petition avatar
Full name:
Nickname:
petition
Website:
Description:

Posts by petition

CPP យល់ព្រម​បញ្ចូល​ប្រធានបទ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត សម្រាប់​ការចរចា​ខាងមុខ​​

Op-Ed: VOD Khmer Phnom Penh​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃសុក្រ ទី14 ខែមិនា ឆ្នាំ2014, ម៉ោង 09:03 AM​

គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ឯកភាព​យក​ប្រធានបទ​កែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត​(​គជប​) បញ្ចូល​ទៅក្នុង​ក្រប​ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត សម្រាប់​ការពិភាក្សា​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​ខាងមុខ​។

​នេះ​ជា​ការឆ្លើយតប​ទៅនឹង​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ តែ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្នើ​ឲ្យមាន​ការពន្យល់​ពី​ហេតុផល​ដែល​គណបក្ស មិន​ចង់​ឲ្យ​គជប ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ ដោយ​ការបោះឆ្នោត​ក្នុង​សភា​សំឡេង​២​ភាគ​៣​។​

​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះផ្សាយ​នៅ​ថ្ងៃទី​១៣​ខែ​មីនា ឲ្យដឹងថា ក្រប​ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត​ខាងមុខ រួមមាន​ការរៀបចំ​កា​រ​ចុះឈ្មោះ​អ្នកបោះឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដើម្បី​ធានា និង​ការពារ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប ការបង្កើត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​។ លិខិត​បន្តថា ប្រធានបទ​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត និង​អព្យា ក្រឹតភាព និង​សុចរិត​ភាព​នៃ​សង្គម​ស៊ីវិល​ក្នុង​ការបោះឆ្នោត គណៈកម្មការ​ចម្រុះ បាន​នឹង​កំពុង​ពិភាក្សា មិនទាន់​បាន​សម្រេច​បញ្ចូល​ទៅ​ក្នុង​ក្របខណ្ឌ​កំណែ​ទម្រង់​នៃ​ការបោះឆ្នោត​នៅ​ឡើយ​។​

Read more…


បក្ស​កាន់​អំណាច​ចង់​បន្ត​សុំ​យោបល់​សង្គម​ស៊ីវិល​ក្រោយ​ការចរចា

បក្ស​កាន់​អំណាច​ចង់​បន្ត​សុំ​យោបល់​សង្គម​ស៊ីវិល​ក្រោយ​ការចរចា

លោក ​ហ៊ុន​ សែន និង​លោក​សម រង្ស៊ី ចាប់​រលាក់ដៃ​គ្នា មុនការ​ជួបគ្នា​របស់​អស់លោក​ជា​លើក​ទី២​ នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ចាប់តាំងពី​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ លោក ​ហ៊ុន​ សែន និង​លោក​សម រង្ស៊ី ចាប់​រលាក់ដៃ​គ្នា មុនការ​ជួបគ្នា​របស់​អស់លោក​ជា​លើក​ទី២​ នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ចាប់តាំងពី​ការបោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ហេង រស្មី

15 មិនា 2014

ភ្នំពេញ — គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ជំហរ​ចុង​ក្រោយ​ថា​នឹង​បន្ត​កិច្ច​ប្រជុំ​គណៈកម្មការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​បន្តទៀត​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ។
ការ​ប្រជុំ​នៅលើក​ក្រោយ​នេះ​នឹង​ជជែក​តែលើ​ប្រធាន​បទ​សម្រាប់​រៀប​ចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ដើម្បី​ធ្វើ​កំណែ​ទម្រង់​គណៈកម្មការ​ជាតិ​រៀប​ចំបោះ​ឆ្នោត។​ការ​ស្នើសុំ​ឱ្យ​មាន​ការ​កំណែ​ទម្រង់​លើ​សមាសភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោតដែល​បាន​ស្នើ​ដោយ​គណបក្ស​សង្គ្រោះជាតិបាន​ក្លាយ​ជា​ឆ្អឹង​ទទឹង​ក​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។បន្ទាប់​ពី​បាន​ស្នើសុំ​ឱ្យដាក់​ចូល​ទៅ​ក្នុង​ស្ថាប័ន​រដ្ឋធម្មនុញ្ញ​និង​ការ​អនុម័ត​ដោយ​សំឡេង​២/៣​នៃ​សមាជិក​សភា។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​សរសេរ​លិខិត​មួយជូន​លោក​ ប៊ិន ឈិន​ ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យទទួល​យក​លក្ខខណ្ឌ​របស់​ខ្លួន។​

