ខ្មែរ​ក្រៅ​ប្រទេស​សកម្ម​ពេល​អ្នក​ក្នុង​ស្រុក​រង​ការ​គាបសង្កត់

Op-Ed: VOA Khmer

បាតុកម្មថ្មីៗនេះ បានកើតមានឡើងនៅទីក្រុងហ្ស៊ឺណែវប្រទេសស្វ៊ីស និងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាននិងអូស្ត្រាលី។

ម៉ែន គឹមសេង
VOA khmerកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ពលរដ្ឋខ្មែរនៅអឺរ៉ុបបានមកជួបជុំគ្នាតវ៉ានៅទីក្រុងហ្ស៊ឺណែវប្រទេសស្វ៊ីសដើម្បីទាមទារឱ្យអង្គការសហប្រជាជាតិជួយដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាឱ្យបានឆាប់។

បាតុកម្មស្រដៀងគ្នានេះបានកើតមានឡើងកាលពីចុងសប្តាហ៍មុននៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាននិងអូស្ត្រាលី។ ពួកគេបានប្រឆាំងនឹងវត្តមានរបស់លោកនៅទីនោះ។

បាតុករបានស្រែកព្រមៗគ្នាថា៖ «….Hun Sen, Go home! Hun Sen, Go home!‍» ដែលមានន័យថា«ហ៊ុន សែនត្រឡប់ទៅប្រទេសលោកឯងវិញទៅ!‍»

ទាំងនេះជាសកម្មភាពមួយចំនួនដែលសហគមន៍ខ្មែរនៅក្រៅប្រទេសបានធ្វើក្នុងពេលដែលវិបត្តិនយោបាយបានផ្ទុះជាថ្មីឡើងវិញបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើទុកបុក្ខម្នេញគណបក្សប្រឆាំង បណ្តាញសារព័ត៌មានឯករាជ្យនិងអង្គការសង្គមស៊ីវិល។

លោក ថៃ មករា តំណាងសហគមន៍ខ្មែរនៅអឺរ៉ុបបានបញ្ជាក់ប្រាប់ VOA ថា៖

«បងប្អូនកូនខ្មែរទាំងអស់គ្នាដែលបានចេញមកក្រៅប្រទេសនេះមិនបានភ្លេចពីទឹកដីដែលខ្លួនបានកើតនោះទេគឺទោះបីជាយើងមកដល់ទីនេះមានការហូបចុកត្រឹមត្រូវ មានផ្ទះសម្បែងស្នាក់នៅ មានការងារធ្វើឡានជិះអីរៀងៗខ្លួន ប៉ុន្តែយើងនៅតែនឹកស្រណោះទៅដល់ប្រទេសរបស់យើងជានិច្ច ហើយជាពិសេសក្នុងសម័យនេះដែលជាសម័យយើងអាចមានទំនាក់ទំនងគ្នាទូរស័ព្ទទៅថ្មើម៉ានក៏បាន ទំនាក់ទំនងតាមបែបហ្វេសប៊ុកក៏បានគឺកាន់តែធ្វើឱ្យយើងមានភាពក្តុកក្តួលថែមទៀត នឹកអាល័យស្រុក នឹកប្រជាជនខ្លួនឯងថែមទៀតផងនៅពេលដែលឃើញគេធ្វើបាប‍»។

តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំមុនហើយបានហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ច្បាប់ពន្ធដារជាលេស ដើម្បីគាបសង្កត់សារព័ត៌មានឯករាជ្យមួយចំនួនឱ្យបិទទ្វារ ក្នុងនោះមានកាសែតជាភាសាអង់គ្លេស The Cambodia Daily និងវិទ្យុអាស៊ីសេរី។

សហគមន៍ខ្មែរនៅអាមេរិកនិងកាណាដា ទីដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេនៅក្រៅប្រទេស បានធ្វើសកម្មភាពជាច្រើនដើម្បីឱ្យមានការគាំទ្រពីរដ្ឋបាលក្រុងវ៉ាស៊ីនតោននិងក្រុងអូតាវ៉ា។ សកម្មជនបានធ្វើបាតុកម្ម រៀបចំជាវេទិកាមហាជន និងជួបជាមួយនឹងអ្នកតំណាងរាស្រ្តដើម្បីស្នើសុំឱ្យមានការដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យកែប្រែស្ថានការណ៍មកដូចដើមវិញ។

