បញ្ហាចំនួន ៣ ដែលគណបក្សឈ្នះឆ្នោតទាំងពីរនឹងពិភាក្សា
មានបញ្ហាចំនួន ៣ ដែលគណបក្សឈ្នះឆ្នោតទាំងពីរនឹងពិភាក្សា មុននឹងគណបក្សសង្គ្រោះជាតិចូលស្បថទទួលយកសុពលភាពនៃតំណាងរាស្រ្តអាណត្តិទី៥ ។
បញ្ហាដែលត្រូវពិភាក្សាទាំងនោះគឺ
១. ក្រុមការងារវិសោធនកម្មរដ្ឋធម្មនុញ្ញ (ខាងគណបក្សសង្គ្រោះជាតិបានជ្រើសរើសយកលោក អេង ឆៃអ៊ាង ធ្វើជាប្រធានក្រុមការងារ)
២. ក្រុមសិក្សាស្រាវជ្រាវកំណែទម្រង់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា (ខាងគណបក្សសង្គ្រោះជាតិបានជ្រើសរើសយកលោក យ៉ែម បុញ្ញឫទ្ធិ ធ្វើជាប្រធានក្រុមសិក្សាស្រាវជ្រាវ)
៣. ក្រុមកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ខាងគណបក្សសង្គ្រោះជាតិបានជ្រើសរើសយកលោក គួយ ប៊ុនរឿន ធ្វើជាប្រធានក្រុមកំណែទម្រង់)។
រូបទី១៖ លោក អេង ឆៃអ៊ាង
រូបទី២៖ លោក យ៉ែម បុញ្ញឫទ្ធិ
រូបទី៣៖ លោក គួយ ប៊ុនរឿន