នៅ​ក្នុង​លិខិត​របស់​គណបក្ស​សង្គ្រោះជាតិ​ផ្ញើ​ជូន​លោក​ ប៊ិន ឈិន​ បាន​បញ្ជាក់​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ប្រកាន់​ជំហរ​ឱ្យមាន​ការ​យក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​គណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ជាមូល​ដ្ឋាន​មុនសិន​ មុន​នឹង​ឈាន​ដល់​ការជជែក​គ្នា​សារ​ជាថ្មី។​

លោក​ ជាម យៀប ​សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​នៅ​ថ្ងៃសុក្រ​នេះ​ថា​យើង​បាន​ឆ្លើយ​តប​នឹង​លិខិត​របស់​គណបក្ស​សង្គ្រោះជាតិ​រួច​ហើយក៏ប៉ុន្តែ​ចំពោះ​សំណើ​ដាក់​សមាសភាព​គ.ជ.ប​ទៅ​ក្នុង​ស្ថាប័ន​រដ្ឋធម្មនុញ្ញ​និង​ការ​អនុម័ត​ដោយ​សំឡេង​២/​៣​ពី​សមាជិក​សភា។​លោក​នឹង​ដាក់ជូន​ឱ្យថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​ជាអ្នក​សម្រេច។​

Read more…


បក្ស​ប្រឆាំង​បន្ត​ជំរុញ​ឱ្យ​ទទួល​យក​គ.ជ.ប​ដែល​អនុម័ត​ដោយ​សភា

Op-Ed: VOA Khmer Services

បក្ស​ប្រឆាំង​បន្ត​ជំរុញ​ឱ្យ​ទទួល​យក​គ.ជ.ប​ដែល​អនុម័ត​ដោយ​សភា

លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ប្រកាន់​ជំហរ​​យក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ជាមូលដ្ឋាន​មុនសិន​ មុន​នឹង​ឈាន​ដល់​ការជជែក​គ្នា​សារ​ជាថ្មី​ទៀត។​

លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ឱ្យ​​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ប្រកាន់​ជំហរ​​យក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ជាមូលដ្ឋាន​មុនសិន​ មុន​នឹង​ឈាន​ដល់​ការជជែក​គ្នា​សារ​ជាថ្មី​ទៀត។​

អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

កែប្រែ​​​ទំហំ​​​អក្សរ
ហេង រស្មី

14 មិនា 2014

ភ្នំពេញ — បន្ទាប់ពី​ការព្រមាន​របស់​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា​អាច​នឹង​បញ្ឈប់​ការចរចា​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​បើ​មិន​ព្រម​តាម​លក្ខខណ្ឌ​របស់ខ្លួន​ក្នុង​ការ​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតនោះ​មកគណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​បាន​ផ្ញើ​លិខិត​មួយ​ជា​ផ្លូវការ​ជូន​លោក​ ប៊ិន ឈិន​ ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​កាន់​អំណាច​ឱ្យទទួល​យក​លក្ខខណ្ឌ​របស់​ខ្លួន។​

លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ឱ្យគណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​តែ​ប្រកាន់​ជំហរយក​ចិត្ត​ទុកដាក់​ដោះ​ស្រាយ​បញ្ហា​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ជាមូលដ្ឋាន​មុនសិន​ មុន​នឹង​ឈាន​ដល់​ការជជែក​គ្នា​សារ​ជាថ្មី​ទៀត។​

