សភា​ធ្វើ​វិសោធនកម្ម​ដាក់​គ.ជ.ប​ជា​ស្ថាប័ន​ធម្មនុញ្ញ

នៅ​ក្នុង​សេចក្តី​ស្នើ​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​៧៦​ និង​មាត្រា​ទាំង​ឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​បាន​ចែង​ថា៖«គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ត្រូវ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ដោយ​ឯក​រាជ្យ​និង ​អព្យាក្រិត​ដើម្បី​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ត្រឹម​ត្រូវ​និង​យុត្តិធម៌​ ស្រប​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​និង​ពហុបក្ស»។​

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មិន​អាច​ធ្វើ​ជាសមាជិក​គណបក្ស​នយោបាយ ​ឬ​ធ្វើ​ជា​មេដឹក​នាំ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ សមាគម​ សហជីព​ ឬ ​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ណាមួយ​បាន​ឡើយ។​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរ​ការហើយ​សមាសភាព​គ.ជ.ប​មាន​៩​រូប​និង​មាន​អណត្តិ​៥​ឆ្នាំ។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពិភាក្សា​គ្នា​នៅ​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៤។ កាល​ពី​ថ្ងៃ​ច័ន្ទ រដ្ឋសភា​កម្ពុជា​បាន​គាំទ្រ​បេក្ខភាព​តំណាងរាស្ត្រ​របស់​លោក​សម រង្ស៊ី ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​លោក ហ៊ុន សែន ដែល​ជា​គូ​បដិបក្ខ​ខាង​នយោបាយ​របស់​លោក ដើម្បី​បញ្ចប់​​វិបត្តិ​នយោបាយ​រយៈ​ពេល​មួយ​របស់​កម្ពុជា។

ហេង រស្មី

សមាជិក​រដ្ឋសភា​ចំនួន​១២០​រូបមក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​វត្តមាន​ ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៣​នៅ​ថ្ងៃ​ពុធនេះ​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆ័ន្ទ​ដោយ​មិន​មាន​ការ​ពិភាក្សា​អ្វី​ទាំង​អស់​ផ្តល់​ការគាំទ្រ​ការ​ដាក់​បញ្ចូល​ស្ថាន​ប័ន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ។​

លោក​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​និយាយ​ថា៖​ «អញ្ចឹង​សុំ​អង្គ​សភា​អនុម័ត​លើ​សេច​ក្តី​ស្នើ​ច្បាប់​ទាំង​មូល»។

លេខាធិការ​នៃ​អង្គ​ប្រជុំ​ម្នាក់​បាន​ឡើង​ប្រកាស​នា​ពេល​ក្រោយ​មក​ថា៖ «ខ្ញុំ​បាទ​សូម​គោរព​រាយការណ៍​ជូន​សម្តេច​ប្រធាន​រដ្ឋសភា​ សំឡេង​គាំទ្រ​លើ​សេចក្តី​ ស្នើ​ច្បាប់​ទាំង​មូល​ មាន​ចំនួន​១២០​សំឡេង​ បាទសូម​អរគុណ»។​

ការ​សម្រេច​បោះ​ឆ្នោត​ដោយ​ឯកច្ឆន្ទ​ដើម្បី​ដាក់​បញ្ចូល​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ទៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះបាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​កាល​ពី​ថ្ងៃទី​២២​ខែ​កក្កដា។​

នៅ​ក្នុង​សេចក្តី​ស្នើ​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​៧៦​ និង​មាត្រា​ទាំង​ឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​បាន​ចែង​ថា៖«គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ត្រូវ​អនុវត្ត​សមត្ថកិច្ច​របស់​ខ្លួន​ដោយ​ឯក​រាជ្យ​និង ​អព្យាក្រិត​ដើម្បី​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ត្រឹម​ត្រូវ​និង​យុត្តិធម៌​ ស្រប​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​និង​ពហុបក្ស»។​

សមាជិក​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មិន​អាច​ធ្វើ​ជាសមាជិក​គណបក្ស​នយោបាយ ​ឬ​ធ្វើ​ជា​មេដឹក​នាំ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ សមាគម​ សហជីព​ ឬ ​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​ណាមួយ​បាន​ឡើយ។​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរ​ការហើយ​សមាសភាព​គ.ជ.ប​មាន​៩​រូប​និង​មាន​អណត្តិ​៥​ឆ្នាំ។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​កិច្ច​បញ្ចប់​កិច្ច​ប្រជុំ​នៅរដ្ឋសភា​ថា​លទ្ធផល​ការ​បោះ​ឆ្នោត​ថ្ងៃនេះ​គឺ​ឆ្ពោះ​ទៅ​ការ​រៀប​ចំ​គ.ជ.ប​ថ្មី​ដែល​នឹង​ធានាប្រជាធិបតេយ្យ​ សេរី ​យុត្តិធម៌​ សុក្រិត​នៃ​ការ​បោះ​ឆ្នោត​លើក​ក្រោយ។​

