សង្គមស៊ីវិល៖«ខ្វះឆន្ទៈនយោបាយជាឧបសគ្គសម្រាប់ពលរដ្ឋខ្មែរបោះឆ្នោតបាននៅក្រៅប្រទេស»
សង្គមស៊ីវិល៖«ខ្វះឆន្ទៈនយោបាយជាឧបសគ្គសម្រាប់ពលរដ្ឋខ្មែរបោះឆ្នោតបាននៅក្រៅប្រទេស»
កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីថ្ងៃទី១៥ ម្សិលមិញ។@Samdech Hun Sen, Cambodia Prime Minister
ពីសហរដ្ឋអាមេរិក ទីដែលមានការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រពីលទ្ធភាពដែលមិនអាចឲ្យប្រជាពលរដ្ឋខ្មែរបោះឆ្នោតបាននៅក្រៅប្រទេស។ លោក ហ៊ុន សែន បានលើកឡើងពីការចោទប្រកាន់លើភាពត្រឹមត្រូវនៃការបោះឆ្នោត ម៉ោងពេលខុសគ្នា ហើយការបោះឆ្នោតបែប សមាមាត្រដូចកម្ពុជា គឺមិនអាចរៀបចំទៅបានទេ។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាបក្សប្រឆាំងយល់ថាអាចធ្វើទៅបានប្រសិនបើមានឆន្ទៈនយោបាយ។