លោក សេង សុភ័ណ ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស (The CEROC) ដែលមានមូលដ្ឋាននៅទីក្រុងវែនគូវើ ប្រទេសកាណាដា ធ្លាប់តែបានបំផុសពលរដ្ឋឱ្យចូលរួមសកម្មភាពនយោបាយនិងទាមទារសិទ្ធិបោះឆ្នោត ប៉ុន្តែការរំលាយគណបក្សសង្គ្រោះជាតិបានធ្វើឱ្យទិសដៅនៃការតស៊ូមតិមកជាការទាមទារឱ្យមានការគោរពលទ្ធិប្រជាធិបតេយ្យនិងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា។ ក្នុងបណ្តាសកម្មភាពមានការធ្វើញត្តិតាមបណ្តាញអ៊ីនធឺណិតទាមទារឱ្យប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសើរើពិនិត្យមើលការអនុវត្តនេះឡើងវិញជាដើម។

លោក សេង សុភ័ណ បានបញ្ជាក់ថា៖

«អីចឹងទេ យុទ្ធសាស្រ្តរបស់យើងគឺយើងបត់បែនទៅរកការទាមទារឱ្យមានការសើរើឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យមានការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវ មិនមែនសេរីយុត្តិធម៌តាមបែបប្រទេសរុស្ស៊ីតាមបែបប្រទេសចិនទេ។ យើងអត់ចង់បានទេព្រោះមិនមែនជាការបោះឆ្នោតមួយតាមលទ្ធិប្រជាធិបតេយ្យ ជាការបោះឆ្នោតបែបបក្សតែមួយឬការបោះឆ្នោតដោយបក្សកុម្មុយនិស្ត»។

លោក ម៉ែន វណ្ណៈ សកម្មជនសហគមន៍ខ្មែរនៅទីក្រុងឡូវ៉ែលរដ្ឋម៉ាស្សាឈូសិតតែងតែដឹកនាំការធ្វើបាតុកម្មជាច្រើនក្នុងពេលកន្លងមក។

លោកបញ្ជាក់ថា៖

«អ្វីដែលយើងបានធ្វើនិងបន្តធ្វើគឺយើងធ្វើដដែលៗគឺសុំយ៉ាងណាដល់ប្រទេសដែលធ្លាប់ផ្តល់ជំនួយទៅប្រទេសកម្ពុជាសុំឱ្យគេត្រួតពិនិត្យមើលឡើងវិញថារដ្ឋាភិបាលបានធ្វើអ្វីខ្លះ។ ធ្វើទុក្ខបុកម្នេញអ្នកប្រជាធិបតេយ្យយ៉ាងណា លើអង្គការសង្គមស៊ីវិលនិងគណបក្សប្រឆាំង។ នេះគឺជាការងារដែលយើងធ្វើជាប្រចាំតាំងពីដើមមក‍»។

នៅចុងខែមីនានេះតំណាងសហគមន៍ខ្មែរនៅទូទាំងពិភពលោកនឹងមកជួបជុំគ្នានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលីដើម្បីចូលរួមក្នុងសន្និសីទរយៈពេលបីថ្ងៃ ដើម្បីពិភាក្សាស្វែងរកវិធីដោះស្រាយបញ្ហាប្រឈមដែលប្រទេសកម្ពុជាកំពុងជួបប្រទះខាងផ្នែកសេដ្ឋកិច្ចនិងសង្គមកិច្ចដែលក្នុងនោះមានវិស័យសុខាភិបាល អប់រំសិក្សាធិការ អភិវឌ្ឍន៍ជនបទ ចំណាកស្រុក និងជនអន្តោប្រវេសន៍ជាដើម។

លោក ហុង លីម អ្នកតំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរនិងជាអ្នករៀបចំ«សន្និសីទពិភពលោកសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជា‍» យល់ថា ជាការប្រមូលផ្តុំបញ្ញាស្មារតីខ្មែរដើម្បី កែប្រែលម្អបញ្ហាប្រឈមទាំងនេះដែលលោកចាត់ទុកថាជា«បញ្ហាដ៏តក់ក្រហល់ជាបញ្ហាប្រឈមមុខយ៉ាងខ្លាំង»របស់កម្ពុជា។