លោក​ សម រង្ស៊ី​ រំពឹង​ថា​ស្ថាប័ន​គ.ជ.ប​ថ្មី​នេះ​ប្រាកដ​ជា​ឯក​រាជ្យ​ ក៏​ប៉ុន្តែ​យើង​ត្រូវ​ការ​ជំហាន​ក្រោយ​ៗទៀត។​

លោក​និយាយ​ថា៖​«អាស្រ័យ​លើ​ច្បាប់​បោះ​ឆ្នោត​ដែល​នឹង​ធ្វើ​ក្រោយ​បន្ទាប់​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ​យើង​បាន​ធ្វើ​វិសោធន​កម្ម​ហើយ។ ​ជំហាន​ទី​២​គឺ​យើង​នឹង​ធ្វើ​ច្បាប់​ និង​រៀប​ចំច្បាប់​បោះ​ឆ្នោត​ស្តី​ពីការ​រៀប​ចំ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គ.ជ.ប​ ហើយ​នឹង​មាន​ច្បាប់​បោះ​ឆ្នោត​មួយ​ផ្នែក​ទៀត​ទាក់​ទង​នឹង​នីតិ​វិធី​ចុះ​ឈ្មោះ​ បញ្ជី​ អ្វីៗ​ហ្នឹង​យើង​នឹង​ធ្វើ​ជាបន្ត​បន្ទាប់»។​

លោក​ ឈាង វ៉ុន ​អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​នេះ​គឺ​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​រវាង​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​២២​ខែកក្កដា។​លោក​មាន​ប្រសាសន៍​ថា​គណបក្ស​ទាំង​ពីរ​ជាតំណាង​របស់​ប្រជាពលរដ្ឋ​ត្រូវ​ខិត​ខំធ្វើ​ការ​ដើម្បី​បំពេញ​ចិត្ត​ប្រជាពលរដ្ឋ​ដើម្បី​ឱ្យ​មាន​សន្តិភាព ​និង​សណ្តាប់​ធ្នាប់​សង្គម​និង​ធានា​រាល់​ការ​បោះ​ឆ្នោត​លើក​ក្រោយ​កុំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​និយាយ​ថា៖ «វប្បធម៌​ថ្មី​នៅ​ក្នុង​រដ្ឋសភា​ មិនមែន​តែ​នៅ​ក្នុង​រដ្ឋសភា​ទេ​គឺ​នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ ក្នុង​អណត្តិ​សភាទី​៥​នេះ។​ វប្បធម៌​ថ្មី​ហ្នឹង​គឺ​ថ្នាក់​ដឹក​នាំ​គណបក្ស​ហ្នឹង​បើ​មាន​ត្រូវ​ចេះ​ប្តូរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក»។​

លោក​ គុល បញ្ញា ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី ​និង ​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា(​ខុមហ្វ្រែល) ​មាន​ប្រសាសន៍​ថា​នៅ​មាន​ដំណើរ​ការ​វែង​ឆ្ងាយ​តទៅ​ទៀត​ដើម្បី​ឱ្យ​ស្ថាប័ន​ការ​បោះ​ឆ្នោត​មួយ​មាន​ឯករាជ្យភាព​ពិត​ប្រាកដ។​

លោក​និយាយ​ថា៖​ «ខ្ញុំ​គិត​ថា​នេះ​ជា​ការ​ចាប់​ផ្តើម​ទេ​នៃ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ វា​អត់​ទាន់​រឿង​ទៅ​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី​និង​យុត្តិធម៌​បាន​នៅ​ឡើយ​ទេ​ពី​ព្រោះ​វា​នៅ​រឿង​អនុវត្តន៍​ជាក់​ស្តែង​ វានៅ​មើល​ច្បាប់​គជប​ហ្នឹង​ធ្វើ​យ៉ាង​ម៉េចហើយ ​ច្បាប់​បោះ​ឆ្នោត​ហ្នឹង​យ៉ាង​ម៉េច​ហើយ​ពេល​អនុវត្ត​ជាក់​ស្តែង​ហ្នឹង​អនុវត្ត​របៀប​ម៉េច?​ ហើយ​ធ្វើ​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គជប​ធ្វើ​យ៉ាង​ម៉េច?​នៅ​រឿង​វែង​ឆ្ងាយ​ នេះ​គ្រាន់​តែ​ជារឿង​មួយ​នៃ​ការ​ចាប់​ផ្តើម​នៃ​កំណែទម្រង់​ការ​បោះ​ឆ្នោត​ទេ»។​

ស្ថាប័ន​គ.ជ.ប​កន្លង​មក​រង​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​ប្រឆាំង​និង​អង្គការ​សង្គម​ស៊ីវិល​ថា​មិន​ឯក​រាជ្យ​និង​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​គ្រប់​គ្រង​អំណាច៕​

Source: Khmer VOA