Briefing the meeting between Mr. Sophan Seng and Mr. Koul Pannha


កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល លោកសេង សុភ័ណ ប្រធានដឺសុីរ៉ក់ អមជាមួយជំនួយការម្នាក់ បានទទួលឱកាសអនុគ្រោះពីលោកគល់ បញ្ញា នាយកប្រតិបត្តិអង្គការគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរីនិងយុត្តិធម៍ហៅកាត់ថាខុមហ្រែ្វល នៅឯទីស្នាក់ការធំទួលគោករាជធានីភ្នំពេញដើម្បីពិភាក្សាអំពីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេសនិងសកម្មភាពរបស់អង្គការដឺសុីរ៉ក់។ ក្នុងជំនួបកិច្ចពិភាក្សាអស់រយះពេលជិតពីរម៉ោងនោះ មានសេចក្តីសង្ខេបដូចខាងក្រោមនេះ៖

១. លោកសេង សុភ័ណ រមែងយកចិត្តទុកដាក់និងតាមដាននូវកិច្ចខិតខំប្រឹងប្រែងដើម្បីអោយការងារបោះឆ្នោតរបស់កម្ពុជាប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៍របស់ខុមហ្រែ្វល ហើយបានផ្សាភ្ជាប់ទៅនឹងការរួមបញ្ចូលអោយខ្មែរនៅក្រៅស្រុកបានចូលរួមការបោះឆ្នោតបានផង។ លោកសេង សុភ័ណបានរៀបរាប់លំអិតអំពីសកម្មភាពនិងការតស៊ូមតិរបស់ដឺសុីរ៉ក់នៅឯនាយសមុទ្រ ព្រមទាំងការប្រមូលបានញតិ្តច្រើនសន្ធឹកសន្ធាប់ពីបងប្អូនខ្មែរទាំងអស់នោះដាក់ជូនទៅអង្គការសហប្រជាជាតិ គណបក្សនយោបាយ សង្គមសុីវិលនានា រួមទាំងខុមហ្រែ្វលផងដែរ។ បញ្ជាក់ពីលើនេះទៅទៀត ការតស៊ូមតិរបស់ដឺសុីរ៉ក់បានរួមចំណែកយ៉ាងសំខាន់ដល់ខ្មែរនៅក្នុងស្រុកអោយយកចិត្តទុកដាក់ក្នុងការចូលរួមបោះឆ្នោតអោយបានកាន់តែច្រើនទ្វេដងថែមទៀត។ ជាការឆ្លើយតប លោកគល់ បញ្ញា បានស្វាគមន៌ចំពោះការទាមទារសិទ្ធិចូលរួមបោះឆ្នោតរបស់ខ្មែរនៅក្រៅស្រុក ថាជាករណីកិច្ច ការមិនរើសអើងនយោបាយ និងកាតព្វកិច្ចមួយដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងការចូលរួមនយោបាយនៅកម្ពុជា។

២. លោកគល់ បញ្ញា បានលើកឡើងពីចំណុចសំខាន់ៗបីទាក់ទងនឹងអ្នកបោះឆ្នោតនៅក្រៅប្រទេសថាអាចជាឧបសគ្គ៖

  • ថវិកាចំណាយទៅលើការរៀបចំ
  • ពួកគេនៅខ្វះទំនុកចិត្តខ្លួនឯងក្នុងការសម្រេចចិត្តអោយបានច្បាស់ដើម្បីប្រើសិទ្ធិបោះឆ្នោត
  •  សុវត្ថិភាពសន្លឹកឆ្នោត ដោយលើកយកឧទាហរណ៌នៅប្រទេសភូមាកាលពីអណត្តិ២០១០ ថាមានការបញ្ជូនសន្លឹកឆ្នោតក្រៅប្រទេសមកយឺត ហើយបានបំពេញបន្ថែមទៅលើអ្នកចាញ់អោយឈ្នះទៅវិញ។