លោកបន្ថែមថា៖

«ដូច្នេះយើងជាម្ចាស់ស្រុក យើងជាខ្មែរត្រូវតែហ៊ានចាត់ប្រឈមមុខយកបញ្ហានេះយកមកគិតហើយគិតហ្នឹងគិតដោះស្រាយទោះអ្នកណាមិនដោះស្រាយក៏ដោយក៏បញ្ហាហ្នឹងវានៅ តែជាបញ្ហាដែលយើងនៅតែដោះស្រាយ‍»។

អង្គភាពស៊ើបការណ៍សេដ្ឋកិច្ចបានវាយតម្លៃថា លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់១២៤ក្នុងចំណោម១៦៧ប្រទេសដោយធ្លាក់ចុះពី«រដ្ឋាភិបាលកូនកាត់‍»មួយមកជារបប«ដឹកនាំផ្តាច់ការ‍»ដោយសារបានរំលាយគណបក្សសង្គ្រោះជាតិដែលជាដៃគូប្រកួតដ៏ធំមួយរបស់គណបក្សកាន់អំណាច។

អ្នកនយោបាយគណបក្សប្រឆាំងមួយចំនួនបានរត់ភៀសខ្លួនមកនៅក្រៅប្រទេសដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញនិងបន្តសកម្មភាពនយោបាយក្នុងខណៈពេលដែលសហការីរបស់ពួកគេមួយចំនួនបន្តស្នាក់នៅក្នុងប្រទេសប៉ុន្តែមិនបានធ្វើសកម្មភាពនយោបាយធំដុំអ្វីទេ។

Read more…


Michael Sullivan, Cambodia Votes: Democracy, Authority, and International Support for Elections (Book Review)

Op-Ed: Brill Online Book and Journal

Michael Sullivan, . Copenhagen:  Press [Governance in Asia series 5], 2016, xviii + 341 pp.  9788776941864, price:  60.00 (hardcover), 9788776941,  18.99 (paperback).

Michael Sullivan 1Michael Sullivan has written an exceptional chronicle of Cambodia’s modern electoral history, one that will serve as a reference for future scholars of Cambodia who may wish to study what democracy looked like, despite all its limitations, when it still existed in the country. (Full disclosure: I am a Trustee of the Center for Khmer Studies in Siem Reap where Michael Sullivan served as an Executive Director several years prior to my joining the Board.)

Systematically going from the  election of 1993 to the 2013 election, Sullivan details the inner workings of what Prime Minister Hun Sen and the ruling Cambodian People’s Party have done to ruthlessly amass power by hook and by crook. His Introduction has a good summary of the chapters that follow and provides a roadmap for what to expect. The chapters provide a lot of information—even I had trouble keeping-up with the details. (Thankfully, it was easy enough for this reader to remind myself of the events and to see them chronicled so richly and reconciled with my own understanding of the situation when they unfolded.)

From the very beginning, Sullivan makes clear that he ‘seeks to understand and explain the impact the 1993 elections had on the subsequent development of electoral politics in Cambodia up to and including polls in 2013’ (p. 2). He argues that ‘Beginning with  in 1993, the book argues that internationally supported elections have been the central site in a struggle between opposing political and civil forces for access to and control of the Cambodian state’ (p. 2),

There were two reasons for this. ‘Firstly, the Cambodian experience is unique in the fields of political transitions and electoral studies. International involvement and control of the transitional elections process was unparalleled in the early 1990s. Continued international technical and financial assistance for electoral development and engagement after is a key variable in understanding the ensuing struggle for control over the processes and outcomes of elections. Furthermore, new social and political forces that emerged from the  operation became significant players in the evolution of electoral politics’ (p. 2).

Secondly, ‘the Cambodian experience provides new insights into the inconsistencies and contradictions inherent in international support for multi-party democratic elections in conflict prone states. At the same time, the Cambodia case demonstrates that elections do hold out possibilities for meaningful social and political change despite manipulation and constraints placed upon them by authoritarian tendencies within the state apparatus.’ (p. 2)

The  period turns out to be a defining moment for Cambodian elections that goes well beyond 1992–1993, and would continue to impact Cambodia for a quarter century. ‘The question remained,’ ponders Sullivan, ‘what was the best way to handle  and the opposition parties?’ (p. 42). He posits that the biggest challenge to the  was the opening of new sources of information; what we might today in the age of Trump call “alternative facts”, instead of state propaganda. That information warfare continues to this day with a final assault on the , culminating in its closure on September 4, 2017, from a bogus $ 6.3 million tax bill, the banishment of Radio Free Asia and the National Democratic Institute. If one considers the  game plan, it has been and continues to be the elimination of all voices contrary to its own.

