Pros and Cons of GDP Calculation and Its Tricks


ផលិតផលក្នុងស្រុកសរុប (Gross Domestic Product, GDP) = C + I + G + (X-M)
C= Consumption (ការប្រើប្រាស់)
I= Investment (ការវិនិយោគ)
G= Government Expenditure (ចំណាយសាធារណ:របស់រដ្ឋ)
X= Export (ការនាំចេញ)
I= Import (ការនាំចូល)

តាមរូបមន្តខាងលើអាចអោយយើងដឹងបានថា ដើម្បីអោយមានកំនើនផលិតផលក្នុងស្រុកសរុប លុះត្រាមានការកើនឡើងនៃការប្រើប្រាស់ (Consumption) ឬការវិនិយោគ (Investment) ឬការកើនឡើងនៃចំណាយសាធារណ:របស់រដ្ឋ ឬការកើនឡើងនៃការនាំចេញ ឬការថយចុះនៃ ការនាំចូល ។ ផលិតផលក្នុងស្រុកសរុបរបស់ខ្មែរយើងមានប្រហែលជា ១៥ពាន់លានដុល្លារ ដែល ក្នុងនោះចំណាយសាធារណ:របស់រដ្ឋខ្មែរមានប្រហែលជា ៣ពាន់លានដុល្លារ ។ បើយើងគិតជា ភាគរយនៃចំណាយសាធារណ:ធៀបនឹងផលិតផលក្នុងស្រុកសរុបគឺយើងឃើញថា ចំណាយ សាធារណ:មានរហូតដល់ទៅ ២០% នៃផលិតផលក្នុងស្រុកសរុប ។

ការបង្កើនចំណាយសាធារណ: (Government Expenditure) នេះគឺចូលរួមធ្វើអោយ ផលិតផលក្នងស្រុកមានកំនើន តែកំនើននេះមិនបានឆ្លើយតបទៅនឹងការកាត់បន្ថយភាពក្រីក្រ ឬធ្វើ អោយជីវភាពប្រជាជនទូទៅធូរធានោះទេព្រោះអ្វី? ព្រោះអំពើពុករលួយ (Corruption) ។ ថវិការជាតិដែលរដ្ឋបែងចែកទៅលើក្រសួង និងចាយទៅលើគំរោងអភិវឌ្ឍន៍នានាគឺមិនបានទៅ ដល់រាស្ត្រគឺនៅទើត្រឹមដៃមន្ត្រីពុករលួយដែលជាហេតុធ្វើអោយចំណូលមន្ត្រីពុករលួយមានច្រើន លើសលប់បើធៀបទៅនឹងចំនូលអ្នកតូចតាច ។ ចំនុចនេះហើយគឺបញ្ជាក់យា៉ងច្បាស់ថា ចំនូលរវាងអ្នកមានអំណាច និងរាស្ត្រមានគំលាតឃ្លាតពីគ្នាឆ្ងាយ ។ ម្យា៉ងទៀត ចំណាយសាធារណៈមួយឆ្នាំៗគឺលើសពីថវិការជាតិដែលមាន គឺរដ្ឋបានខ្ចីបរទេសមួយឆ្នាំៗពី 500 លានដុល្លារទៅ 700 លានដុល្លារ ។ ដូច្នេះ គឺធ្វើអោយប្រជាជនខ្មែរកាន់តែជំពាក់បរទេសកាន់តែច្រើនឡើង ។