Letter of President Joe Biden on ASEAN-US Summit 12 May 2022
លោកប្រធានាធិបតីចូ បៃដិន
កម្ពុជាសព្វថ្ងៃជារដ្ឋឯកបក្ស មិនប្រជាធិបតេយ្យស្របរដ្ឋធម្មនុញ្ញទេ
យោងទៅលើ៖ កិច្ចប្រជុំអាស៊ាន-អាមេរិក ថ្ងៃទី១២-១៣ ឧសភា ឆ្នាំ២០២២
គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ សូមគោរពនិងរំលឹកដល់គោលជំហរនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលមានតំលៃតែមួយគត់គឺតំលៃប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។
ក្នុងជំនួបការប្រជុំរវាងអាស៊ាននិងអាមេរិកនៅពេលនេះ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា អាមេរិកមិនអាចមើលឃើញតែជញ្ជីងតុល្យភាពអំណាចភូមិសាស្ត្រនយោបាយតែមួយមុខនោះទេ ការដើរផ្ទុយពីតំលៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់កម្ពុជា ភូមា ឡាវ និងវៀតណាម ពិតជាធ្វើ អោយរង្គោះរង្គើរដល់តុល្យភាពភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិកនៅតំបន់នេះជាក់ជាមិនខាន
ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានដាក់វេននៅ ឆ្នាំនេះ បានកំទេចតំលៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែលជាស្តង់ ដារប្រជាធិបតេយ្យដូចសហរដ្ឋអាមេរិក ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិឆ្នាំ២០១៧ ហាមឃាត់ សិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋខ្មែរ យកប្រព័ន្ធតុលាការដែលជាស្ថាប័នជាតិសម្រាប់ធានាសិទ្ធិសេរី ភាពរបស់ប្រជាពលរដ្ឋមកធ្វើជាឧបករណ៍នយោបាយបម្រើអោយបក្សពួកខ្លួន បិទចោលសារពត៌មាន ឯករាជ្យ គាបសង្កត់និងយាយីសង្គមស៊ីវិល បង្កើតស្ថាប័នបោះឆ្នោតមិនឯករាជ្យ និងបន្តគំរាមកំហែង បេក្ខជនឈរឈ្មោះឃុំសង្កាត់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតថ្នាក់ក្រោមជាតិថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ ខាងមុខ។
ដូច្នេះយើងខ្ញុំសង្ឃឹមមុតមាំថាសហរដ្ឋអាមេរិកនឹងបន្តអប់រំដល់លោកហ៊ុន សែននិងក្រុមការ ងាររបស់គាត់អំពីតំលៃពិតនៃប្រជាធិបតេយ្យនិងសិទ្ធិមនុស្សប្រកបដោយយន្តការជាក់ស្តែងនិងមាន
ប្រសិទ្ធិភាពបំផុត។ ប្រជាពលរដ្ឋខ្មែរសង្ឃឹមនិងជឿជាក់លើនយោបាយការគោរពសិទ្ធិមនុស្សជានិច្ច!
ធ្វើនៅប្រទេសកាណាដា ថ្ងៃទី១០ ឧសភា ២០២២
សេង សុភ័ណ
ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស
===
President Joe Biden
Cambodia today is a one-party state, a non-democratic, contradictory to the Cambodian National Constitution
Ref: ASEAN-US Summit, 12-13 May 2022
The Committee for Election Rights of Overseas Cambodians known as The CEROC, respects and recalls the United States’ foreign policy stance, which is firm in its values of democracy and respect for human rights.
At this ASEAN-US Summit, we firmly believe that the United States can not only put effort for the balance of geopolitical power alone, but also the non-democratic Cambodia, Burma, Laos and Vietnam, can certainly ruin the geopolitical efforts of the United States in the region.
Cambodia under the leadership of Hun Sen as the chair of ASEAN this year, has destroyed the values of democracy and human rights as stated in the Cambodian Constitution, a democratic standard like the United States, after the dissolution of the CNRP in 2017, banned the political rights of Cambodian citizens, utilize the judiciary national institution which guarantees the rights and freedoms of the people as their political tools to serve their party interests, shut down independent media, oppress and harass civil society, establish non-independent electoral body, and continue to intimidate Commune/Sangkat candidates from Candle Light Party for the upcoming June 5, 2022 sub-national election.
Therefore, we strongly hope that the United States will continue to educate Hun Sen and his team about the true values of democracy and human rights in a practical and meaningful mechanism. Khmer people always hope and believe in the respect for human rights!
Canada, May 10, 2022
Sophoan SENG
President of The CEROC