And what is old is once again new: Sullivan notes on page 93 that election monitoring of the past was characterized as suspect activity. Today this problem is simply repackaged when the “Situation Room”, a similar election monitoring meeting of like-minded s, was characterized as a threat by Prime Minister Hun Sen.

Read more…


Cambodia election monitors say Russia’s election ‘free, fair’

Op-Ed: Phnom Penh Post

phnom penh postCambodian election observers declared Russia’s presidential elections to be “free, fair and transparent” in a statement released on Monday.

Officials from the Senate, National Assembly and National Election Committee travelled to Moscow on Sunday and visited a number of precinct-level election commissions on election day.

In its statement, the delegation concluded the election was “in accordance with democratic principles”.

The results of Russia’s election, won in a landslide by President Vladimir Putin, were largely seen as a foregone conclusion. One of the country’s most prominent opposition activists was barred from the ballot and reports of people being ordered to vote by their employers were widespread.

In an email, Astrid Noren-Nilsson, an expert on Cambodian politics at Lund University, said the visit was part of Cambodia’s pivot to Russia and China.

While China offers military and economic support, Russia offers “moral support and legitimacy”, including election monitors, which Russia pledged to send in November, she said.

Vladimir Putin’s Not So Shocking Electoral Win | The Daily Show With Trevor Noah


This Senate Election of 25 February 2018 is a farce

Courtesy: Cambodia National Rescue Party (CNRP)

Courtesy: Cambodia National Rescue Party (CNRP)

ការបោះឆ្នោតព្រឹទ្ធសភាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ៖

ការបោះឆ្នោតព្រឹទ្ធសភាថ្ងៃអាទិត្យនេះដោយគ្មានគណបក្សសង្គ្រោះជាតិចូលរួមដែលមានតំណាង៥០៦២នាក់នោះ គឺជាការបោះឆ្នោតបែបកុម្មុយនីសផ្តាច់ការ។

Senate election this Sunday, February 25, 2018: The Senate election this Sunday without participation of the 5062 voters of the CNRP is the election of communist single-party state.

Sunday’s election for 58 members of the 62-strong Senate will see 123 members of parliament and 11,572 commune councilors vote at 33 polling stations across Cambodia. Two Senate members each are appointed by the king and the National Assembly. But rights groups and opposition politicians say the Senate vote is a farce that shows Hun Sen, who faces a national election in July, is not committed to multi-party democracy. – Reuters

ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សម្នាក់ទៀត និងជាសមាជិកសភាហ្វីលីពីន លោក ថម វីឡារីន (Tom Villarin) ថ្លែងថា ការបោះឆ្នោតព្រឹទ្ធសភានេះ គឺគ្មានអ្វីក្រៅតែជាការប៉ុនប៉ងរបស់គណបក្សកាន់អំណាចក្នុងការដណ្ដើមយកការគ្រប់គ្រងស្ថាប័ននេះ តាមរយៈអំពើនៃការលួចប្លន់ផ្នែកនយោបាយយ៉ាងគឃ្លើន។ – RFA Khmer

At the present, Cambodia is at a risky transition by current grip of power either moving towards one party state of communist style such as China, Vietnam and Lao, or towards junta such as Thailand and Burma, or towards terrorism states such as Syria, Iraq, and Afghanistan. The Senate election on this February 25, 2018 is a farce as the key opposition party CNRP has not been participated when the state has marginalized 2062 voters the right to vote or representing about 23 Senate seats. It has enabled the violation over the national Constitution, over the political stance of neutrality of Cambodia’s international relations, and pushing Cambodia into the jaw of China inevitably –  Discern of the Analysis on Senate Election 2018


