29 Years Anniversary of Paris Peace Agreement 23 October 1991-2020
រំលឹកខួប២៩ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១-២០២០
29 Years Anniversary of Paris Peace Agreement 23 October 1991-2020
ប្រធានបទ៖ ប្រជាពលរដ្ឋខ្មែរត្រូវការសន្តិភាពពិតប្រាកដតាមចំណារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស Theme: Cambodian people need genuine peace as has been well inscribed within the Paris Peace Agreement
Date: Sunday, October 18, 2020
Time: 7:00 pm Pacific Time (PST)
Avenue: Zoom
សម្របសម្រួលដោយ៖ អ្នកស្រីឃាន ណាវី និងលោកសេង សុភ័ណវាគ្មិនពិសេស៖១. លោកង៉ែត ម៉ារិន = ព្រឹទ្ធាចារ្យខ្មែរ ទីក្រុងកាល់ហ្គារី២. លោកអ៊ុង ខាត់ = ប្រធានសង្គ្រោះជាតិ ទីក្រុងកាល់ហ្គារី៣. លោកញ៉ែម ភាព = ប្រធានសង្គ្រោះជាតិ ទីក្រុងអែតម៉ុនតុន៤. លោកដាវ ហួន = ប្រធានសមាគមខ្មែរកម្ពុជាក្រោមដើម្បីវប្បធម៍ប្រចាំកាណាដាភាគខាងលិច៥. លោកយ៉ុង ជា = អគ្គលេខាធិការសង្គ្រោះជាតិទីក្រុងអន់តូរីយ៉ូ៦. លោកលី សុខា = ប្រធានសង្គ្រោះជាតិ ទីក្រុងម៉ុងត្រេអាល
Cambodia: Joint Open Letter to Foreign Governments
July 21, 2020 Original source for your references: Asian Parliamentarians for Human Rights
Your excellency,
We, the undersigned 32 civil society organizations, urge the Governments of Australia, Canada, Finland, France, Germany, India, Japan, New Zealand, Sweden, the Netherlands, the Republic of Korea, the United Kingdom, and the United States of America to echo the European Union (EU) in its call for the respect of human rights in Cambodia. On August 12, 2020, the EU will partially suspend Cambodia’s “Everything But Arms” (EBA) tariff preferences in response to the Cambodian government’s “serious and systematic violations” of four human and labor rights conventions: the International Covenant on Civil and Political Rights (1966), the International Labor Organization (ILO) Convention concerning Freedom of Association and Protection of the Right to Organize No. 87 (1948), the ILO Convention concerning the Application of the Principles of the Right to Organize and to Bargain Collectively, No. 98 (1949), and the International Covenant on Economic, Social and Cultural Rights (1966).
The Cambodian government continues to crack down on civil society, independent media, and the political opposition and human rights defenders to silence critical voices in the country. In the past three years it has adopted a series of repressive laws that unduly restrict human rights. In November 2019, the Cambodian authorities had arbitrarily detained nearly 90 people solely on the basis of the peaceful expression of their opinions or political views as well as their political affiliations. While 74 opposition members, detained on spurious charges, were released from detention in December 2019, the charges against them remain, and they risk re-arrest. Opposition leader Kem Sokha’s criminal trial for unsubstantiated treason charges has been marred by irregularities since it began in January. Sokha remains banned from politics and faces up to 30 years in prison if convicted. The Prime Minister announced that the trial could drag on into 2021.
In April, the Cambodian government used the Covid-19 crisis to adopt an unnecessary and draconian state of emergency law that provides the authorities with broad and unfettered powers to restrict freedom of expression, peaceful assembly and association – rights that have already been severely restricted during his 35 years in power. Currently, another 30 political prisoners are behind bars due to the Cambodian government’s continued onslaught on free speech in the guise of combating Covid-19.
Cambodia committed to protecting and promoting fundamental human rights, providing equal protection of the law, and holding genuine periodic elections when it ratified the International Covenant on Civil and Political Rights. The Cambodian government ratified all of the fundamental ILO Conventions that protect the rights of workers and trade unions. Respect for human rights and the rule of law are essential for a stable and flourishing business environment over the long term.
Cambodia agreed that access to the EU’s Everything But Arms preferential trade scheme is conditional on adherence to the principles in 15 core human rights and labor rights conventions. The European Commission’s decision on February 12, 2020 to partially suspend Cambodia’s EBA preferences followed a yearlong process of ‘enhanced engagement’ between the EU and Cambodia during which the Cambodian government was given every opportunity to cooperate and make significant progress in improving its protection of human rights and labor rights. The European Commission concluded that Cambodia had failed to take necessary measures to retain full EBA benefits.
