Op-Ed: RFA Khmer Service
មន្ត្រីអាមេរិក៖ ការបោះឆ្នោតត្រឹមត្រូវនិងយុត្តិធម៌បានលុះត្រាមានការប្រកួតដោយស្មើភាព
ដោយ យាង សុជាមេត្តា
2017-02-03
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) ថ្លែងថា ដើម្បីឲ្យការបោះឆ្នោតនៅកម្ពុជា នៅពេលខាងមុខប្រព្រឹត្តទៅប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌បាន លុះណាតែគណបក្សនយោបាយទាំងអស់អាចប្រជែងគ្នាដោយស្មើភាព។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបតុមូលរបស់លោក វីល្លៀម ហៃដ្ដ ជាមួយអ្នកសារព័ត៌មាន នាស្ថានទូតសហរដ្ឋអាមេរិក ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ។
បើទោះជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ ទទួលស្គាល់ថា ការរៀបចំ ការចុះឈ្មោះអ្នកបោះឆ្នោតនៅកម្ពុជា ពេលនេះ មានលក្ខណៈបច្ចេកទេសគួរជាទីសាទរក្តី តែលោកថា វានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដើម្បីអាចធ្វើឲ្យការបោះឆ្នោតនៅកម្ពុជា ក្នុងពេលខាងមុខប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌នោះ។
លោក វីល្លៀម ហៃដ្ដ ថ្លែងថា ផ្នែកមួយដ៏សំខាន់ដើម្បីធ្វើឲ្យការបោះឆ្នោតមានភាពត្រឹមត្រូវ និងយុត្តិធម៌ លុះណាតែគ្រប់គណបក្សនយោបាយទាំងអស់មានសិទ្ធិស្មើគ្នាក្នុងការឃោសនានយោបាយដោយចំហ អាចចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ឬអ្នកគាំទ្រដោយគ្មានការគាបសង្កត់ និងភ័យខ្លាច និងមានសិទ្ធិក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការឃោសនាជាដើម។
លោក វីល្លៀម ហៃដ្ដ សង្កត់ធ្ងន់ថា ចំណុចទាំងអស់នេះហើយដែលពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិកំពុងឃ្លាំមើល ដើម្បីវាយតម្លៃថា តើការបោះឆ្នោតនៅកម្ពុជា ក្នុងពេលខាងមុខប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ឬយ៉ាងណានោះ។
ការថ្លែងដូចនេះរបស់លោក វីល្លៀម ហៃដ្ដ ស្របពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងវិលទៅរកភាពតានតឹងជាថ្មី ក្រោយពីតំណាងរាស្ត្របក្សកាន់អំណាចបោះឆ្នោតលុបចោលតួនាទីតំណាងមតិភាគតិច និងភាគច្រើននៅរដ្ឋសភា និងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលអាចឈានដល់ការរារាំងមិនឲ្យមេបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងជាប់បណ្តឹងជាច្រើននៅតុលាការ អាចធ្វើជាប្រធានបក្សបាន។ លើសពីនេះ លោក ហ៊ុន សែន ថែមទាំងព្រមានរឹបអូសទ្រព្យសម្បតិ្តលោក សម រង្ស៊ី ប្រសិនបើមេបក្សប្រឆាំងរូបនេះចាញ់ក្តីនៅតុលាការតាមការចោទប្រកាន់របស់លោក ហ៊ុន សែន។
ជុំវិញការពាក់មុខយក្សដាក់គ្នាជាថ្មីរបស់អ្នកនយោបាយខ្មែរនេះ លោក វីល្លៀម ហៃដ្ដ សម្តែងការខកចិត្ត ដោយបញ្ជាក់ថា ការផ្សះផ្សារវាងអ្នកនយោបាយខ្មែរមិនមានភាពជឿនលឿននៅឡើយ ហើយលោកលើកទឹកចិត្តឲ្យមានការជួបចរចាគ្នា៖ «រឿងមួយខ្ញុំកត់សម្គាល់ឃើញដែលមិនមានភាពវិជ្ជមានសម្រាប់កម្ពុជា គឺការខ្វះនូវការផ្សះផ្សានយោបាយពិតប្រាកដនៅកម្ពុជា វាមានន័យយ៉ាងម៉េចការផ្សះផ្សានយោបាយហ្នឹង? វាមានន័យថា រាល់កម្លាំងនយោបាយទាំងអស់ត្រូវទទួលយកនូវសិទ្ធិចូលរួមធ្វើនយោបាយរបស់អ្នកផ្សេងទៀត។ ដូចអស់លោក លោកស្រី ឃើញស្រាប់ហើយនៅសហរដ្ឋអាមេរិក ក្នុងពេលបោះឆ្នោត ដំណើរការនយោបាយមានការលំបាក ប៉ុន្តែនៅចុងបញ្ចប់គ្រប់ភាគីទាំងអស់ទទួលយកនូវសិទ្ធិនៃការចូលរួមរបស់ភាគីផ្សេងទៀត ហើយដើម្បីឲ្យមានការផ្សះផ្សាផ្នែកនយោបាយ លុះណាតែវាមានការជជែកគ្នាក្នុងលក្ខណៈសាមញ្ញដូចមនុស្សទូទៅតែងធ្វើ»។