លោក​ សុន ឆ័យ​ ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ទទូច​ឱ្យស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ដើម្បី​ធានា​ឱ្យស្ថាប័ន​នេះ​ឯក​រាជ្យ​និង​ការ​អនុម័ត​ដោយ​សំឡេង​២​ភាគ​៣។​

លោក​បាន​បញ្ជាក់​ថា​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ទទួល​យក​សំណើ​នេះ​ទេ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បិទ​ផ្លូវ​ចរចា​ដោយ​សារ​តែ​គណបក្ស​កាន់អំណាច​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជាប់​គាំង​នយោបាយ​ពិត​ប្រាកដ។​

លោក​និយាយ​ថា៖ ​«គណបក្ស​ប្រជាជន​អត់​មាន​ឆន្ទៈ​ក្នុង​ការ​កែទម្រង់​ពិត​ប្រាកដ​ហាក់​ដូច​ជា​បន្ត​បង្កើន​ការ​ប្រជុំ​នោះ​ គ្រាន់​តែ​ជាការ​ឡប់ឡែ​ពន្យារ​ពេល។ ម្ល៉ោះ​ហើយ​យើង​មិន​អាច​បន្ត​លេង​ល្បែង​បែប​នេះ​តទៅ​ទៀត​ទេ»។​

Read more…


បក្ស​ប្រជាជន​ឆ្លើយ​តប​បក្ស​សង្គ្រោះ​ជាតិ​រឿង​របៀបវារៈ​កែ​ទម្រង់​ការ​បោះ​ឆ្នោត

Op-Ed: RFA Khmer Services

បក្ស​ប្រជាជន​ឆ្លើយ​តប​បក្ស​សង្គ្រោះ​ជាតិ​រឿង​របៀបវារៈ​កែ​ទម្រង់​ការ​បោះ​ឆ្នោត

ដោយ សុជីវី
2014-03-14

បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០

ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​នៅ​វិមាន​ព្រឹទ្ធ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០១៤។

RFA/Van Vichar

គណៈកម្មការ​ចម្រុះ​គណបក្ស​ប្រជាជន​កម្ពុជា ឯកភាព​យក​ប្រធាន​បទ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។

ក្នុង​លិខិត​របស់ លោក ប៊ិន ឈិន ប្រធាន​គណៈកម្មការ​ចម្រុះ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះ​ថ្ងៃ​ទី​១៣ ខែ​មីនា បាន​បញ្ជាក់​ថា ក្របខ័ណ្ឌ​កែ​ទម្រង់​ការ​បោះ​ឆ្នោត គឺ​ជា​សំណុំ​នៃ​បញ្ហា​ដែល​គណៈកម្មការ​ចម្រុះ​បាន​រៀបចំ​ប្រធាន​បទ​មួយ​ចំនួន​រួច​ហើយ រួម​មាន ការ​រៀប​ចំ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដើម្បី​ធានា និង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ការ​រៀប​ចំ​បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ។

ការ​ឆ្លើយ​តប​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ គឺ​បន្ទាប់​ពី លោក សុន ឆ័យ ប្រធាន​គណៈកម្មការ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៣ មីនា បាន​ដាក់​លិខិត​មួយ​ដោយ​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ពី​របៀបវារៈ​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ឈាន​ដល់​ការ​ជួប​ចរចា​គ្នា​បន្ត​ទៀត ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ មីនា ព្រម​ទាំង​បាន​បញ្ជាក់​ថា ប្រធាន​បទ​ទាក់ទង​នឹង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ឲ្យ​ទៅ​ជា​ស្ថាប័ន​រដ្ឋធម្មនុញ្ញ​ដែល​ឯករាជ្យ និង​មាន​ការ​ជ្រើស​តាំង​ដោយ​រដ្ឋសភា​តាំង​សំឡេង​២​ភាគ​៣ នៃ​សមាជិក​សភា​ទាំង​មូល គឺ​ជា​របៀបវារៈ​ចាំបាច់​ជា​អាទិភាព​សម្រាប់​ការងារ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ដែល​មិន​អាច​រំលង​បាន។

នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​ថា​យ៉ាង​ណា​នៅ​ឡើយ​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ចម្លើយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ។

Read more…