តើអ្វីគឺលទ្ធិប្រជាធិបតេយ្យ? សំរាប់បរិបទថ្មីនៅកម្ពុជា

Courtesy: Parliamentary Institute of Cambodia

Courtesy: Parliamentary Institute of Cambodia

Op-Ed: Cambodia Leadership Skills

មកដល់ថ្ងៃនេះ ពេលនេះ កម្ពុជានៅជាកូនសិស្សថ្នាក់មតេ្តយ្យសាលាដែលកំពុងរៀនសូត្រពីលទ្ធិប្រជាធិបតេយ្យ។ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងតាមរដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយថ្ងៃបោះឆ្នោតឆ្នាំ១៩៩៣ គឺកម្ពុជាជាពិសេសថ្នាក់ដឹកនាំនិងមន្ត្រីគ្រឹកៗទាំងអស់ គួរយល់ច្បាស់និងអនុវត្តន៍បានទាំងអស់គ្នា ពីព្រោះរដ្ឋធម្មនុញ្ញខ្មែរមានលក្ខណៈមិនខុសពីរដ្ឋធម្មនុញ្ញប្រទេសថៃ ប្រទេសកាណាដា ប្រទេសអូស្ត្រាលី និងប្រទេសអង់គ្លេសនោះទេ។ តែហេតុផលដែលកម្ពុជានៅតែមិនច្បាស់លាស់ពីការជំរុញលទ្ធិប្រជាធិបតេយ្យអោយដើរទៅមុខគឺ៖

  1. លោភលន់អំណាចជ្រុល ធ្វើអោយខ្លួនខំប្រឹងអោយខាងតែបានដើម្បីអំណាចទោះបីត្រូវរំលោភទៅលើស្ថាប័នរក្សាតុល្យភាពអំណាចនិងរដ្ឋធម្មនុញ្ញយ៉ាងណាក៏ដោយ
  2. បកស្រាយច្បាប់តាមតែចិត្តចង់ដោយគ្មានស្ថាប័នឯករាជ្យឬស្ថាប័នជំនាញណាមួយហ៊ានប្រតិកម្មជំទាស់ឡើយ

ចុះអ្វីគឺលទ្ធិប្រជាធិបតេយ្យ?

លោកអារីស្តូត(Aristotle) គឺជាអ្នកប្រាជ្ញក្រិចបុរាណដែលបានបំពេញបន្ថែមយ៉ាងពេញលេញទៅលើទ្រឹស្តីការដឹកនាំរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យជំនួយបន្ថែមអោយគ្រូរបស់ខ្លួនគឺលោកប្លាតូ(Plato) និងបុព្វាចារ្យគឺលោកសូក្រាត(Socrates)។ តាមលោកអារីស្តូត ប្រជាធិបតេយ្យទោះក្នុងរូបភាពជាព្រះមហាក្សត្រសោយរាជ្យឬប្រព័ន្ធប្រធានាធិបតីក្តី រដ្ឋសភាគឺជាស្ថាប័នតំណាងជ្រើសតាំងដោយប្រជាជន ជាអ្នកតាក់តែងច្បាប់ និងជម្រុញអោយមានការអនុវត្តន៍ច្បាប់ តាមក្រិតក្រមនៃរដ្ឋធម្មនុញ្ញ។

ក្រោយឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញកម្ពុជាមានការអនុវត្តន៌បានតែមួយចំនួនប៉ុណ្ណោះ ចំណែកមួយចំនួនទៀតជាពិសេសស្ថាប័នទាំងឡាយណាដែលជួយអោយរដ្ឋធម្មនុញ្ញមានសុពលភាពឬជម្រុញអោយស្ថាប័នទាំងបីគឺនីតិបញ្ញត្តិ នីតិតុលាការ និងនីតិប្រតិបត្តិ មានម្ចាស់ការនិងដាច់ដោយឡែកពីគ្នា គឺមិនត្រូវបានផ្តល់អំណាចអោយនិងអនុវត្តបានឡើយ។

