Letter to Prime Minister Justin Trudeau


ចាស្ទីន ទ្រូដូ
នាយករដ្ឋមន្ត្រីកាណាដា

Ref: ការមិនយល់ព្រមដល់គណបក្សភ្លើងទៀន(CLP) ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៃកម្ពុជា ដើម្បីប្រកួតប្រជែងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

Subject៖ ប្រទេសកាណាដាគួរតែជួយគ្រប់មធ្យោបាយដើម្បីជួយអោយគណបក្សភ្លើងទៀនអាចប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនាពេលខាងមុខសម្រាប់ការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។

លោក Trudeau ជាទីគោរព;
ប្រទេសកាណាដាត្រូវបានគេស្គាល់ថាមានស្ថាប័នរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគួរឱ្យទុកចិត្ត ហើយប្រជាជនកាណាដាអាចអនុវត្តសិទ្ធិនយោបាយ និងសេរីភាពក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេដោយគ្មានឧបសគ្គ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានបដិសេធការចុះឈ្មោះគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ដោយហេតុផលគ្មានលិខិតបញ្ជាក់ដើម ឬច្បាប់ចម្លងនៃការចុះបញ្ជីគណបក្សជាមួយក្រសួងមហាផ្ទៃ។ ឥឡូវនេះ គណបក្សភ្លើងទៀនបានបង្ខំខ្លួនឯងប្តឹងទៅស្ថាប័នជាតិជាន់ខ្ពស់មួយដែលមានឈ្មោះថាក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់ការសម្រេចចិត្តចុងក្រោយ។

ភាពស្មុគស្មាញនៃការិយាធិបតេយ្យចុងក្រោយនេះ និងច្បាប់ឯកសារថ្មីដែលពីមុនមិនត្រូវបានទាមទារ គឺជាការរារាំងផ្នែកនយោបាយមួយផ្សេងទៀត។ អ្នកបោះឆ្នោតកម្ពុជាមិនមានគណបក្សជំទាស់ដែលអាចជឿទុកចិត្តបាន​ ដើម្បីអនុវត្តសិទ្ធិនយោបាយរបស់ពួកគេ​ ក្នុងសៃវេនប្រកួតជាមួយគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា(CPP) នោះទេ។ ប្រទេសកម្ពុជាត្រូវបានគេស្គាល់ថាជារដ្ឋឯកបក្សចាប់តាំងពីការបោះឆ្នោតឆ្នាំ 2018 ដែលនាំឱ្យ CPP ទទួលបានអាសនៈសភាទាំងអស់។

គណៈកម្មាធិការដេីម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលគេស្គាល់ថា The CEROC គោរព និងរំលឹកឡើងវិញនូវគោលជំហរគោលនយោបាយការបរទេសរបស់ប្រទេសកាណាដា ដែលប្រកាន់ខ្ជាប់នូវតម្លៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សរបស់ខ្លួន។ ប្រទេសកាណាដាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ហើយបានចូលរួមជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា។ ឥឡូវនេះ កម្ពុជា​ទំនង​ជា​កំពុង​ជាប់គាំង​ក្នុង​ជំនួយ និង​ឥទ្ធិពល​នយោបាយ​របស់​ប្រទេស​ចិន ដែល​ប្រទេស​ក្នុង​ពិភពលោក​សេរី​គួរ​ឈាន​ជើង​ចូល​ជួយតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​បន្សាប​អនុត្តរភាព​ថ្មី​នេះ។

ដូច្នេះហើយ យើងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលកាណាដា នឹងតាមដានយ៉ាងដិតដល់ និងធ្វើអន្តរាគមន៍ចំពោះការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សតាមគ្រប់មធ្យោបាយ និងការទំនាក់ទំនងនយោបាយ។

ប្រទេសកាណាដា ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2023
សុភ័ណ សេង
ប្រធាន CEROC