សហរដ្ឋអាមេរិក គឺជាប្រទេសមហាអំណាចមួយដែលតែងចេញមុខរិះគន់ពីដំណើរការប្រជាធិបតេយ្យ និងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ការរិះគន់ដែលតែងធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ខឹងសម្បារ ហើយតែងត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយបកទៅវិញយ៉ាងចាស់ដៃផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោក វីល្លៀម ហៃដ្ដ បញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែបន្តចូលរួមជំរុញការលើកកម្ពស់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា មិនថា នៅសហរដ្ឋអាមេរិក មានអ្នកនយោបាយមកពីបក្សប្រជាធិបតេយ្យ ឬបក្សសាធារណរដ្ឋឡើងកាន់អំណាចនោះឡើយ៕
ក្នុងវរោកាសចូលឆ្នាំថ្មីឆ្នាំសកល២០១៧
យើងខ្ញុំក្រុមការងារដឺស៊ីរ៉ក់សូមប្រសិទ្ធិពរជ័យសិរីបវរមហាប្រសើរ ចូរមានដល់បងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ជាពិសេសឆ្នាំថ្មីនេះសូមអោយរដ្ឋសភាខ្មែរត្រូវអនុមត្តិច្បាប់អោយពលរដ្ឋនៅក្រៅប្រទេសទាំងអស់បានមានសិទ្ធិចូលរួមបោះឆ្នោតដូចពលរដ្ឋខ្មែរនៅក្នុងប្រទេសដែរ និងដើម្បីគោរពអោយបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញជាតិខ្មែរ ច្បាប់អន្តរជាតិ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
Happy New Year 2017
We are members of the CEROC would like to wish all Cambodians regardless inside or outside the country have prosperous and happy new year, especially this New Year, may all Cambodians overseas have rights to vote in Cambodia elections as well as Cambodians inside the country in order to willingly respect Cambodia constitution, international laws, and genuine democracy.
១. តេីដឺសេរ៉ក់ជាអ្វី?
ដឺសេរ៉ក់ជាពាក្យកាត់ភាសាអង់គ្លេសដែលមានន័យថា គណកម្មាធិការដេីម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស។
1. What is the CEROC?
The CEROC is an abbreviation of “The Committee for Election Rights of Overseas Cambodians”.
២. តេីដឺសេរ៉ក់មានគំរោងដេីម្បីសំរេចយុទ្ធនាការរបស់ខ្លួនយ៉ាងណា?
តាមរយះការចូលរួមពីប្រជាជនកម្ពុជានិងមិត្តអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ យេីងកំពុងតំរង់ទិសដេីម្បីសម្រេចគោលដៅរួមតែមួយគឺសិទ្ធិមូលដ្ឋានរបស់ប្រជាជនខ្មែរ ដែលកំពុងរស់នៅឯនាយសមុទ្របានចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតជាតិរបស់កម្ពុជា ដែលសិទ្វិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យុទ្ធនាការចំបងរបស់យេីងគឺការប្រមូលញត្តិពីសំណាក់បងប្អូនទាំងអស់។
2. How does the CEROC plan to achieve its campaign?
Through participation from all Cambodians and democratic friends around the globe, we are aiming to achieve the common goal: the basic rights of all Cambodians overseas to vote in Cambodia elections which are guaranteed by the Cambodia constitution and the Universal Declaration of Human Rights of the United Nations. Our primary campaign is to collect petition from all Cambodians.
៣. ហេតុអ្វីបានជាខ្មែរដែលកំពុងរស់នៅក្រៅស្រុកត្រូវការសិទ្ធិដេីម្បីបោះឆ្នោត? តេីសិទ្ធិរបស់គេត្រូវបានដកហូតឬ?
