The sore-loser proviso
The sore-loser proviso
The ruling and opposition parties have added a provision to a soon-to-be passed draft election law that aims to prevent any party winning seats in the National Assembly from subsequently boycotting parliament.
The decision comes after Prime Minister Hun Sen last month called on bipartisan working groups drafting amendments to the current election law to include a rule that would see boycotting parties stripped of their seats.
But the wording of the law, which was finalised on Wednesday, appears to still leave open the possibility of the same kind of boycott the Cambodia National Rescue Party launched in the aftermath of the 2013 poll after claiming the election had been rigged.
The draft law states that parties can be stripped of their seats if they boycott the opening session of the National Assembly presided over by the King, the swearing-in of lawmakers or when the assembly officially declares their validity – but only if the election was “free, fair and just”.
The law says this would be judged according to the constitution – determined by the Constitutional Council – and the election law, which is the domain of the National Election Committee (NEC).
In the event the election is deemed “free, fair and just”, and a party still boycotts parliament, the National Assembly must inform the National Election Committee within 24 hours, the law states. The NEC then has 72 hours to redistribute the party’s seats.
Opposition leader Sam Rainsy yesterday defended the provision, saying that if the new NEC law and amended election law are fully implemented in future elections, no parties should have grounds to protest the result.
“In 2013, and before 2013, we had no laws that guaranteed a free and fair election process, therefore we [had the right] to protest. But now we have accepted the election-related laws, so we have [to accept] the results of the election,” he said.
However, Rainsy added that if in the middle of the election process the laws are not being implemented properly, the CNRP would “ring the alarm bells”.
He admitted that the laws had been a “compromise” and therefore contain elements with which his party is not fully satisfied. But he said that, overall, they would allow the public to trust the electoral process.
Some election monitors and observers, however, have slammed the boycott rule as designed to serve the interests of the two political parties according to their expectations of what might happen at the 2018 elections.
Independent analyst Ou Virak said it appeared the CPP believed it was going to win the next election and had thus pushed for the provision to prevent another opposition boycott. The CNRP on the other hand, he said, likely included the caveat that the election must be judged free and fair to give them the option of crying foul and boycotting again if they lose in 2018.
“But if anything, that pretext will only help the CPP” if the CNRP wins, Virak said, given that the Constitutional Council is politically beholden to the government.
In such an event, the CPP could “control the Constitutional Council to make the judgment that the election was not fair”, he said, paving the way for a CPP boycott.
Rainsy argued, however, that the council would not have enough power to delegitimise the election, given that the overhauled NEC will handle the entire process and proclaim the result.
Koul Panha, executive director of election watchdog Comfrel, said he could not see any valid reason why the assembly would give the NEC the power to strip parties of their seats if they boycott parliament.
“When we confiscate seats [of any party], it affects the will of voters,” he said.
CPP working group head Bin Chhin could not be reached for comment yesterday, while Keut Rith, a fellow CPP working group member, would only say that the provision would benefit “everyone”, and not any particular party.
Rainsy also announced yesterday that the two parties had agreed to pass both election-related laws in the National Assembly by the end of this month.
Following their passage, the assembly will aim to select the nine members of an overhauled NEC before Khmer New Year in mid-April, he said.
Under an agreement reached last July, the CPP and CNRP will each nominate four candidates for the committee, with one “consensus” candidate. Rights activist Pung Chhiv Kek, a Cambodian-French-Canadian citizen, was agreed to as the ninth candidate months ago, but the new NEC law prohibits dual nationals from taking up the position.
