សេចក្តីថ្លែងការពីក្រុមចរចារដែលធ្វើអោយអ្នកប្រជាធិបតេយ្យបារម្មណ៍

តាមការសង្កេតឃើញសេចក្តីប្រកាសពីក្រុមការងារកំណែទំរង់ការបោះឆ្នោតដើម្បី ឈានទៅរកការកែប្រែច្បាប់រដ្ឋធម្មនុញ្ញចេញផ្សាយនៅថ្ងែទី១ សីហា ២០១៤ នេះ គណបក្សប្រជាជនហាក់មានប្រៀបទៅលើគូចរចាររបស់ខ្លួន រួមទាំងអនុសាសន៍ពីសង្គមសុីវិលដែលហៅកាត់ថាអុីរ៉ា។

យើងសំណូមពរអោយមានយន្តការច្បាស់លាស់ ក្នុងការអនុវត្តន៍អោយមានឯករាជ្យភាព ប្រសិទ្ធិភាព និង តម្លាភាពដោយ៖

– សមាជិកគ.ជ.ប.ថ្មីទាំង៩រូបត្រូវមានអភ័យឯកសិទ្ធិ និង ជ្រើសរើសប្រកបដោយតម្លាភាព និងមិនស្ថិតក្រោមខ្សែស្រឡាយគ្រួសារអ្នកនយោបាយ

– គ.ជ.ប. អាចគ្រប់គ្រងបុគ្គលិក មុខនាទីនិងការចំណូលចំណាយដោយខ្លួួនឯង

– ចំនួន១៥ថ្ងៃដើម្បីរើសរកអ្នកថ្មីបន្ទាប់ពីអ្នកចាស់លាចេញគឺខ្លីណាស់។

– ត្រូវបញ្ជាក់អោយច្បាស់ថាខ្មែរគ្រប់រូបទោះបីរស់នៅទីណាក៏ដោយ

អាចមានសិទ្ធិបោះឆ្នោតបាន

កំណត់សំគាល់៖ ក្រុមអ្នកប្រជាធិបតេយ្យមេត្តាមានយន្តការអង្គការសហប្រជាជាតិ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាសម្រងដើម្បីការពារប្រសិនបើការជ្រើសរើសគ.ជ.ប. ថ្មីទាំង៩រូបមិនបានឆ្លងកាត់ដោយរលូន ព្រោះការចាប់ផ្តើមចុះឈ្មោះអ្នកបោះឆ្នោតនៅ ខែតុលាខាងមុខនេះ នឹងត្រូវស្ថិតក្រោមអំណាចរបស់ដែលមានឈ្មោះអាក្រក់បច្ចុប្បន្ន។

គន្លឹះបរាជ័យរបស់អ្នកប្រជាធិបតេយ្យគឺនៅត្រង់បើគ.ជ.ប.ថ្មីមិនបានជោគជ័យ នឹងបន្តអោយគ.ជ.ប.ចាស់បំពេញកិច្ចការបន្ត។

NEC Reform Working Group 1 NEC Reform Working Group 2 NEC Reform Working Group 3 NEC Reform Working Group 4


សំណូមពរកែប្រែរដ្ឋធម្មនុញ្ញពីគណបក្សទាំងពីរនិងសង្គមសុីវិល

តាមការសង្កេតឃើញសំបុត្រពីគ្រប់ភាគី យើងសំណូមពរអោយមានយន្តការច្បាស់លាស់ ក្នុងការអនុវត្តអោយមានឯករាជ្យភាព ប្រសិទ្ធិភាព និង តម្លាភាពដោយ៖

– សមាជិកគ.ជ.ប.ថ្មីត្រូវមានអភ័យឯកសិទ្ធិ

– គ.ជ.ប. អាចគ្រប់គ្រងបុគ្គលិកនិងការចំណូលចំណាយដោយខ្លួួនឯង

– ត្រូវបញ្ជាក់អោយច្បាស់ថាខ្មែរគ្រប់រូបទោះបីរស់នៅទីណាក៏ដោយ

អាចមានសិទ្ធិបោះឆ្នោតបាន

NEC reform cnrp NEC reform cpp NEC reform era 1 NEC reform ERA 2 NEC reform ERA 3 NEC Reform ERA 4