ឆ្លើយតបទៅនឹងក្តីមន្ទិលខាងលើ លោកសេង សុភ័ណ បានលើកឧទាហរណ៌មួយនៅចំពោះមុខប្រជាជនខ្មែរយ៉ាងច្រើនក្នុងអង្គជំុនំមួយនៅប្រទេសកាណាដានៅសំណួរដែលចោទថា រដ្ឋាភិបាលបានលើកហេតុផលថាខ្វះថវិកាទើបខ្មែរនៅក្រៅស្រុកមិនអាចបោះឆ្នោតបាន ពួកគាត់ទាំងអស់នោះបានលើកដៃព្រមគ្នាថាពួកគាត់សុខចិត្តរៃអង្គាសលុយគ្នាចេញថ្លៃសំបុត្រយន្តហោះនិងថ្លៃស្នាក់នៅអោយសមាជិកគណៈកម្មការបាះឆ្នោត អោយតែអោយពួកគាត់អាចបោះឆ្នោតបាន។ នេះបញ្ជាក់ថាពួកគាត់ហ៊ានលះបង់និងមានទំនុកចិត្តរួចជាស្រេចទៅហើយ។ លោកសេង សុភ័ណ បានលើកឡើងពីបទពិសោធន៌របស់គាត់ក្នុងនាមជាមន្រ្តីបោះឆ្នោតម្នាក់របស់គណៈកម្មការបោះឆ្នោតប្រទេសកាណាដា ថាដើម្បីជៀសវាងឧបសគ្គ ពេលវេលាច្បាស់លាស់ត្រូវបានកំណត់ដូចជា នៅទីនោះអ្នកបោះឆ្នោតក្រៅប្រទេសរបស់កាណាដា ត្រូវបញ្ជូនសន្លឹកឆ្នោតមកអោយបានមុនគ្រប់គ្រាន់ ហើយនៅក្នុងប្រទេសក៏មានការបើកអោយបោះឆ្នោតមុន(advance vote)ចំនួន៤ថ្ងៃគឺសុក្រ សៅរ៌ អាទិត្យ ចន្ទ មុនថ្ងៃបោះឆ្នោតធំចំនួនមួយសប្តាហ៌។

៣. ទាំងលោកសេង សុភ័ណ និងលោកគល់ បញ្ញា មានបីតិសោមន្សរីករាយចំពោះកិច្ចពិភាក្សានេះ ហើយនឹងសហការរួមគ្នាសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ ដើម្បីអោយខ្មែរនៅក្រៅស្រុកទាំងអស់បានបោះឆ្នោតទាំងអស់គ្នា។ លោកគល់ បញ្ញារីករាយនឹងអញ្ជើញលោកសេង សុភ័ណ ជាវាគ្មិនពិភាក្សា ក៏ដូចជាពិភាក្សាកិច្ចការធំៗមួយចំនួន តាមប្រព័ន្ធស្កាយព៌ ហើយលើកទឹកចិត្តនិងពង្រឹងអោយមានទំនាក់ទំនងគ្នាអោយបានញឹកញាប់តាមបណ្តាញសង្គម អុីម៉ែល ឬបណ្តាញប្រព័ន្ធបច្ចេកវិទ្យាទំនើបផ្សេងៗ។

DSC_1335

DSC_1334

ពីឆ្វេងទៅស្តាំ៖ គល់ បញ្ញា សេង សុភ័ណ មុត សំផាន

———-

Summary of Meeting Results between Mr. Sophan Seng & Mr. Pannha Koul

On February 27, 2016 at 3:00pm Mr. Sophan Seng who is the President of the CEROC had a good chance to meet with Mr. Pannha Koul who is the Executive Director of Comfrel or Committee for Free and Fair Election of Cambodia at the headquarter in Toul Kouk, Phnom Penh. The meeting discussions are summarized following:

  1. Mr. Sophan Seng has closely anticipated the effort of Comfrel to ensuring free and fair election of Cambodia by relating it to the engaging of Cambodians overseas to vote in Cambodia elections. Mr. Sophan described the campaign effort of the CEROC to exercising the rights of Cambodians overseas to vote in Cambodia elections. Among those activities, the CEROC has collected petition to submit to UNs, political parties, and civil societies including Comfrel.  Further more, effort of the CEROC encourages Cambodian people to increasingly participate in election in Cambodia. As a response, Mr. Pannha Koul frankly welcomed the demand of Cambodians overseas and this is a duty and obligation to develop democracy, political inclusiveness, and political participation of Cambodia.
  2. Mr. Pannha Koul raised the 3 issues in which he thinks could be a barrier for overseas absentee voting: – Budget to organize election abroad, – Confidence of this demand to successfully achieve it, and – Security of the ballots transferring by giving example an election in Burma in 2010 as the lost becoming winner after counting the overseas ballots. Responding to these concerns, Mr. Sophan picked up an example in Canada when Cambodian diasporic gathering was impressed by the news that government of Cambodia doesn’t have budget to organize election for Cambodian abroad, and those people raised their hands to help chip in money to sponsor air-tickets and place to stay for members of the election committee who come to organize election for them to vote. So, this is clear that they are having confidence in it. Mr. Sophan Seng commented further from his experience as Deputy Returning Officer of Elections Canada in giving sufficient time for Canada abroad to vote, inside the country, they arranged advance voting day of 4 days ie Friday, Saturday, Sunday and Monday in one week before actual election day for Canadian voters.
  3. Both, Mr. Sophan Seng and Mr. Pannha Koul were satisfying with the discussion and continue to closely incorporate until the time that Cambodians overseas can utilize their wills and exercise full rights to vote in Cambodia elections. Mr. Pannha is delightful to invite Mr. Sophan as a speaker or to joining with other meetings through Skype and encourage for frequent communications via email, social network and other modern technological mediums.