer
Read: the whole proposal law for amendment at the National Assembly to provide right to vote for all Cambodians overseas
Op-Ed: Cambodia Daily in English , in Khmer
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងគ្រោងដាក់សេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅសប្តាហ៍ក្រោយ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋខ្មែរដែលធ្វើការ និងរស់នៅក្រៅប្រទេសបានចុះឈ្មោះ និងបោះឆ្នោតពីបរទេស។
យោងតាមលោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិបានឱ្យដឹងថា ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិនឹងជួបប្រជុំនៅថ្ងៃនេះ ដើម្បីពិភាក្សាអំពីសេចក្ដីព្រាងវិសោធនកម្មនេះ។ ចំណាត់ការនេះធ្វើឡើងក្រោយពីមានសន្និសីទកាសែតមួយកាលពីសប្ដាហ៍មុន ដែលអំឡុងពេលនោះលោក សុិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ស្ថាប័នបោះឆ្នោត ឯករាជ្យមួយនេះនឹងមិនផ្ដល់អនុសាសន៍ឱ្យមានវិសោធនកម្មលើច្បាប់នេះដើម្បីសម្រួលដល់ការចុះឈ្មោះ និងការបោះឆ្នោតពីបរទេសឡើយ។
ការរាប់សន្លឹកឆ្នោតនៅខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក សុន ឆ័យ បានមានប្រសាសន៍កាលពីម្សិលមិញថា ” [យើង] ចង់ឱ្យធ្វើវិសោធនកម្មដើម្បីផ្ដល់ឱ្យពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស…និងពលរដ្ឋដែលជាកម្មករនៅប្រទេសជិតខាង ឱ្យគាត់មានឱកាសបានចុះឈ្មោះ និងបានចូលរួមបោះឆ្នោតដោយងាយស្រួល”។
យោងតាមទិន្នន័យបង្ហាញថា ប្រជាពលរដ្ឋខ្មែរប្រមាណ១,៨លាននាក់រស់នៅ និងធ្វើការនៅបរទេស ដោយភាគច្រើនក្នុងចំណោមនោះនៅប្រទេសថៃ និងមួយចំនួនធំនៅប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េខាងត្បូង ព្រមទាំងប្រទេសជប៉ុន ផងដែរ។
យោងតាមលោក សុន ឆ័យ បានឱ្យដឹងថា វិសោធនកម្មនេះនឹងអនុញ្ញាតឱ្យ គ.ជ.ប ដាក់ការិយាល័យបោះឆ្នោតនៅព្រំដែនកម្ពុជា-ថៃ ក្នុងទឹកដីរបស់កម្ពុជា ព្រមទាំងបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងបន្ទប់បោះឆ្នោតនៅខេត្តមួយចំនួនក្នុងប្រទេសថៃ ដែលមានពលករចំណាកស្រុកច្រើនផងដែរ។
លោកបានបន្ថែមថា អ្នកបម្រើការងារដែលមិនមែនជាពលករចំណាកស្រុកដូចជាមន្ត្រីស្ថានទូតជាដើមនឹងត្រូវបានអនុញ្ញាតឱ្យបោះឆ្នោតនៅស្ថានទូត ឬស្ថានកុងស៊ុលនៃប្រទេសដែលខ្លួនស្ថិតនៅ។
សូមរំឭកថា គណបក្សសង្គ្រោះជាតិឈ្នះបានអាសនៈសភាចំនួន៥៥ ហើយនឹងត្រូវការសំឡេងឆ្នោតចំនួន៦២សម្រាប់ការអនុម័តវិសោធនកម្ម នោះមានន័យថា គណបក្សប្រឆាំងចំាបាច់ត្រូវគាំទ្រពីគណបក្សកាន់អំណាចទើបអាចអនុម័តបាន។
លោក សុន ឆ័យ ថ្លែងថា “ខ្ញុំសង្ឃឹមថា គណបក្សប្រជាជននឹងមិនមានគំនិតចង្អៀតចង្អល់ទេក្នុងការបំពេញកាតព្វកិច្ចធានាដល់សិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតនេះ”។
ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាហាក់មិនចាប់អារម្មណ៍នឹងសំណើរបស់គណបក្សប្រឆាំងឡើយ។ លោកមានប្រសាសន៍កាលពីម្សិលមិញថា ”គាត់ចង់ធ្វើអីធ្វើទៅ” មុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទៀត។