  1. ព្រះមហាក្សត្រទ្រង់ជាព្រះប្រធាននៃអង្គចៅក្រម ដែលប្រធានអង្គចៅក្រមនេះជាអ្នកធានានូវឯករាជ្យភាពនិងវិជ្ជាជីវៈរបស់តុលាការកំពូល តុលាក្រុង-ខេត្ត និងសាលាឧទ្ទរ។ តែការអនុវត្តន៌វិញ ព្រះអង្គគ្រាន់តែជាប្រធានបង្គ្រប់កិច្ចពីព្រោះលេខាផ្ទាល់ក្នុងការរៀបចំកិច្ចប្រជុំ-រៀបចំវារៈប្រជុំម្តងៗរបស់សមាជិកគឺគ្មាន នេះមិននិយាយដល់សិទ្ធិអំណាចក្នុងការជ្រើសរើសសមាជិកដែលមានសមត្ថភាពនិងវិជ្ជាជីវៈផង។ ជាក់ស្តែង ស្ថានភាពបច្ចុប្បន្ន លោកឌិត មន្ទី ដែលជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចគឺជាប្រធាននៃតុលាការកំពូល ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកអង់ វង្សវឌ្ឍនា គឺជាអ្នកចាត់ចែងថវិការនិងជាតំណាងសាធារណៈរបស់សមាជិកនៃអង្គចៅក្រមថែមទៀតផង ដូច្នេះតើធ្វើអោយព្រះមហាក្សត្របំពេញតួនាទីអោយតុលាការនោះឯករាជ្យបានយ៉ាងម៉េចទៅ?
  2. ទាំងប្រទេសថៃ ទាំងប្រទេសកាណាដាជាដើម ព្រះមហាក្សត្រគឺជាអគ្គមេបញ្ជាការកងទ័ពជាតិនិងជាអ្នកធានាយុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់គ្នាដោយមិនមែនគ្រាន់តែនិយាយសើរៗនៅលើរដ្ឋធម្មនុញ្ញទេ តែមានតំណាងដែលជ្រើសរើសផ្ទាល់ដោយព្រះមហាក្សត្រនិងមានថវិការដាច់ដោយឡែកសម្រាប់ស្ថាប័នព្រះមហាក្សត្រ។ ចំណែកកម្ពុជាវិញ ព្រះមហាក្សត្រមានមនុស្សបញ្ជូនមកពីស្ថាប័ននីតិប្រតិបត្តិមកជាមន្ត្រីព្រះបរមរាជវាំងនិងមានសេនាឆ្វេងស្តាំផ្សេងទៀតជាដើម។

លទ្ធិប្រជាធិបតេយ្យតាមទស្សនៈរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន

ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០១៧ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានចោទប្រកាន់ដៃគូប្រជាធិបតេយ្យរបស់ខ្លួនថាជាភេរវជនឬជនបដិវត្តន៌ព៍ណផ្តួលរំលំរដ្ឋាភិបាលជាដើម។ ក្រោយមកមានការបោះពុម្ពផ្សាយពីមាគ៍ាបដិវត្តន៌ព៍ណនៅបណ្តាប្រទេសផ្សេងៗ មានចេញផ្សាយសៀវភៅសសម្រាប់Geopolitical Atlas of Cambodia_Kh_En_Fr democracyគម្រោងរបស់ខ្លួនដល់ឆ្នាំ២០២៣ និងការបោះពុម្ពផ្សាយផែនទីភូមិសាស្ត្រនយោបាយរបស់កម្ពុជានៅក្នុងអាសុីនិងពិភពលោកដែលបោះពុម្ពផ្សាយដោយវិទ្យាស្ថានសភាកម្ពុជាជាដើម។

នៅក្នុងអត្ថបទមួយដែលចុះផ្សាយកាលពីខែឧសភា ២០១៧ ក្រោមចំណងជើងថា លក្ខណ្ឌនិងមុខងារបស់សភាកម្ពុជានិងប្រព័ន្ធគ្រប់គ្រងរដ្ឋ៖ នៅក្នុងបរិបទអន្តរជាតិ អ្នកនិព្វន្ធបានអោយនិយមន័យលទ្ធិប្រជាធិបតេយ្យកម្ពុជាមានត្រឹមការប្រើប្រាស់អំណាចនៅក្នុងរដ្ឋសភាតាមសំលេងភាគច្រើនតែប៉ុណ្ណោះ ដោយមិនមានការអធិប្បាយអោយបានសុីជម្រៅឡើយ (សូមមើលទំព័រទី១ ត្រង់ចំណុចលទ្ធិប្រជាធិបតេយ្យជាអ្វី?)។ ចំណែកសៀវភៅសដែលបោះពុម្ពផ្សាយដោយអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីវិញ បានព្យាយាមប្រាប់ពិភពលោកថា កម្ពុជាមានស្ថាប័នឯករាជ្យជាច្រើនដែលធានានូវលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដូចជាស្ថាប័នព្រះមហាក្សត្រ តុលាការ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។

