CNRP​ ស្នើ​ទៅ​CPP​ សហការ​គ្នា​បង្កើន​អាសនៈ​លើសពី​១២៣​នៅក្នុង​រដ្ឋសភា​​


Comment: Of course, the proposal of CNRP is realistic. According to 1993 Election sponsored and monitored by UNTAC, there were 120 seats. In 1998 Election, it was increased to 122 seats. Thus, this mandate 2013-2018, the seats are 123. This increase is not in line with demographic change and the increasing demands of the constituents. Since 1993, Cambodia has organized 3 elections. The proportional increases are not even at all.
While 1998 election increased 2 seats, the 2013 election increased only 1 seat. We need to know how the NEC has used their calculating method about this odd increase? The seats increase must be clearly mandated by the Constitution or Election Laws. In order to effectively serve the Cambodian people at the present waking-up call for increasing growth of population and their demands, the allocation of seats should be increased at least 4 more; or the new province such as Thbong Khmum, should be at least allocated two seats there. Or one representative should not be shouldered of up to 12,000 population at all.

More than this, the demographic shift of Khmers overseas including those temporary workers and permanent residents who must be easily facilitated by the New NEC for their accessibility to be registered for voting and to be able to vote during each election; the pragmatic increase of seats in the Cambodia parliament is vehemently substantial.

CNRP​ ស្នើ​ទៅ​CPP​ សហការ​គ្នា​បង្កើន​អាសនៈ​លើសពី​១២៣​នៅក្នុង​រដ្ឋសភា​​

ដោយ៖​ ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី13 ធ្នូ 2014 | 1 ម៉ោង មុន

លោក គួ​យ ប៊ុន​រឿន ប្រធាន​ក្រុមការងារ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ (រូបថត៖ ណាត សុភាព)

គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​សហការគ្នា ដើម្បី​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ជា​អ្នក​កំណត់​អាសនៈ​សមាជិកសភា​នៅក្នុង​ស្ថាប័ន​នេះ​ឲ្យលើស​ពី​១២៣​អាសនៈ  ខណៈ​កម្ពុជា​មាន​ប្រជាពលរដ្ឋ​កើនឡើង កត្តា​ភូមិសាស្ត្រ និង​កំណើន​សេដ្ឋកិច្ច ​។​

ការស្នើ​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​ប្រមាណ​២​ម៉ោង នៅ​វិមាន​រដ្ឋ​សភានា​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​ក្រុមការងារ​គណបក្ស​ទាំងពីរ បាន​ពិភាក្សា​លើ​វិសោធនកម្ម​សេចក្តីស្នើ “​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ”​។

ប្រធាន​ក្រុមការងារ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួ​យ ប៊ុន​រឿន ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​វិមាន​រដ្ឋសភា​ថា ក្រុមការងារ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ គួរតែ​បាន​សហការ​គ្នា ជំរុញ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​កំណត់​អាសនៈ​លើសពី​១២៣​អាសនៈ​នៅក្នុង​ស្ថាប័ន​នោះ ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ ព្រោះ​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជា​អ្នករៀបចំ​សមាសភាព គ​.​ជ​.​ប​.​ថ្មី និង​មាន​ការទទួលខុសត្រូវ​នៅ​ចំពោះមុខ​រដ្ឋសភា ចំពោះមុខ​ការរៀបចំ​កា​រ​បោះឆ្នោត​ជា​ដើម ​។

​លោក គួ​យ ប៊ុន​រឿន ថ្លែង​ទៀត​ថា កាលពី​សម័យ​អ៊ុនតាក់ ការកំណត់​ចំនួន​អាសនៈ​នៅក្នុង​សភា​១​អាសនៈ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៣​ម៉ឺន​នាក់ ​។ ដោយឡែក​នៅ​ពេល​បច្ចុប្បន្ន​នេះ តាម​ការសង្កេត​របស់​លោក​១​អាសនៈ មាន​ប្រមាណ​១២​ម៉ឺន​នាក់ ដូចនេះ​នៅតាម​បណ្តាល​ខេត្ត​ខ្លះ​ត្រូវ​បន្ថែម​តំណាងរាស្ត្រឲ្យ​ច្រើន​ជាង​មុន ដើម្បី​បង្កើន​អាសនៈ​នៅ​សភា​ ។​

ប្រធាន​ក្រុមការងារ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ុន ឈិន ថ្លែង​តប​ថា ការស្នើសុំ​របស់​គណបក្ស​ប្រឆាំង​ឲ្យ​កំណត់​អាសនៈ​នៅក្នុង​សភា​លើសពី​១២៣​នោះ មិនទាន់​ដល់​វេលា​ដែល​ត្រូវ​ជជែក​នោះទេ​ ។ តែ​លោក​ថា ជាគោលការណ៍​គណ​ប្រជាជន​កម្ពុជា​បាន​កំណត់​យក​ច្បាប់​បោះឆ្នោត​ចាស់​ធ្វើជា​មូលដ្ឋាន ដើម្បី​ធ្វើ​ការកែសម្រួល​ខ្លឹមសារ​មួយ​ចំនួន ដូចជា ខេត្ត​/​ក្រុង កែ​ទៅ​ជា រាជធានី​/​ខេត្ត​វិញ ដើម្បី​ឲ្យស្រប​តាម​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​គណៈកម្មការ​បោះឆ្នោត​ជ្រើសតាំង​សមាជិ​កក្រុមប្រឹក្សា​រាជធានី​/​ខេត្ត ​។

កាលពី​សប្តាហ៍​មុន ក្រុមការងារ​ធ្វើ​កំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​លទ្ធផល​ប្រជុំ​ក្រុមការងារ​វិសោធនកម្ម ច្បាប់បោះឆ្នោត ដោយ​រក្សា​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីព្រាងច្បាប់​នៃ​ស្នើច្បាប់​ស្តីពីការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលមាន​៦៦​មាត្រា និង​៧​ជំពូក ។​

គណបក្ស​ទាំង​ពីរ​ក៏​បាន​ឯកភាពគ្នា​ថា ​នឹង​យក​ច្បាប់​បោះឆ្នោត​ចាស់​ជា​មូលដ្ឋាន សម្រាប់​ធ្វើ​ការកែសម្រួល​ទៅតាម​មាត្រា​នីមួយៗ ឬ​វិសោធនកម្ម​លើ​មាត្រា​នោះ​មុន​នឹង​បញ្ជូន​ទៅ​សភា​អនុម័ត​ ។ ការពិភាក្សា​របស់​ក្រុមការងារ​គណបក្ស​ទាំងពីរ​នេះ នឹង​បន្ត​ពិភាក្សា​រៀងរាល់ថ្ងៃ​សុក្រ និង​ថ្ងៃ​ចន្ទ​ ៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com