FOR IMMEDIATE RELEASE BY PRO BONO COUNSEL GARED GENSER
FOR IMMEDIATE RELEASE
November 7, 2022 (Indochina Time)
CAMBODIAN-AMERICAN POLITICAL PRISONER THEARY SENG BEGINS ONE-WEEK HUNGER STRIKE
Seng demands transfer to Phnom Penh prison and same rights as other prisoners, including access to Church services and phone calls
PREAH VIHEAR PRISON, CAMBODIA – Today, Theary Seng began a one-week hunger strike in the rural Preah Vihear Prison – where she was clandestinely sent a six-hour drive from Phnom Penh to keep her far away from her family, counsel, and supporters. Theary is calling upon authorities to transfer her immediately back to Prey Sar Prison in Phnom Penh. She is also demanding the same rights that other prisoners have but she has been repeatedly denied, including having weekly access to Church services and the ability to regularly make phone calls. Theary has been detained since June 14, 2022, following a sham mass trial that received an “F” grade from the Clooney Foundation for Justice’s TrialWatch Initiative. She was convicted and sentenced to six years in prison for “conspiracy to commit treason” and “incitement to create gross chaos impacting public security” alongside dozens of other activists and political opposition leaders.
Theary’s parents were murdered by the Khmer Rouge and she was imprisoned in Cambodia as a young child. She escaped and fled to the U.S., where she obtained her bachelors’ and law degrees, before returning to Cambodia in 2004 to found two NGOs aimed at human rights and civic engagement.
Kerry Kennedy, President of Robert F. Kennedy Human Rights, remarked “I met Theary in 2009, when she became lead educator for RFK Human Rights’ education program across Cambodia. She was deeply respected for her commitment to ending impunity, for holding dictator Hun Sen to account, and for courageously speaking truth to power. In retaliation, she lived under constant threat but was never been silent.” Jared Genser, Managing Director of Perseus Strategies, added “Theary’s courage, grace, and dignity in standing up to Hun Sen are an inspiration to her people.” And Margaux Ewen, Director of the Freedom House Political Prisoners Initiative, said: “Theary was convicted under provisions of the Cambodian Criminal Code that are routinely weaponized against human rights and democracy activists.”
Shortly after her conviction, State Department Spokesperson Ned Price noted, “All Cambodians should be able to exercise their human rights” and called upon Cambodian authorities to release “all those unjustly detained, including Theary Seng.” Likewise, Under Secretary of State Uzra Zeya, USAID Administrator Samantha Power, and Ambassador W. Patrick Murphy all urged Theary’s immediate and unconditional release. Later, Secretary of State Anthony Blinken pressed Hun Sen in person in Phnom Penh on August 4 to release Theary and all activists detained on politically motivated charges.
From November 12-14, President Biden will attend the U.S.-ASEAN Summit and visit Phnom Penh, where he is expected to meet with Prime Minister Hun Sen. Theary’s international team calls upon the President to press Hun Sen for Theary’s freedom – and freedom for all the political prisoners of Cambodia.
Perseus Strategies and RFK Human Rights serve as pro bono counsel to Theary Seng. Freedom House is also providing her with support.
For further information, contact:
Jared Genser
jgenser@perseus-strategies.com
+1 202 320 4135
***
សម្រាប់ការចេញផ្សាយជាបន្ទាន់
ថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2022 (ម៉ោងនៅឥណ្ឌូចិន)
សេង ធារី អ្នកទោសនយោបាយកម្ពុជា-អាមេរិក ចាប់ផ្តើមកូដកម្មអត់អាហាររយៈពេលមួយសប្តាហ៍
