The CEROC is very vital in supporting the mandating of premiership to two terms


The CEROC has been very vital on the agenda for reforms and bringing genuine democratization for Cambodia. The propose to mandate two terms for premiership is very productive to end chronic power abusing in Cambodia. The CEROC is committing to stay side by side with all those who are fighting against all political odds especially the policy that protects the powerful and politicians to continue their wrong behaviors. The calling for to engage in national elections by the Overseas Khmers voters as well as to limit the mandate of premiership is the constructive step to moving forwards for genuine democratization in Cambodia.
CEROC Logo 3កម្ពុជា – អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 05 កញ្ញា 2014 – ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ សុក្រ 05 កញ្ញា 2014

អង្គការ​ សមាគម​យុវជន​ចំនួន​ ៧​ គាំទ្រ​សំណើ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​

ក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នាក្នុងការគាំទ្រឲ្យមានការកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីឲ្យបានច្បាស់លាស់នៅកម្ពុជា។

ក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នាក្នុងការគាំទ្រឲ្យមានការកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីឲ្យបានច្បាស់លាស់នៅកម្ពុជា។

RFI/ Siv Channa
ដោយ វណ្ណ សុគន្ធា

នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ ​អង្គការ​ សមាគម​យុវជន​​ចំនួន ​៧​ដែល​ជា​​សមាជិក​​គណៈ​កម្មាធិកា​​រ​​យុវជ​ន​​ដើម្បី​​ឯកភាព ​និង​​អភិវឌ្ឍន៍​​បាន​ធ្វើ​​សន្និសីទ​កាសែត​​មួយ​​ស្តី​ពី​ “​ ការ​គាំ​ទ្រ​​ឲ្យ​​មាន​ការ​​កំណត់​​អាណត្តិ​​នាយក​រដ្ឋ​មន្ត្រី​”។ ​​ក្រោយ​​សន្និសីទ ​សមាគម​​ទាំង​នេះ ​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​រួម​​ប្រកាស​​គាំទ្រ​​យ៉ាង​​ពេញ​ទំហឹង​​ចំពោះ​​ការ​កំណត់​​អាណត្តិ​​ត្រឹម​តែ​​ពីរ​​អាណត្តិ​។

សេចក្តីរាយការណ៍របស់ វណ្ណ សុគន្ធា

“ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹមតែ​ពីរ​អាណត្តិ ឫ ១០ ឆ្នាំ គឺអាច​កាត់បន្ថយ​ឱ​កាស​បង្កើត​ឲ្យ​មាន​បក្ខពួកនិយម គ្រួសារនិយម ព្រមទាំង​អំពើពុករលួយ​នៅក្នុង​សង្គម”។ នេះ គឺជា​ការលើកឡើង​រប​ស់​ក្រុម​អង្គការ សមាគមយុវជន​ទាំង៧ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់ខ្លួន។

អង្គការ សមាគមយុវជន​ទាំងនេះ លើកឡើង​បន្តថា ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ក៏​នឹងធ្វើ​ឲ្យ​មាន​ភាព​សម្បូរបែប​នៅក្នុង​ការដឹកនាំ​កែទម្រង់​ស្ថាប័ន​ឲ្យ​កាន់តែ​មានការ​ចូលរួម​ពេញលេញ ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។ ហើយ​វា​ក៏​ផ្តល់​ឱកាស​ឲ្យ​អ្នកជំនាន់ក្រោយ ត្រៀមខ្លួន​គ្រប់គ្រាន់ ដើម្បី​ធ្វើជា​អ្នក​បន្តវេន​ដឹកនាំ​ប្រទេសជាតិ​ផងដែរ។

លោក សេង ឫទ្ធី ប្រធាន​គណៈកម្មាធិការ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍​បាន​មានប្រសាសន៍ថា ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹមតែ​ពីរ​អាណត្តិ ជាការ​ចាប់ផ្តើម​ឲ្យ​មាន​ផែនការ​សម្រាប់​ចាកចេញ​ក៏ដូចជា​ការកែ​ប្រែជា​វិជ្ជមាន​សម្រាប់​ការដឹកនាំ​ប្រទេស។ ជាមួយគ្នានេះ លោក សេង ឫទ្ធី បានស្នើ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ពិភាក្សាគ្នា​អំពី​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ ហើយ​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ និង ផ្តល់​ឱ​កាស​ដល់​សង្គម​ស៊ីវិល​បាន​ជួបពិភាក្សា និង ផ្តល់​មូលហេតុ​បន្ថែមទៀត។

ជា​ការ​ឆ្លើយ​តប​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្វាគមន៍​ចំពោះ​សំណើ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ។ លោក យ៉ែម បុញ្ញ​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​របស់​លោកមា​ន​គោលនយោបាយ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ មុន​ការស្នើសុំ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទៅទៀត។ ប៉ុន្តែ​លោក បញ្ជាក់ថា ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នឹងមិន​អាចទៅរួច​ទេ​ប្រសិន​ណា​គ្មាន​ការគាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​ការអត្ថាធិប្បាយ​បែប ណាមួយ​នៅឡើយ​ទេ​អំពី​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ០៣ កញ្ញា កន្លងទៅ សង្គម​ស៊ីវិល​ដែល​ធើ្វ​ការងារ​ខាង​បោះឆ្នោត បាន​ផ្តើម​ប្រមូល​ការគាំទ្រ​ឱ្យមាន​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រឹមតែ២អាណត្តិ។ការប្រមូល​ការគាំទ្រ​បានធ្វើ​ឡើង​ដំបូង​ជាមួយ លោក​ប៉ែន សុវណ្ណ  អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្រោយ​សម័យ​ប៉ុលពត និង​ជា​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​សប្តាហ៍​ក្រោយនេះ សង្គម​ស៊ីវិល​ក៏មាន​គម្រោង​ស្វែងរក​ការគាំទ្រ​ពី​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ពីររូប​ទៀត គឺ​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ និង​លោក អ៊ឹង ហួត ដែល​ធ្លាប់ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ទស្សវត្ស​ទី៩០៕