សួស្ដីឆ្នាំថ្មីឆ្នាំខាល

សួស្ដីឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស. ២០២២ឆ្នាំថ្មី សូមសុខសួស្ដី សន្តិភាពកាយចិត្ត និងប្រជាធិបតេយ្យពិតប្រាកដ ចម្រើនដល់ជាតិខ្មែរជានិច្ចនិរន្តតរៀងទៀ🙏


Biography Documentation of Khmers Overseas: Marin Ngeth

Watch in youtube link

កម្មវិធីជីវៈប្រវត្តិខ្មែរនៅក្រៅប្រទេស

លោកព្រឹទ្ធាចារ្យង៉ែត ម៉ារិន ប្រជាពលរដ្ឋខ្មែរ-កាណាដា រស់នៅទីក្រុងហ្គាល់ការី ប្រទេសកាណាដា

ថ្ងៃសៅរ៍ ទី២៦ ខែមីនា ២០២២

Biography Documentation of Khmers Overseas Part I:

Mr. Marin Ngeth, Khmer-Canadian living in Calgary, Canada Saturday, March 26, 2022

១. តេីដឺស៊ីរ៉ក់ជាអ្វី? ដឺសេរ៉ក់ជាពាក្យកាត់ភាសាអង់គ្លេសដែលមានន័យថា គណកម្មាធិការដេីម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកកម្រៃ មានទីស្នាក់ការធំនៅប្រទេសកាណាដា។ 1. What is the CEROC? The CEROC is an abbreviation of “Committee for Election Right of Overseas Cambodians”, is a non-governmental organization (NGO), non-profit orientation, and main office is based at Canada.

២. តេីដឺស៊ីរ៉ក់មានគំរោងដេីម្បីសំរេចយុទ្ធនាការរបស់ខ្លួនយ៉ាងណា? តាមរយះការចូលរួមពីប្រជាពលរដ្ឋកម្ពុជានិងមិត្តអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ យេីងកំពុងតំរង់ទិសដេីម្បីសម្រេចគោលដៅរួមតែមួយគឺសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯនាយសមុទ្របានចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតជាតិរបស់កម្ពុជា ដែលសិទ្វិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យុទ្ធនាការចំបងរបស់យេីងគឺការផ្្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ការស្នើរអោយរដ្ឋសភាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដោយនិយាយអោយច្បាស់ថាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោតបាន និងបោះពុម្ពផ្សាយនានាទាក់ទងនឹងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។ 2. How does the CEROC plan to achieve this campaign? Through participation from all Cambodians and democratic friends around the globe, we are aiming to achieve the common goal: the basic right of all Cambodians overseas to vote in Cambodia elections, which are guaranteed by the Cambodia Constitution and the Universal Declaration of Human Rights of the United Nations. Our primary campaign is to provide well-informed education to all Cambodians, to propose Cambodia parliament to amend the laws to clearly state that Cambodians overseas have right to vote with Cambodia elections, and to disseminate information through publications relating to Absentee Overseas Voting (AOV).

៣. ហេតុអ្វីបានជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅស្រុកត្រូវការសិទ្ធិដេីម្បីបោះឆ្នោត? តេីសិទ្ធិរបស់គេត្រូវបានដកហូតឬយ៉ាងណា? សិទ្វិដេីម្បីបោះឆ្នោតត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ក្រៅពីអារម្មណ៍ជាប់ជំពាក់មាតុភូមិកំណេីត ប្រជាពលរដ្ឋខ្មែរក្រៅប្រទេសបានទំនុកបំរុងទាំងសតិបញ្ញាស្មារតីនិងសំភារៈក្នុងដំណេីរការកសាងប្រទេសកម្ពុជា។ ក្នុងមួយឆ្នាំៗ ប្រជាពលរដ្ឋខ្មែរនៅក្រៅស្រុកបានផ្ញេីរលុយចូលទៅក្នុងប្រទេសកម្ពុជាមិនតិចជាង៥០០លានដុល្លាក្នុងរូបភាពជារូបីយប័ណ្ណអន្តរជាតិដេីម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ តែផ្ទុយពីការគាំទ្រទាំងផ្នែកផ្លូវចិត្ត ផ្លូវកាយ និងហិរញ្ញវត្ថុ សិទ្ធិរបស់ពលរដ្ឋខ្មែរនៅក្រៅស្រុកត្រូវបានគេដកហូតមិនអោយចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតនៅកម្ពុជា។ 3. Why do Khmers Overseas need right to vote? Has their right been distorted? Right to vote is guaranteed by the Cambodia Constitution and Universal Declaration of Human Rights of the United Nations. Beside of the attachment feeling with their motherland, Cambodians overseas have helped both soft skill and hard skill in building the nation. Each year, Cambodians overseas have sent in remittance not less than 500 millions US dollar for country’s economic development. In contrasting of continuing spiritual, moral, and financial supports; right of Cambodians overseas have been deprived in each Cambodia election.

📺
https://facebook.com/theceroc
💰
https://youtube.com/c/CambodiansOverseas
📢

http://soundcloud.com/CambodiansOverseas

🎓
https://khmeroversea.info