ទាំង២០៥ទំព័រនៃសៀវភៅផែនទីភូមិសាស្ត្រនយោបាយរបស់កម្ពុជាដែលសរសេរឡើងដោយអ្នកនិព្វន្ធជនជាតិបរទេសភាគច្រើន ព្រមទាំងរចនាបទយ៉ាងប្រណិត យើងសង្កេតឃើញថាមិនបាននិយាយលំអិតអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ តែជាសំណាងល្អអ្នកនិព្វន្ធលោកមីហ្សែល ហ្វូស្សេ ក្នុងចំណងជើងទំនាក់ទំនងសេដ្ឋកិច្ចនិងទំនាក់ទំនងនយោបាយ បានសង្ខេបយ៉ាងខ្លីតែពោរពេញដោយអត្ថន័យនៃលទ្ធិប្រជាធិបតេយ្យថា …ដំណើរការផ្លាស់ប្តូរនយោបាយកំពុងកើតមានយ៉ាងច្បាស់នៅអាសុីអាគ្នេយ៍ ក្នុងនោះមានទំនាក់ទំនងរវាងពលរដ្ឋនិងរដ្ឋ ទំរង់នៃការពិភាក្សា ការលេចឡើងនូវគណបក្សនយោបាយ ឬការចូលរួមរបស់អង្គការសមាគមក្រៅរដ្ឋាភិបាល ដែលបង្ហាញអំពីឆន្ទៈចង់អោយមានការផ្លាស់ប្តូរ…និន្នាការថ្មីនេះ មិនត្រូវចាត់ទុកថា គ្រាន់តែជាការតវ៉ាប្រឆាំងនោះទេ…

អនាគតរបស់កម្ពុជា

កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលគ្រោះថ្នាក់មួយ នៅពេលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបានយកសន្តិភាពមកដោះដូរជាមួយនឹងលទ្ធិប្រជាធិបតេយ្យ។ ការអនុវត្តន៌លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលកកើតឡើងតាំងពីឆ្នាំ១៩៩៣តរៀងមកបានត្រឡប់ថយក្រោយវិញនៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយបើគណបក្សនេះដែលមានសំលេងប្រជាពលរដ្ឋបោះឆ្នោតអោយជិតកន្លៈប្រទេសមិនបានចូលរួមបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨នេះទេ ប្រទេសកម្ពុជានឹងក្លាយទៅជារដ្ឋាភិបាលឯកបក្សដូចប្រទេសចិន ឡាវ និងវៀតណាម ឬរបបយោធាដូចប្រទេសថៃនិងភូមាជាដើម។

ខ្ញុំសូមជំរាបជូននូវអានុសាសន៍មួយចំនួនដូចជា៖

  1. ពង្រឹងប្រព័ន្ធលើកកំពស់គុណសម្បត្តិជាក់ស្តែង(meritocracy) ដល់ប្រជាជនម្នាក់ៗ ជាជាងយកខ្សែស្រឡាយឬសាច់ញាតិជាធំក្នុងការបានការងារធ្វើនិងមុខរបរចិញ្ចឹមជីវិត។
  2. កាត់បន្ថយវប្បធម៍មុខមាត់(face) ជំនួសអោយវិញដោយវប្បធម៍ការងារ(work) ក្នុងការលើកតំលៃខ្លួនឯងនិងអោយតំលៃទៅលើមនុស្សម្នាក់ៗក្នុងសង្គម។
  3. មន្ត្រីរាជការសុីវិលត្រូវបំពេញការងារអោយមានប្រសិទ្ធិភាព មានប្រាក់បៀរវត្សន៍គ្រប់គ្រាន់ និងមានអព្យាក្រិតភាពក្នុងការបំពេញការងារម្តងៗ។
  4. មន្ត្រីរាជការកងកំឡាំងប្រដាប់អាវុធត្រូវមានក្រមសីលធម៍និងឧបេក្ខាចិត្តខ្ពស់ ហើយមិនគួរមកជ្រៀតជ្រែកឬទាក់ទាញអោយច្របូកច្របល់ក្នុងបញ្ហានយោបាយទេ យកល្អមិនគួរអោយមានសិទ្ធិបោះឆ្នោតដូចដែលមានការអនុវត្តន៍នៅប្រទេសថៃជាដើម។
  5. ពង្រឹងស្ថាប័នជាតិជាជាងស្ថាប័នគ្រួសារ ស្ថាប័នបក្សពួក និងស្ថាប័នគណបក្សនយោបាយជាដើម។
  6. ពង្រឹងស្ថាប័នជាតិដោយជម្រុញអោយអំណាចទាំងបីដាច់ឡែកពីគ្នានិងមានប្រសិទ្ធិភាពខ្ពស់។
  7. ជម្រុញនីតិរដ្ឋនិងការអនុវត្តន៌តាមរដ្ឋធម្មនុញ្ញអោយបានពិតប្រាកដជាក់ស្តែង។