ការបោះឆ្នោតពីបរទេសមិនធ្លាប់មានពីមុនមកទេនៅក្នុងការបោះឆ្នោតរបស់កម្ពុជា។ បណ្ដាអង្គការគាំពារសិទ្ធិកម្មករ និងក្រុមឃ្លាំមើលការបោះឆ្នោតបានអំពាវនាវឱ្យរដ្ឋាភិបាលផ្ដល់សិទ្ធិបោះឆ្នោតឲ្យកាន់តែប្រសើរដល់ពលករចំណាកស្រុកយ៉ាងច្រើនដែលបច្ចុប្បន្នកំពុងរស់នៅឯបរទេស។
លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា “វាគួរឲ្យបារម្ភខ្លាំង”។
លោកលើកឡើងបន្តថា អំឡុងវិសោធនកម្មកាលពីឆ្នាំ២០១៤លើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលបានលើកបញ្ហាស្មុគស្មាញផ្នែកបច្ចេកទេស និងការចំណាយមកធ្វើជាមូលហេតុមិនអនុវត្តការបោះឆ្នោតពីបរទេស ចំណែកឯក្រុមសមាជិកគណបក្សប្រឆាំងអះអាងថា គណបក្សកាន់អំណាចកំពុងតែយកជើងរាទឹកដោយសារតែពលករចំណាកស្រុកមានបំណងគាំទ្រគណបក្សសង្គ្រោះជាតិ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “សម្រាប់ខ្ញុំយល់ថា ប្រហែលជាទាំងពីរ” ហើយថា ជំនាញបច្ចេកទេស និងថវិកាជារឿងគួរឲ្យបារម្ភ ប៉ុន្តែទន្ទឹមនេះក៏ប្រហែលជាខ្វះឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហានេះដែរ៕
VIDEO
គណបក្សប្រឆាំងកំពុងព្រាងសំណើវិសោធនកម្មច្បាប់បោះឆ្នោត ហើយពិនិត្យ និងពិភាក្សាសេចក្តីព្រាងនេះនៅថ្ងៃចន្ទ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង។ ការរៀបចំសំណើវិសោធនកម្មច្បាប់នេះ ធ្វើឡើង ដើម្បីឲ្យពលករ ឬពលរដ្ឋខ្មែរ ដែលកំពុង ធ្វើការ និងរស់នៅ ក្រៅប្រទេសអាចចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ខាងមុខនេះ។
លោកសុន ឆ័យមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០៤ ខែសីហានេះថា គណៈកម្មការពិនិត្យពង្រាងរបស់គណបក្សប្រឆាំងនឹងពិនិត្យពង្រាងសំណើវិសោធនកម្មច្បាប់បោះឆ្នោតនៅថ្ងៃចន្ទទី៧ ខែសីហាខាងមុខ ហើយបើមិនមានការកែប្រែច្រើនទេ នោះគណបក្សនឹងដាក់សំណើវិសោធនកម្មច្បាប់បោះឆ្នោតទៅរដ្ឋសភានៅសប្តាហ៍ក្រោយ។
ថ្មីៗនេះ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងគណបក្សប្រឆាំងផង ធ្លាប់ស្នើឲ្យស្ថាប័នរៀបចំការបោះឆ្នោតកម្ពុជា សម្រួលយ៉ាងណាឲ្យពលករចំណាកស្រុក ដែលកំពុងធ្វើការនៅក្រៅប្រទេសអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានតាមរយៈស្ថានទូត ឬស្ថានអគ្គកុងស៊ុលរបស់កម្ពុជានៅតាមបណ្តាប្រទេសទាំងនោះ។ ប៉ុន្តែសំណើនេះត្រូវបាន គ.ជ.ប ទាត់ចោល។
គម្រោងស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ធ្លាប់បានបញ្ជាក់ជាច្រើនដងហើយ ថាខ្លឹមសារច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យមានការរៀបចំការិយាល័យចុះឈ្មោះ ឬបោះឆ្នោតនៅក្រៅប្រទេសនោះទេ។
លោកសុន ឆ័យ បានបញ្ជាក់ថាក្នុងសេចក្តីព្រាងនៃសំណើវិសោធនកម្មច្បាប់បោះឆ្នោត គឺគណបក្សសង្រ្គោះជាតិបានដាក់បន្ថែមជំពូកថ្មីមួយទៀត ដែលផ្តោតលើការរៀបចំការចុះឈ្មោះ និងបោះឆ្នោត សម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។
លោកបញ្ជាក់ថាតំណាងរាស្ត្រគណបក្សប្រឆាំង ដែលទទួលខុសត្រូវចំពោះតួនាទីនេះ គណបក្សនឹងស្នើសុំឲ្យមានការកែប្រែច្បាប់ តាមអ្វីដែលអាចធ្វើបាន។ ប៉ុន្តែលោកថាទាល់តែគណបក្សទាំងពីរចូលរួមគ្នាទើបសម្រេចជាលទ្ធផលបាន។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា ស្ថាប័ននេះមិនបង្ហាញការគាំទ្រយ៉ាងណាទេ ដល់សកម្មភាពរបស់គណបក្សនយោបាយណាមួយ ប៉ុន្តែ គ.ជ.ប នឹងអនុវត្តច្បាប់ ដែលសភាបានអនុម័ត។