Read more…តើការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ អាចសង្គ្រោះការបោះឆ្នោតនៅអាមេរិក ក្នុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ ដែរឬទេ?
08 មេសា 2020, Original Reference: VOA Khmer Service
អ្នកបោះឆ្នោតនាំគ្នាឈរតម្រង់ជួរនៅវិទ្យាល័យ Riverside ក្រុង Milwaukee រដ្ឋ Wisconsin ដើម្បីបោះឆ្នោតបឋម ទោះមានការឆ្លងរាលដាលជំងឺកូវីដ១៩ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។ Photo: APចែករំលែក
ទោះបីជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅសល់ពេលជាច្រើនខែទៀតក្តី ក៏មានសំណួរចោទសួរឡើងថា តើជំងឺកូវីដ១៩ អាចផ្លាស់ប្តូររបៀបនៃការបោះឆ្នោត ដែលនោះជាការអនុវត្តសិទ្ធិបែបប្រជាធិបតេយ្យនៅសហរដ្ឋដែរឬទេ?
ក្នុងគ្រាដែលពលរដ្ឋអាមេរិកកាំងរាប់លាននាក់ កំពុងព្យាយាមបញ្ចៀសខ្លួនកុំឲ្យឆ្លងវីរុសកូវីដ១៩ នោះ ពួកគេបានងាកទៅរកបច្ចេកវិទ្យា ដើម្បីបន្តកិច្ចការពាណិជ្ជកម្ម រក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារ និងដើម្បីរក្សាទំនាក់ទំនងរស់នៅក្នុងសង្គមតាមដែលអាចធ្វើទៅបាន។
ក៏ប៉ុន្តែ នៅពេលនិយាយអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំនេះ ដំណោះស្រាយដើម្បីរក្សាសុវត្ថិភាព អាចនឹងត្រូវបានសម្រេចដោយការប្រើបច្ចេកវិទ្យាទាបវិញ។ នោះ គឺការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។
ពលរដ្ឋអាមេរិកកាំងភាគច្រើនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ធ្លាប់ប្រមូលផ្តុំគ្នាដោយផ្ទាល់ ដើម្បីបោះឆ្នោតនៅស្ថានីយ៍បោះឆ្នោតក្នុងតំបន់។ នៅឆ្នាំនេះ មានការតម្រូវឲ្យនៅផ្ទះ និងរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា។ ការទៅបោះឆ្នោតជុំគ្នាដូចពេលមុន ទំនងជានឹងមានគ្រោះថ្នាក់ខ្លាំងណាស់។
មានរដ្ឋចំនួន ១៤ រួចទៅហើយ ដែលបានពន្យារពេលការបោះឆ្នោតបឋមរបស់ពួកគេដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩នេះ លើកលែងតែរដ្ឋមួយ គឺរដ្ឋ Wisconsin ដែលរៀបចំការបោះឆ្នោតបឋមរបស់ខ្លួននៅថ្ងៃអង្គារទី៧ ខែមេសា កន្លងទៅនេះ។ ការពន្យារពេលនៃការបោះឆ្នោតបឋមទាំងនោះ បានបង្កការរំខានយ៉ាងខ្លាំងដល់ដំណើរការតែងតាំងបេក្ខជនប្រធានាធិបតី ដែលធ្លាប់បានធ្វើក្នុងពេលកន្លងមក។
ហេតុដូច្នេះហើយ នៅទូទាំងសហរដ្ឋអាមេរិកមន្ត្រីរៀបចំការបោះឆ្នោតកំពុងពិនិត្យ មើលវិធីបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។ ដោយសារតែការបោះឆ្នោត អាចបោះពីផ្ទះបាន ដោយគ្រាន់តែមានខ្មៅដៃមួយដើម និងហត្ថលេខានោះ ដូច្នេះការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ ផ្តល់នូវមធ្យោបាយដើម្បីការពារសុខភាពរបស់អ្នកបោះឆ្នោតផង និងផ្តល់ឱកាសឲ្យពួកគេទាំងអស់ចូលរួមបោះឆ្នោតផង។
តើការបោះឆ្នោតតាមប្រអប់សំបុត្រធ្វើឡើងដោយរបៀបណា?
