petition avatar
Full name:
Nickname:
petition
Website:
Description:

Posts by petition

បក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​ពលករ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ព្រំដែន

បក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​ពលករ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ព្រំដែន

ដោយ ទីន ហ្សាការីយ៉ា និង ខែ សុណង
2015-02-09

គួយ ប៊ុនរឿន ៦២០

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៥។

RFA/Tin Zakariya

ក្រុម​ការងារ​ចរចា​គណបក្ស​ទាំង​ពីរ បាន​បន្ត​ការ​ចរចា​គ្នា​លើ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នេះ។ គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​លើ​ចំណុច​មួយ​ចំនួន ដូចជា ការ​កំណត់​អត្តសញ្ញាណ​អ្នក​បោះ​ឆ្នោត​រយៈពេល​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត និង​ការ​កំណត់​សិទ្ធិ​អំណាច ឬ​ការ​ផ្ដល់​ប្រតិភូកម្ម​ទៅ​ឲ្យ​ស្មៀន និង​ក្រុម​ប្រឹក្សា​ឃុំ ជា​ដើម។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា ដែល​តាម​ដាន​ជំនួប​នេះ និង​ការ​បក​ស្រាយ​របស់​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ហៅ​កាត់​ថា និកហ្វិច លោក ហង្ស ពុទ្ធា តាម​រយៈ​ការ​សាកសួរ​របស់​អ្នកស្រី ខែ សុណង៖

កំណត់ចំណាំ


សង្គម​ស៊ីវិល​ទាមទារ​លុប​មាត្រា​ច្បាប់​បោះឆ្នោត​ថ្មី​ដែល​រារាំង​ការ​បញ្ចេញ​មតិ

សង្គម​ស៊ីវិល​ទាមទារ​លុប​មាត្រា​ច្បាប់​បោះឆ្នោត​ថ្មី​ដែល​រារាំង​ការ​បញ្ចេញ​មតិ

ដោយ ទីន ហ្សាការីយ៉ា
2015-02-04

ប៊ិន ឈិន គួយ ប៊ុនរឿន ៦២០

ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និង​ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រឆាំង លោក គួយ ប៊ុនរឿន (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​ស្ដីពី​ការ​កែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។

RFA/Vann Vichar

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៩ នៅ​ថ្ងៃ​ទី​៤ កុម្ភៈ នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ច្បាប់​បោះ​ឆ្នោត​ថ្មី ថា​ច្បាប់​នេះ​នឹង​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​អង្គការ​សង្គម​ស៊ីវិល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ​គោរព​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ដើម្បី​ឲ្យ​កំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​នោះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដក​ចេញ​មាត្រា​១​ក្នុង​សេចក្ដី​ច្បាប់​បោះ​ឆ្នោត និយាយ​ពី​ការ​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល​នោះ។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៩ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​វិធានការ​ថ្មី​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ដែល​ហាមឃាត់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ថ្លែងការណ៍​ផ្សេងៗ​ដែល​អាច​ជេរ​ប្រមាថ​ដល់​គណបក្ស​នយោបាយ​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត។
Read more…


អ្នក​ជំនាញ​កំណែ​ទម្រង់​បោះឆ្នោត​អឺរ៉ុប​ជួប​ក្រុមបច្ចេកទេស​បក្ស​ទាំងពីរ

អ្នក​ជំនាញ​កំណែ​ទម្រង់​បោះឆ្នោត​អឺរ៉ុប​ជួប​ក្រុមបច្ចេកទេស​បក្ស​ទាំងពីរ

ដោយ ប្រាជ្ញ ចេវ
2015-01-23

ប៊ិន ឈិន គួយ ប៊ុនរឿន ៦២០

ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និង​ប្រធាន​ក្រុម​ចរចា​គណបក្ស​ប្រឆាំង លោក គួយ ប៊ុនរឿន (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត បន្ទាប់​ពី​កិច្ច​ប្រជុំ​ស្ដីពី​ការ​កែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។

RFA/Vann Vichar

អ្នក​ជំនាញ​ផ្នែក​កំណែទម្រង់​ការបោះឆ្នោត របស់​អឺរ៉ុប (EU) ផ្ដល់​បទ​បង្ហាញ ក្រុម​មន្ត្រី​បច្ចេកទេស​កំណែទម្រង់​កា​របោះ​ឆ្នោត​កម្ពុជា​ទាំងពីរ​បក្ស នៅ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ធានា​ថា ការរៀបចំ​បញ្ជី​បោះឆ្នោត មាន​លក្ខណៈ​ល្អ​ប្រសើរ។ ចំណុច​សំខាន់ៗ​ទាំងនោះ​មាន​៖ ការ​ធ្វើ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត ដោយ​ប្រើ​សំបុត្រកំណើត​ចេញ​ដោយ​ក្រសួងមហាផ្ទៃ ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ចាស់ របស់​គជប​សព្វថ្ងៃ ការ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី និង​ការ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​ចុះឈ្មោះ​បោះឆ្នោត និង​សម្រាប់​បោះឆ្នោត​។

លោក គួយ ប៊ុនរឿន មន្ត្រី​ក្រុមបច្ចេកទេស​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា ក្រុម​ជំនាញ​បាន​បង្ហាញ​ពី របៀប​និង​ប្រព័ន្ធ​គ្រប់គ្រង​អ្នកបោះឆ្នោត​ដោយ​ស្នាម​ម្រាមដៃ និង​ឯកសារ​មួយ​ចំនួន ដើម្បី​ធានា​ថា បញ្ជី​បោះឆ្នោត​ថ្មី គ្មាន​ឈ្មោះ​ស្ទួន គ្មាន​ឈ្មោះ​ខ្មោច និង​គ្មាន​ឈ្មោះ​អ្នក​បោះឆ្នោត​អាច​បោះឆ្នោត​បាន។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ គាំទ្រ​មួយ​១០០​ភាគរយ​ចំពោះ​អនុ​សាស្ត្រ​នេះ ព្រោះ​បច្ចេកទេស​នោះ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ចំណាយ​អស់​លុយ​តិច៖ «ខ្ញុំ​គាំទ្រ​នៅ​អ្វី​ដែល​ជា​អ្នកបច្ចេកទេស​អឺរ៉ុប ផ្ដល់​ជា​គំនិត​នេះ។ បើ​កម្ពុជា​អនុវត្ត​ការបោះឆ្នោត​លើក​ក្រោយៗ​មិន​មាន​បញ្ហា​ទៀត​ទេ»។

ជំនួប​រវាង​ក្រុម​បច្ចេកទេស​អឺរ៉ុប នៅ​មន្ទីរ​រដ្ឋសភា នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​ដាច់ដោយឡែក​ពី​គ្នា។ ទាក់ទង​ការ​ធ្វើ​កំណែ​ទ្រ​ង​ការបោះឆ្នោត​នេះ កន្លង​មាន​ប្រទេស​ជឿនលឿន​មួយ​ចំនួន អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បាន​ផ្ដល់​គំនិត ក៏ដូចជា​បច្ចេកទេស​ជា​ញឹកញាប់ ដល់​ក្រុមការងារ​ទាំងពីរ​គណ​បក្ស​នេះ៕


KhmerExpat.TV 1 Wednesday 21 January 2015

Khmer TV, Khmer Expat TV, the ceroc, overseas khmers, oversea khmer, overseas Cambodians, oversea cambodia.

Voice from Khmer Abroad or KhmerEXpat.TV is an online weekly TV to screen all activities of Khmers overseas.