សូមបញ្ជាក់ថាបើតាមរដ្ឋមន្ត្រីក្រសួងការងារ បច្ចុប្បន្នកម្ពុជាមានពលករប្រមាណជាង១លាននាក់ កំពុងធ្វើការនៅតាមបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរីជាដើម៕
Source for your reference: Radio French International http://km.rfi.fr/cambodia/cnrp-law-maker-proposed-law-to-allow-migrant-worker-vote-04-08-2017
ឯកឧត្តមសុន ឆ័យ
អភិបាលនៃក្រុមតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ
យោងទៅលើ៖ លិខិតឆ្លើយតបរបស់ឯកឧត្តមចុះថ្ងៃទី២២ កក្កដា ២០១៧
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ បាន ទទួលរួចហើយនូវសារឆ្លើយតបរបស់ឯកឧត្តមទៅនឹងលិខិតសំណូមពររបស់យើងខ្ញុំចុះថ្ងៃទី៤ កក្កដា ២០១៧។ យើងខ្ញុំសូមសំដែងនូវសេចក្តីត្រេកអរនិងអំណរគុណនូវការយកចិត្តទុកដាក់នូវសំលេង ការឈឺឆ្អាល និងសំណូមពររបស់ប្រជាពលរដ្ឋដូច្នេះ។
យើងខ្ញុំគាំទ្រនូវប្រសាសន៍របស់ឯកឧត្តមស្នើអោយគ.ជ.ប.ពិនិត្យមើលលទ្ធភាពដាក់ស្នើ កញ្ចប់ថវិកាដល់រដ្ឋាភិបាលដើម្បីបានជាមធ្យោបាយរៀបចំចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោតសំរាប់ ពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់។ ទន្ទឹមនឹងនេះ យើងខ្ញុំនៅតែឆ្វេងយល់ដែរថា គ.ជ.ប.មានដែនសមត្ថកិច្ចពេញលេញក្នុងការរៀបចំការបោះឆ្នោតមួយដែលយើងអាចទទួលយកបាន ទាំងអស់គ្នាដោយមិនគួរមានប្រជាពលរដ្ឋក្រុមណាមួយត្រូវបានគេដកហូតសិទ្ធិបោះឆ្នោតឡើយ ជា ពិសេសគ.ជ.ប.ត្រូវស្នើទៅរដ្ឋសភាក្នុងការធ្វើវិសោធនកម្មច្បាប់ណាដែលខ្លួនគិតថាជួយអោយការបំពេញតួនាទីរបស់គ.ជ.ប.ប្រកបដោយសេរីយុត្តិធម៌និងគ្មានការរើសអើសប្រជាពលរដ្ឋអ្នកបោះឆ្នោតរបស់ខ្លួន។
យើងខ្ញុំសូមសំដែងនូវកតញ្ញូតាធម៌ចំពោះឯកឧត្តមក្នុងនាមជាអភិបាលនៃក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិក្នុងការផ្តួចផ្តើមអោយមានការធ្វើវិសោធនកម្មច្បាប់ដែលអាចធានាថាពលរដ្ឋខ្មែរទោះនៅក្នុងប្រទេសក្តីនៅក្រៅប្រទេសក្តី ត្រូវមានសិទ្ធិចូលរួមបោះឆ្នោតនៅកម្ពុជា។ យើងខ្ញុំទទូចអង្វរ គណបក្សនយោបាយដែលមានតំណាងរាស្រ្តនៅក្នុងរដ្ឋសភាទាំងអស់ ត្រូវសហការគ្នាតាក់តែងច្បាប់ ដែលមានប្រយោជន៍រួមសំរាប់ជាតិនិងធានានិរន្តរភាពនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយនេះ។
ដូច្នេះយើងខ្ញុំសង្ឃឹមមុតមាំថាគ្រប់គណបក្សនយោបាយទាំងអស់នឹងដាក់វារៈនេះជាអាទិភាពក្នុងរដ្ឋសភាជាតិ។ សូមឯកឧត្តមទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ធ្វើនៅប្រទេសកាណាដា ថ្ងៃទី២៥ កក្កដា ២០១៧
សេង សុភ័ណ
ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
អានអត្ថបទទាំងស្រុងជាភីឌីអេស
គោរពជូន
សម្តេចក្រឡាហោមស ខេង & ឯកឧត្តមសុន ឆ័យ