អ្នកស្រី Amber McReynolds ជានាយិកាប្រតិបត្តិនៃវិទ្យាស្ថានការបោះឆ្នោតជាតិពីផ្ទះ ឬ National Vote at Home Institute។ វិទ្យាស្ថាននេះ ធ្វើការជំរុញឲ្យមានការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ។ អ្នកស្រី Amber McReynolds បានថ្លែងក្នុងសម្តីដើមថា៖
«យើងនិយាយអំពីការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រនេះ នៅក្នុងពេលដែលយើងស្ថិតនៅក្នុងស្ថានភាពបន្ទាន់មួយ។ យើងឃើញថា មានការគាំទ្រពីសំណាក់គណបក្សនយោបាយធំៗទាំងពីរ ក្នុងការកែទម្រង់ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ»។
អ្នកស្រី Amber McReynolds ដែលជាអតីតប្រធានការរៀបចំបោះឆ្នោតនៅទីក្រុង Denver រដ្ឋ Colorado បានថ្លែងបន្តក្នុងសម្តីដើមថា៖
«ដោយគិតទៅដល់អ្វីដែលកំពុងកើតឡើងដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នេះ អ្នកបោះឆ្នោត ប្រហែលជាមិនចង់ចេញទៅបោះឆ្នោតនៅឯស្ថានីយ៍បោះឆ្នោតដែលមានមនុស្សច្រើននោះទេ»។
ទោះបីជាការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ មានភាពទាក់ទាញ ក៏ដោយក៏ការបោះឆ្នោតតាមវិធីនេះ អាចជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋអាមេរិកភាគច្រើន។ អ្នកដែលមានការសង្ស័យ និងសូម្បីតែអ្នកគាំទ្រខ្លះសួរថា តើមានពេលវេលាគ្រប់គ្រាន់ដើម្បីដាក់យន្តការ និងសន្តិសុខសម្រាប់ការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រអប់សំបុត្រ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាដែរ ឬ ទេ។ អ្នកស្រាវជ្រាវលោក Collier Fernekes និងអ្នកស្រី Rachel Orey បានសរសេរនៅក្នុងបទវិភាគមួយកាលពីថ្ងៃទី ១ ខែមេសាសម្រាប់មជ្ឈមណ្ឌលគោលនយោបាយទ្វេភាគី Bipartisan Policy Center ដែលជាក្រុមអ្នកស្រាវជ្រាវមួយនៅរដ្ឋធានីវ៉ាស៊ីនតោនថា៖
Read more…សម្រាប់លោក Donald Trump ការបោះឆ្នោតខែវិច្ឆិកាខាងមុខតែងនៅក្នុងចិត្តរបស់លោក
03 មេសា 2020
លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានថ្លែងអួតអាងក្នុងអំឡុងបទសម្ភាសន៍ជិត១ម៉ោង កាលពីថ្ងៃទី២៣ ខែមីនា ក្នុងកម្មវិធី «Fox & Friends» របស់ទូរទស្សន៍ផ្សាយព័ត៌មាន Fox News យ៉ាងដូច្នេះថា៖ «ខ្ញុំស្រមៃមិនឃើញទេថាអាចមានប្រធានាធិបតីផ្សេងទៀតដែលធ្វើការងារបានច្រើនជាងខ្ញុំ»។
លោក ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋបានវាយប្រហារពាក្យសម្តីចំពោះលោកអតីតអនុប្រធានាធិបតី Joe Biden ដែលទំនងនឹងក្លាយទៅជាបេក្ខជនប្រធានាធិបតីមកពីគណប្សប្រជាធិបតេយ្យនិងជាគូបដិបក្ខរបស់លោក ដោយលោក ត្រាំ ថ្លែងថា៖ «បើលោក Joe ដែលមឺសៗជាប្រធានាធិបតីវិញ នោះលោកនឹងមិនដឹងថាមានអ្វីកំពុងកើតឡើងទេ» អំពីរឿងមេរោគកូរ៉ូណាវីរុស។
រូបភាពនានាដែលគេតែងភ្ជាប់ទៅយុទ្ធនាការឃោសនាបោះឆ្នោតសហរដ្ឋអាមេរិក ដូចជាការជួបប្រជុំធំៗរបស់បេក្ខជនដោយមានអ្នកគាំទ្រហ៊ោកញ្ជ្រៀវនិងគ្រវីទង់នោះ នៅពេលនេះបានបាត់ពី សតិអារម្មណ៍សាធារណជន ដោយប្រធានាធិបតី ត្រាំ បានពន្យារពេលនៃបទបញ្ជាណែនាំនូវការរក្សាគម្លាតពីគ្នា និងពីសង្គមរហូតដល់ចុងខែមេសា និងបានអំពាវនាវឬហាមការជួបជុំគ្នាជាក្រុម។ ទាំងលោក Trump និងលោក Biden បានបោះបង់ចោលការជួបប្រជុំបែបនេះ ដោយជំនួសវិញនូវការវាយប្រហារគ្នាតាមបណ្តាញផ្សាយព័ត៌មាន។
លោក Joe Biden បានបង្ហាញមុខនៅតាមកម្មវិធីវេទិកាសំណេះសំណាល និងកម្មវិធីជជែកពិភាក្សា ដែលផ្សាយទូទាំងប្រទេស ដោយភាគច្រើនលោកថតចេញពីបន្ទប់មួយ នៅគេហដ្ឋានរបស់លោកនៅ រដ្ឋ Delaware ភាគខាងកើតសហរដ្ឋអាមេរិក។