សេចក្ដីព្រាងច្បាប់បោះឆ្នោតបញ្ចូលបញ្ញត្តិដកអាសនៈពីអ្នកធ្វើពហិការ
ភ្នំពេញៈ គណបក្សកាន់អំណាចនិងគណបក្សប្រឆាំងបានបន្ថែមបញ្ញតិ្តមួយទៅក្នុងសេចក្តីព្រាងច្បាប់បោះឆ្នោត ដែលនឹងអនុម័តក្នុងពេលឆាប់ៗនេះ ដែលមានគោលបំណងបង្ការកុំឲ្យគណបក្សណាមួយដែលឈ្នះអាសនៈក្នុងរដ្ឋសភា អាចធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភា។
សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីចុងខែមុនបានអំពាវនាវដល់ក្រុមការងារដែលធ្វើសេចក្តីព្រាងវិសោធនកម្មលើច្បាប់បោះឆ្នោតបច្ចុប្បន្ន ឲ្យដាក់បញ្ចូលបញ្ញតិ្តមួយ ដែលនឹងដកអាសនៈរបស់គណបក្សដែលធ្វើពហិការ។
ប៉ុន្តែអត្ថបទនៃច្បាប់នោះ ដែលបានសម្រេចជាចុងក្រោយកាលពីថ្ងៃពុធ ហាក់ដូចជាទុកឱកាសជាចំហក្នុងការធ្វើពហិការ ដែលគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមធ្វើក្រោយការបោះឆ្នោត ឆ្នាំ២០១៣ បន្ទាប់ពីបានអះអាងថា ការបោះឆ្នោតត្រូវគេលួចបន្លំ។
សេចក្តីព្រាងច្បាប់ចែងថា គណបក្សអាចបាត់បង់អាសនៈ ប្រសិនបើគេធ្វើពហិការ មិនចូលរួមក្នុងកិច្ចប្រជុំបើករដ្ឋសភា ក្រោមព្រះរាជាអធិបតីភាពរបស់ព្រះមហាក្សត្រ ការស្បថរបស់តំណាងរាស្រ្តឬនៅពេលរដ្ឋសភាបានប្រកាសសុពលភាពជាផ្លូវការ តែក្នុងករណីការបោះឆ្នោត «ជាការបោះឆ្នោតសេរី ត្រឹមត្រូវនិងយុតិ្តធម៌»។
សេចក្តីព្រាងច្បាប់ចែងទៀតថា ចំណុចនេះនឹងត្រូវសម្រេចតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីក្រុមប្រឹក្សាធម្មនុញ្ញ ច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់បោះឆ្នោត។
សេចក្តីព្រាងច្បាប់នោះចែងដែរថា ក្នុងករណីការបោះឆ្នោតពិតជាសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយគណបក្សណាមួយធ្វើពហិការនោះ រដ្ឋសភាត្រូវជូនដំណឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងរយៈពេល ២៤ ម៉ោង។ បន្ទាប់មក គ.ជ.ប មានរយៈពេល ៧២ ម៉ោង ដើម្បីធ្វើការបែងចែកអាសនៈជូនគណបក្សឡើងវិញ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងកាលពីម្សិលមិញ បានការពារបញ្ញតិ្តនេះ។ លោកបានបញ្ជាក់ថា ប្រសិនបើ គ.ជ.ប ថ្មីនិងច្បាប់បោះឆ្នោតដែលបានធ្វើវិសោធនកម្ម ត្រូវបានអនុវត្តយ៉ាងពេញលេញ គ្មានគណបក្សណាមានមូលហេតុជំទាស់នឹងលទ្ធផលបោះឆ្នោតទេ។
លោកលើកឡើងថា៖ «ក្នុង ឆ្នាំ២០១៣ និងមុន ឆ្នាំ២០១៣ យើងគ្មានច្បាប់ដែលធានានូវដំណើរការបោះឆ្នោតសេរីនិងត្រឹមត្រូវទេ ដូច្នេះ យើង [មានសិទិ្ធ] ជំទាស់។ ប៉ុន្តែឥឡូវនេះ យើងបានទទួលយកច្បាប់ទាក់ទងនឹងការបោះឆ្នោត ដូច្នេះ យើងត្រូវ [ទទួលយក] លទ្ធផលនៃការបោះឆ្នោត»។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានបន្ថែមថា ប្រសិនបើក្នុងពាក់កណ្តាលនៃដំណើរការបោះឆ្នោត ច្បាប់មិនត្រូវបានអនុវត្តត្រឹមត្រូវទេ គណបក្សសង្គ្រោះជាតិនឹង «បន្លឺជួងប្រកាសអាសន្ន»។ លោកទទួលស្គាល់ថា ច្បាប់នេះគឺជាការសម្រុះសម្រួល ដូច្នេះ មានចំណុចមួយចំនួនដែលគណបក្សរបស់លោកមិនពេញចិត្តទាំងស្រុង។ ប៉ុន្តែ លោកថា ជាទូទៅច្បាប់អនុញ្ញាតឲ្យសាធារណជនជឿជាក់លើដំណើរការបោះឆ្នោត។