The Nature and Functions of Cambodia’s Parliament and Government_Kh

Hun Sen White Paper -2018-Khmer_11 Feb 2018

Hun Sen White Paper 2018 in English


សេចក្តីថ្លែងការគាំទ្រការតស៊ូមតិអហឹង្សាចលនាសង្គ្រោះជាតិ

សេចក្តីថ្លែងការណ៍

ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិខ្មែរជាទីគោរព

កម្មវត្ថុ៖ ភាពមិនប្រាកដប្រជានៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតដោយសេរីនិងយុត្តិធម៍ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានិងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខនិងការចូលរួមសកម្មតស៊ូមតិ អហឹង្សាជាមួយចលនាសង្គ្រោះជាតិនិងចលនានានារបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស។

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ មាន ការខកចិត្តជាខ្លាំងចំពោះការឃុំខ្លួនបណ្តោះអាសន្នទាំងបំពានទៅលើលោកកឹម-សុខា ប្រធានគណបក្ស សង្គ្រោះជាតិ ចំពោះតុលាការកំពូលប្រកបដោយអគតិធម៍ទាំង៤សម្រេចរំលាយគណបក្សសង្គ្រោះជាតិ ការច្បាមយកកៅអីសភាទាំង៥៥និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៥០០៧ដែលបោះដោយឆន្ទៈប្រជាពលរដ្ឋ និងការហាមឃាត់មន្ត្រីបក្សជំទាស់ទាំង១១៨នាក់ទាំងបំពានទៅលើសិទ្ធិចូលរួមនយោបាយ ដែលធានា ដោយច្បាប់រដ្ឋធម្មនុញ្ញខ្មែរនិងកតិកាសញ្ញាអន្តរជាតិនានា។

ស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្នគឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញផល ប្រយោជន៍ជាតិខ្មែរ និងបង្កអោយមានការបែកបាក់ផ្ទៃក្នុងជាតិយ៉ាងធ្ងន់ធ្ងរ។ តុលាការកំពូលក្រោមពាក្យ បណ្តឹងពីក្រសួងមហាផ្ទៃ និងការថ្លែងជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើការរំលាយ គណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតកន្លៈប្រទេសគឺជាទង្វើរំលោភរដ្ឋធម្មនុញ្ញនិងបង្កផលអវិជ្ជមានដល់ជាតិធ្ងន់ធ្ងរដែលប្រជាពលរដ្ឋខ្មែនិងស្ថាប័នជាតិសំខាន់ៗក្នុងទំនួលខុសត្រូវទាំងផ្នែកសន្តិសុខ សេដ្ឋកិច្ច សង្គម និងនយោបាយ មិនអាចព្រងើយកន្តើយនិងអត់អោនអោយបានទេ។

សំណូមពរ៖ យើងខ្ញុំសំណូមពរអោយដោះលែងលោកកឹម-សុខានិងអ្នកទោសនយោបាយទាំងអស់ រៀបចំការបោះឆ្នោតព្រឹទ្ធសភានិងបោះឆ្នោតជាតិដោយសេរីនិងយុត្តិធម៍ដោយមានការចូលរួមពីគណ- បក្សសង្គ្រោះជាតិជាសំខាន់។ សូមប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់ចូលរួម សកម្មក្នុងការតស៊ូមតិដោយអហឹង្សាជាមួយចលនាសង្គ្រោះជាតិនិងចលនានានាដើម្បីការពារសំលេង ឆ្នោតរបស់បងប្អូន ក៏ដូចជាការពារផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិ ទាំងមូល កុំអោយធ្លាក់ទៅក្នុងកណ្តាប់ដៃនៃជនផ្តាច់ការឬក្រុមនៃជនផ្តាច់ការណាមួយ។

សូមព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីអាក់ខានឡើយ។

ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨

Public Statement on the Non-violence Cambodia National Rescue Movement for Free and Fair Election