លោក Biden ហាក់ដូចជាមានការនាំមុខខាងចំនួនប្រតិភូយ៉ាងច្រើនដាច់គូប្រជែង គឺ លោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont ដែលធ្វើឲ្យលោក Sanders ពិបាកតាមទាន់នៅមុនសន្និបាតតែងតាំងបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ នៅក្នុងខែកក្កដាខាងមុខ (ដែលត្រូវលើកពេលទៅធ្វើនៅពាក់កណ្តាលខែសីហាវិញ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩) ថ្វីបើលោក Sanders មិនបានបង្ហាញពីចេតនាណាមួយក្នុងការដកខ្លួនពីការប្រកួតជាមួយលោក Biden ទេ។
លោកត្រាំកាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា បានសម្រេចពន្យារពេលនៃបទបញ្ជាណែនាំអំពីការរក្សាគម្លាតសង្គមរហូតដល់ចុងខែមេសា ក្រោយពីលោកបានថ្លែងកាលពីមួយសប្តាហ៍មុននោះថា លោកប្រាថ្នាឲ្យប្រទេសជាតិបើកសកម្មភាពឡើងវិញត្រឹមថ្ងៃទី១២ ខែមេសា ដែលជាបុណ្យ Easter ថ្ងៃអាទិត្យរបស់គ្រិស្តសាសនា។
Read more…Database Record part I
កំណត់ហេតុក្នុងទិន្នន័យ
ហេតុអ្វីបានជាគេហៅថា រដ្ឋាភិបាលខុសច្បាប់?
មានបងប្អូនខ្មែរយើងដាក់ចំងល់និងសំណួរជាច្រើនដល់រដ្ឋាភិបាលលោកហ៊ុន-សែន បច្ចុប្បន្នថាជារដ្ឋាភិបាលខុសច្បាប់ក្រោយពីបោះឆ្នោតប្រកបដោយបដិវាទកម្មកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ មតិសំខាន់មួយចំនួនផ្តោតទៅលើនីតិវិធីរៀបចំបោះឆ្នោតរបស់គជប ខ្លះ ទៀតទៅលើនីតិវិធីតុលាការដែលខ្វះឯករាជ្យភាព និងខ្លះទៀតទៅលើអាកប្បកិរិយានៃការ ប្រើប្រាស់អំណាចរបស់អ្នកកាន់អំណាច។ ប៉ុន្តែមតិដែលសំខាន់ជាងគេនិងខ្វះមិនបានគឺការ រំលោភទៅលើរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាដែលចែងច្បាស់អំពីអ្វីគឺជាតិនិងអ្វីគឺ
រដ្ឋាភិបាល?។
ជាតិគឺមានន័យថាប្រទេសដែលមានប្រជាពលរដ្ឋនិងដែនអធិបតេយ្យភាព។ តាម រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋគឺជាម្ចាស់ប្រទេស ហើយអំណាចគ្រប់គ្រងប្រទេសគឺជាប្រជាពលរដ្ឋ ដោយអនុវត្តន៍តាមរយៈតំណាងរាស្រ្តរបស់ខ្លួនដែលខ្លួនជ្រើសរើសអោយធ្វើការក្នុងរដ្ឋសភាដើម្បីតាក់តែង ត្រួតពិនិត្យ វិសោធនកម្ម និងពង្រឹងអោយមានការអនុវត្តច្បាប់។
រដ្ឋាភិបាលគឺបណ្តុំអ្នកដឹកនាំដែលសភាក្នុងគណបក្សរបស់ខ្លួនបានទទួលសំលេងឆ្នោតច្រើនជាងគេដាច់ខាតក្នុងការជ្រើសរើសក្បាលម៉ាស៊ីនគឺនាយករដ្ឋមន្ត្រីព្រមទាំងសមាជិក
ខុទ្ធកាល័យនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីដោយមាននីតិវិធីក្នុងការអនុវត្តរបស់ខ្លួនទៅតាមច្បាប់ស្តីពីទីស្តីការគណៈរដ្ឋមន្ត្រី។ តាមច្បាប់បច្ចុប្បន្នចាប់ពីរដ្ឋមន្ត្រីឡើងទៅរហូតដល់នាយករដ្ឋមន្ត្រី គឺជាសមាជិកនីតិប្រតិបត្តិដែលត្រូវបានកំហិតដោយរដ្ឋធម្មនុញ្ញមានអំណាចអនុវត្ត ហើយដាច់ ស្រឡៈពីអំណាចនីតិបញ្ញត្តិនិងអំណាចតុលាការ។ សូមបញ្ជាក់ថាក្រោយពីច្បាប់ប្រគល់អោយ នាយករដ្ឋមន្ត្រីមានសិទ្ធិតែងតាំងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការដោយត្រង់មក តំណែងទាំង ពីរនេះនឹងមិនជាសមាជិកទីស្តីការគណៈរដ្ឋមន្ត្រីដែលជាកូតាគណបក្សឈ្នះឆ្នោតតាមច្បាប់ទៀតឡើយ។ ជាសរុប លទ្ធផលបោះឆ្នោតកន្លងមកគឺជាការបោះឆ្នោតបែបឯកបក្ស ហើយលទ្ធផល ឆ្នោតគឺជាលទ្ធផលឯកបក្ស ដែលប្រការនេះនាំទៅរកការបង្កើតរដ្ឋាភិបាលឯកបក្សមិនស្របច្បាប់ ដែលមានសមាជិកជានាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។
ដូច្នេះ ជាតិកម្ពុជាដែលមានប្រជាជនជាង១៦លាននាក់ មន្ត្រីរាជការស៊ីវិលនិងកងកំលាំង ប្រដាប់អាវុធសរុបទាំងអស់ជិត២លាននាក់គឺជាក្រុមជំនាញស្របច្បាប់បន្តបំរើប្រជាពលរដ្ឋបាន។ ចំណែករដ្ឋាភិបាលមិនស្របច្បាប់បច្ចុប្បន្នបានកំពុងខ្វះនិត្យានុកូលភាពក្នុងការប្រើប្រាស់ធនធាន ជាតិ ការសម្រេចចិត្តសំរាប់ជាតិនូវបញ្ហាធំៗ ទំនាក់ទំនងអន្តរជាតិដោយស្មើមុខស្មើមាត់ និងការ ខ្ចីបុលថវិកាពីបរទេស។ អ្វីដែលរដ្ឋាភិបាលបន្តធ្វើក្នុងពេលបច្ចុប្បន្នគឺគ្រាន់តែអាកប្បកិរិយារំលោភ អំណាចតែប៉ុណ្ណោះ។