សំណូមពរ៖ ធ្វើវិសោធនកម្មច្បាប់ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ កត់ សំគាល់ឃើញថាការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកថ្មីៗនេះ គណៈកម្មការរៀបចំការ បោះឆ្នោតជាតិបានបំពេញការងាររបស់ខ្លួនល្អប្រសើរជាងមុនដោយសំរិតសំរាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងនីតិវិធីប្រកាស់លទ្ធផលឆ្នោតតាមរយៈបណ្តាញអិនតើណិតដោយចំឡងសំណៅដើមទាំងស្រុងពីការិយាល័យរាប់សន្លឹកឆ្នោតនិមួយៗទូទាំងប្រទេស។ ទន្ទឹមនឹងភាពល្អប្រសើរនេះ ក៍មានចំណុចដែលត្រូវកែតម្រូវអោយប្រសើរឡើងដែរដូចជាសមធម៌ក្នុងការប្រើប្រាស់ថវិកាឃោសនា ឯករាជ្យភាពពិតប្រាកដរបស់អង្គភាពគ.ជ.ប.ដោយមិនគួរស្ថិតក្រោមយុត្តាធិការរបស់ក្រសួងណាមួយឡើយ និងការផ្តល់សិទ្ធិបោះឆ្នោតពេញលេញដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ជាពិសេសពលករចំណាកស្រុកនិងពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសទីបីនៅជុំវិញពិភពលោក។
ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានទទួលសិទ្ធិបោះឆ្នោតពេញលេញក្នុងកំឡុងការរៀបចំបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិឬដែលហៅកាត់ថាអ៊ុនតាក់នៅឆ្នាំ១៩៩៣។ តែក្រោយមក គ.ជ.ប.មិនបានយកច្បាប់បោះឆ្នោតអ៊ុនតាក់មកប្រើប្រាស់ ហើយរមែងព្រងើយកន្តើយសិទ្ធិចូលរួមនយោបាយរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសតាមរយៈការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដែលសិទ្ធិនេះត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញជាតិតាមមាត្រា៣៤និងច្បាប់ស្តីអំពីសិទ្ធិមនុស្សជាសាកលរបស់អង្គការសហប្រជាជាតិតាមមាត្រា២១។
ដូច្នេះសូមសម្តេចនិងឯកឧត្តមមេត្តាពិចារណានិងដាក់វារៈនេះជាអាទិភាពក្នុងរដ្ឋសភាជាតិ។
សូមសម្តេចនិងឯកឧត្តមទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ភ្ជាប់មកជាមួយគឺជាសំណៅដើមទាំងស្រុងនៃលិខិតសម្រាប់ការប្រើប្រាស់ជាផ្លូវការ។
ការិយាល័យលេខាធិការ
គណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
Samdach Kralahorm Sar Kheng & His Excellency Son Chhay
Getting out le vote
French citizens residing in the Kingdom cast their ballots at the French Embassy in Phnom Penh yesterday for the second round of their country’s presidential election.
The two contenders – centrist candidate Emmanuel Macron and anti-European Union nationalist Marine Le Pen – were chosen in a first round of voting on April 23 out of a field of 11 candidates, having received 24 percent and 21.3 percent of the vote, respectively.
According to the French Foreign Ministry, 1,258 ballots were cast by French expatriates in Cambodia in the first round of voting, with all 11 candidates receiving at least one vote. Macron received 28 percent of those votes, while Le Pen only took in 12.3 percent.
However, the anti-immigration candidate performed nearly twice as well among expatriates in Cambodia than the global average for communities outside of France. The most recent opinion polls give Macron a comfortable 22 point lead over Le Pen in the run-off.
Op-Ed: Phnom Penh Post