សង្គមស៊ីវិលទាមទារលុបមាត្រាច្បាប់បោះឆ្នោតថ្មីដែលរារាំងការបញ្ចេញមតិ
សង្គមស៊ីវិលទាមទារលុបមាត្រាច្បាប់បោះឆ្នោតថ្មីដែលរារាំងការបញ្ចេញមតិ
2015-02-04
ប្រធានក្រុមចរចាគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និងប្រធានក្រុមចរចាគណបក្សប្រឆាំង លោក គួយ ប៊ុនរឿន (ស្ដាំ) ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំស្ដីពីការកែទម្រង់ច្បាប់បោះឆ្នោត នាវិមានរដ្ឋសភា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤។
អង្គការសង្គមស៊ីវិលចំនួន ៩ នៅថ្ងៃទី៤ កុម្ភៈ នេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាសម្ដែងពីក្ដីព្រួយបារម្ភចំពោះច្បាប់បោះឆ្នោតថ្មី ថាច្បាប់នេះនឹងមានការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល។
ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យរដ្ឋាភិបាល និងគណបក្សនយោបាយគោរពសេរីភាពខាងការបញ្ចេញមតិ ដើម្បីឲ្យកំណែទម្រង់ច្បាប់បោះឆ្នោតនោះ មានលក្ខណៈល្អប្រសើរឈរលើគោលការណ៍ប្រជាធិបតេយ្យ។
ក្រុមអង្គការសង្គមស៊ីវិលទាមទារឲ្យគណបក្សជាប់ឆ្នោតទាំងពីរដកចេញមាត្រា១ក្នុងសេចក្ដីច្បាប់បោះឆ្នោត និយាយពីការរឹតត្បិតអង្គការសង្គមស៊ីវិលនោះ។
អង្គការសង្គមស៊ីវិលចំនួន ៩ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នានៅថ្ងៃទី៤ កុម្ភៈ សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធានការថ្មីនៅក្នុងសេចក្ដីព្រាងច្បាប់បោះឆ្នោតដែលហាមឃាត់អង្គការសង្គមស៊ីវិលក្នុងការផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ឬថ្លែងការណ៍ផ្សេងៗដែលអាចជេរប្រមាថដល់គណបក្សនយោបាយនៅពេលឃោសនាបោះឆ្នោត។
Read more…