អ្នកឃ្លាំមើលការបោះឆ្នោតនិងអ្នកអង្កេតការណ៍មួយចំនួន បានរិះគន់បញ្ញតិ្តស្តីពីការធ្វើពហិការនេះថា បានរៀបចំឡើង ដើម្បីបម្រើផលប្រយោជន៍របស់គណបក្សនយោបាយទាំងពីរ តាមការរំពឹងទុករបស់ពួកគេ អំពីអ្វីដែលអាចកើតឡើងនៅការបោះឆ្នោត ឆ្នាំ២០១៨។
លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យ បានថ្លែងថា វាហាក់ដូចជា គណបក្សប្រជាជនជឿជាក់ថា ខ្លួននឹងឈ្នះការបោះឆ្នោតលើកក្រោយ ដូច្នេះ បានជំរុញឲ្យដាក់បញ្ចូលនូវបញ្ញតិ្តដែលបង្ការកុំឲ្យគណបក្សប្រឆាំងធ្វើពហិការទៀត។ ផ្ទុយទៅវិញ គណបក្សសង្គ្រោះជាតិអាចដាក់ ខ លើកលែង ដែលការបោះឆ្នោតត្រូវតែវិនិច្ឆ័យថា ជាការបោះឆ្នោតសេរី និងយុតិ្តធម៌ ដើម្បីផ្តល់ជម្រើសដល់ពួកគេក្នុងការជំទាស់ និងធ្វើពហិការម្តងទៀត ប្រសិនបើពួកគេចាញ់ក្នុង ឆ្នាំ២០១៨។
លោក អ៊ូ វីរៈ បន្ថែមថា ដោយគិតពីក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នក្រោមឥទិ្ធពលនយោបាយ ខ លើកលែងនោះនឹងជួយតែគណបក្សប្រជាជនប៉ុណ្ណោះ។
ក្នុងករណីនេះ គណបក្សប្រជាជនអាច «គ្រប់គ្រងក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើសេចក្តីសម្រេចថា ការបោះឆ្នោតមិនយុតិ្តធម៌» ដើម្បីត្រួសត្រាយផ្លូវដល់ការធ្វើពហិការ។
ទោះជាយ៉ាងណា លោក សម រង្សី អះអាងថា ក្រុមប្រឹក្សានេះនឹងគ្មានអំណាចគ្រប់គ្រាន់ដើម្បីធ្វើឲ្យការបោះឆ្នោតក្លាយជាមិនស្របទេ បើគិតពី គ.ជ.ប ថ្មី នឹងការចាត់ចែងលើដំណើរការទាំងមូល ហើយប្រកាសលទ្ធផល។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល មានប្រសាសន៍ថា លោកមិនអាចមើលឃើញមូលហេតុត្រឹមត្រូវថាតើហេតុអ្វីរដ្ឋសភានឹងឲ្យអំណាចដល់ គ.ជ.ប ក្នុងការដកអាសនៈរបស់គណបក្សប្រសិនបើពួកគេធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភា។
លោកបន្តថា៖ «នៅពេលយើងរឹបអូសយកអាសនៈពីគណបក្សណាមួយ វាប៉ះពាល់ដល់ឆន្ទៈអ្នកបោះឆ្នោត»។
លោក ប៊ិន ឈិន ប្រធានក្រុមការងាររបស់គណបក្សប្រជាជន មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ ចំណែកឯលោក កើត រិទ្ធ សមាជិកក្នុងក្រុមការងារគ្រាន់តែនិយាយថា បញ្ញតិ្តនេះនឹងផ្តល់ប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនសម្រាប់គណបក្សណាមួយទេ។
លោក សម រង្ស៊ី ក៏បានប្រកាសកាលពីម្សិលមិញថា គណបក្សទាំងពីរព្រមព្រៀងបញ្ជូនច្បាប់ទាក់ទងនឹងការបោះឆ្នោតទៅរដ្ឋសភានៅដំណាច់ខែនេះ។
លោកបានបន្ថែមថា បន្ទាប់ពីអនុម័តរួចរដ្ឋសភាគ្រោងនឹងជ្រើសឥស្សរជន ៩ រូបសម្រាប់សមាជិក គ.ជ.ប ថ្មី នៅមុនចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅពាក់កណ្តាល ខែមេសា។
ក្រោមកិច្ចព្រមព្រៀងកាលពី ខែកក្កដា ឆ្នាំមុនគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ នឹងជ្រើសតាំងបេក្ខជនចំនួន ៤ រូប សម្រាប់គណៈកម្មាធិការ ដោយបេក្ខជនម្នាក់ត្រូវជ្រើសរើសដោយមតិរួមគ្នា។
លោកស្រី ពុង ឈីវកេក ជាសកម្មជនសិទិ្ធមនុស្សឯករាជ្យ ដែលគេទទួលស្គាល់នោះត្រូវបានព្រមព្រៀងថា ជាបេក្ខជន ទី៩ ប៉ុន្តែច្បាប់ គ.ជ.ប ថ្មី បានហាមមិនឲ្យប្រជាពលរដ្ឋមានសញ្ជាតិពីរដូចលោកស្រីកាន់តំណែង គ.ជ.ប ដ៏សំខាន់នេះទេ៕