ធ្វើនៅកាណាដា ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨
DATABASE RECORD
Why have they called “illegitimate government”?
Many people have wondered and inquired on the current government of Cambodia as “illegitimate” after the election on July 29, 2018 which was full of controversy. Some perspectives stressed on the election conducted by the NEC, some stressed on the legal procedures of the court which are very “biased”, and some stressed on the behaviors of power used by the power-holders. But the most important and essential perspective is the violation over the Constitution of the Royal Kingdom of Cambodia which has clearly inscribed the different between Nation and Government.
Nation means the country that has existed population and sovereign independence. According to the Constitution, the people are the owner of the country, and the power to govern the country is the people exercising through their Representatives whom elected by the people to create, to monitor, to amend, and to enforce the laws.
Government means the team of officers whose winning political party has rights to select Prime Minister and members of the Cabinet in accordance to the Statute on the Cabinet of Minister. According to current law, the members of Cabinet comprises of ministers to prime ministers and they are the member of the Executive Branch which has been mandated by the Constitution. They could exercise their power independently without interfering the power of Judiciary and Parliament. Note that after the amended law allowing Prime Minister to having power to nominate Secretary of State and Under-secretary of State directly, these two posts are not belonging to the Cabinet as the quota from winning political party any more, according to the law.
In conclusion, the result of national election which is the election conducting by the single party, the election result is the single party result, which has led to the creation of an illegitimate Government of a single-party state government with composition members of Prime Minister, Senior Ministers, and Ministers.
So, the Cambodia nation as a State comprises of over 16 million population with nearly two millions public servants of both civil servants and arm-force, they could conduct their legitimate tasks as usual as they are the technical team to serve the people. For the current illegitimate government, they have lost their own legitimacy to utilize nation wealth, to undertake decision-making for major tasks of the nation, to mutually conduct diplomacy with foreign countries, and to approve loans lending from foreign partners. What the current government has been undertaking at the present are just the perpetual power-abused.
Canada, December 20, 2018
Read PDF of the database record of the CEROC Part I