កញ្ញាសេង ទាមទារឲ្យផ្ទេរទៅពន្ធនាគារភ្នំពេញ និងសិទ្ធិដូចអ្នកទោសផ្សេងទៀត រួមទាំងការទទួលបានសេវាសាសនា និងការប្រើទូរសព្ទ
ពន្ធនាគារខេត្តព្រះវិហារ ប្រទេសកម្ពុជា៖ ថ្ងៃនេះ សេង ធារី បានចាប់ផ្តើមធ្វើកូដកម្មអត់អាហាររយៈពេលមួយសប្តាហ៍នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដែលជាកន្លែងនាងត្រូវបានបញ្ជូនដោយសម្ងាត់រយៈពេលប្រាំមួយម៉ោងពីទីក្រុងភ្នំពេញ ដើម្បីឱ្យនាងនៅឆ្ងាយពីក្រុមគ្រួសារ ទីប្រឹក្សា និងអ្នកគាំទ្រ។ . ធារី អំពាវនាវឲ្យអាជ្ញាធរបញ្ជូននាងត្រឡប់ទៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញវិញជាបន្ទាន់។ នាងក៏កំពុងទាមទារសិទ្ធិដូចគ្នាដែលអ្នកទោសផ្សេងទៀតមាន ប៉ុន្តែនាងត្រូវបានបដិសេធម្តងហើយម្តងទៀត រួមទាំងការទទួលបានសេវាកម្មជំនឿសាសនាប្រចាំសប្តាហ៍ និងលទ្ធភាពក្នុងការហៅទូរស័ព្ទជាទៀងទាត់។ ធារីត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2022 បន្ទាប់ពីការកាត់ក្តីជាក្រុមក្លែងបន្លំដែលបានទទួលចំណាត់ថ្នាក់ “F” ពីមូលនិធិ Clooney Foundation for Justice’s TrialWatch Initiative ។ នាងត្រូវបានកាត់ទោសនិងឃុំឃាងំក្នុងពន្ធនាគាររយៈពេលប្រាំមួយឆ្នាំពីបទ “សមគំនិតក្បត់ជាតិ” និង “ញុះញង់ឱ្យបង្កើតភាពវឹកវរធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខសាធារណៈ” រួមជាមួយនឹងសកម្មជន និងមេដឹកនាំបក្សជំទាស់រាប់សិបនាក់ផ្សេងទៀត។
ឪពុកម្តាយរបស់ ធារី ត្រូវបានខ្មែរក្រហមសម្លាប់ ហើយនាងត្រូវបានគេចាប់ដាក់គុកទាំងនៅវ័យក្មេង។ នាងបានរត់គេចខ្លួន និងភៀសខ្លួនទៅសហរដ្ឋអាមេរិក ជាកន្លែងដែលនាងទទួលបានបរិញ្ញាបត្រ និងសញ្ញាបត្រច្បាប់ មុនពេលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ២០០៤ ដើម្បីស្ថាបនាអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ ដោយផ្តោតលើសិទ្ធិមនុស្ស និងការចូលរួមរបស់ពលរដ្ឋ។
Kerry Kennedy ប្រធាន Robert F. Kennedy Human Rights បានកត់សម្គាល់ថា “ខ្ញុំបានជួប ធារី ក្នុងឆ្នាំ 2009 នៅពេលដែលនាងបានក្លាយជាអ្នកដឹកនាំអប់រំសម្រាប់កម្មវិធីអប់រំរបស់ RFK Human Rights នៅទូទាំងប្រទេសកម្ពុជា។ នាងត្រូវបានគេគោរពយ៉ាងជ្រាលជ្រៅចំពោះការប្តេជ្ញាចិត្តរបស់នាងក្នុងការបញ្ចប់និទណ្ឌភាព សម្រាប់ការតម្រូវអោយមេដឹកនាំផ្តាច់ការ ហ៊ុន សែន មានទំនួលខុសត្រូវ និងមានភាពក្លាហាននិយាយការពិតប្រឈមអំណាច។ ជាការសងសឹក នាងបានរស់នៅក្រោមការគំរាមកំហែងជាប្រចាំ ប៉ុន្តែមិនដែលនៅស្ងៀមឡើយ»។ លោក Jared Genser នាយកគ្រប់គ្រងក្រុមហ៊ុន Perseus Strategies បានបន្ថែមថា “ភាពក្លាហាន គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ធារី ក្នុងការក្រោកឈរប្រឈមជាមួយ ហ៊ុន សែន គឺជាការលើកទឹកចិត្តដល់ប្រជាជនរបស់ផ្ទាល់”។ ចំណែកលោកស្រី Margaux Ewen នាយកអង្គការគំនិតផ្តួចផ្តើមអ្នកទោសនយោបាយ Freedom House មានប្រសាសន៍ថា “ធារី ត្រូវបានកាត់ទោសក្រោមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលតែងតែប្រើជាអាវុធប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ”។
ភ្លាមៗបន្ទាប់ពីការកាត់ទោស លោកស្រី Ned Price អ្នកនាំពាក្យក្រសួងការបរទេសបានកត់សម្គាល់ថា “ប្រជាជនកម្ពុជាទាំងអស់គួរតែអាចអនុវត្តសិទ្ធិមនុស្សរបស់ពួកគេ” ហើយបានអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែង “អ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ រួមទាំងសេង ធារី” ។ ដូចគ្នានេះដែរ អនុរដ្ឋលេខាធិការ Uzra Zeya អ្នកគ្រប់គ្រង USAID Samantha Power និងឯកអគ្គរដ្ឋទូត W. Patrick Murphy ទាំងអស់បានជំរុញឱ្យមានការដោះលែង ធារី ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ក្រោយមក រដ្ឋលេខាធិការ Anthony Blinken បានសង្កត់បញ្ជាក់ទៅលោក ហ៊ុន សែន ដោយផ្ទាល់នៅរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែសីហា ឲ្យដោះលែង ធារី និងសកម្មជនទាំងអស់ ដែលត្រូវបានឃុំខ្លួន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនយោបាយ។
ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា លោកប្រធានាធិបតី Biden នឹងចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ ជាទីដែលលោករំពឹងថានឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ សមាជិកក្រុមការងារអន្តរជាតិរបស់កញ្ញាធារីទាំងអស់ អំពាវនាវដល់លោកប្រធានាធិបតីដាក់សម្ពាធលោកហ៊ុន សែន អោយមានការដោះលែងអ្នកទោសនយោបាយរបស់កម្ពុជាទាំងអស់។
Perseus Strategies និង RFK Human Rights ដើរតួជាអ្នកផ្តល់ប្រឹក្សាដល់សេង ធារី។ អង្គការ Freedom House ក៏កំពុងផ្តល់ការគាំទ្រដល់នាងផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Jared Genser
jgenser@perseus-strategies.com
+1 202 320 4135