សិទ្វិដេីម្បីបោះឆ្នោតត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ក្រៅពីអារម្មណ៍ជាប់ជំពាក់មាតុភូមិកំណេីត ប្រជាជនខ្មែរក្រៅប្រទេសបានទំនុកបំរុងទាំងសតិបញ្ញានិងសំភារៈក្នុងដំណេីរការកសាងប្រទេសកម្ពុជា។ ក្នុងមួយឆ្នាំៗ ប្រជាជនខ្មែរនៅក្រៅស្រុកបានផ្ញេីរលុយចូលទៅក្នុងប្រទេសកម្ពុជាមិនតិចជាង៥០០លានដុល្លាដេីម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។ តែផ្ទុយពីការគាំទ្រទាំងផ្នែកផ្លូវចិត្ត សីលធម៌ និងហេរញ្ញវត្ថុ សិទ្ធិរបស់ខ្មែរនៅក្រៅស្រុកត្រូវបានគេដកហូតមិនអោយចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតនៅកម្ពុជា។
3. Why do Khmers Overseas need right to vote? Have their rights been distorted?
Rights to vote is guaranteed by the Cambodian constitution and Universal Declaration of Human Rights of the United Nations. Beside of the feeling of motherland attachment, the Khmers overseas have helped both soft skills and hard skills in building Cambodia nation. Each year, Khmers overseas have sent in remittance not less than 500 millions US dollar for the economic development. In contrasting of continuing spiritual, moral, and financial supports; rights of Khmers overseas have been deprived in each Cambodia election.
៤. តេីមានទិដ្ឋភាពច្បាប់និងបច្ចេកទេសអ្វីខ្លះដើម្បីរួមបញ្ចូលខ្មែរក្រៅស្រុកបានចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតនៅកម្ពុជា?
ក្នុងខណៈពេលដែលគណបក្សសង្រ្គោះជាតិនិងគណបក្សប្រជាជនកម្ពុជាកំពុងធ្វើការកែទម្រង់គណៈកម្មាធិការបោះឆ្នោតតាមរយៈការបង្កើតវាជាស្ថាប័ន យើងសង្ឃឹមមុតមាំថាពួកគេអាចរួមបញ្ចូលខ្មែរនៅក្រៅប្រទេសបានបោះឆ្នោតនូវរាល់ការបោះឆ្នោតនៅកម្ពុជា។ មានម៉ូដែលនិងរូបមន្តផ្សេងគ្នាជាច្រើនដែលយើងអាចសិក្សាពីប្រទេសផ្សេងៗជុំវិញពិភពលោកដើម្បីសំរួលភាពងាយស្រួលតាមលក្ខណៈបច្ចេកទេសនិងផ្លូវច្បាប់សំរាប់ខ្មែរនៅក្រៅប្រទេសអាចបោះឆ្នោតបាន។
4. What are legal and technical aspects to include Khmers Overseas to vote in Cambodia elections?
While the Cambodia National Rescue Party (CNRP) and Cambodian People’s Party (CPP) are working to reform the National Election Committee (NEC) through institutionalizing it, we are expecting that they can include Cambodians overseas to vote in Cambodia elections. There are different models and methods that we can learn from different countries around the world to legally and technically allow Khmers overseas to vote. For countries around Cambodia or ASEAN, Thailand has operated both “direct representation voting” and “proportional representation voting” for House of Parliament, and this country has allowed its citizens living abroad to vote at least since 2000 using the method of “in person” and “postal voting”.
៥. តើមានប្រទេសជាច្រើននៅជុំវិញពិភពលោកបានសំរួលអោយប្រជាជនគេនៅក្រៅស្រុកបានបោះឆ្នោតមែនទេ?
បាទ មានប្រទេសជាច្រើន។ យោងតាមសមាគមអាយដៀ ការចេញផ្សាយកាលពីឆ្នាំ២០០៧បញ្ជាក់ថាមានប្រទេស១១៥ដែលបានជួយសំរួលអោយប្រជាជនគេដែលកំពុងរស់នៅក្រៅប្រទេសបានបោះឆ្នោត។ ដោយមិនបាច់គិតដល់ទ្វីបអាមេរិកខាងជើង អឺរ៉ុប និងទី្វបដទៃផ្សេងទៀត ប្រទេសក្នុងតំបន់អាសុីអាគ្នេយ៍មានដូចជាឡាវ ថៃ ឥណ្ឌូនេសុី ភូមា និងហ្វីលីពីន មានសំរួលអោយប្រជាជនរបស់គេដែលរស់នៅក្រៅប្រទេសបានបោះឆ្នោត។
5. Are there countries around world helping their people living oversea to vote?
Yes, there are many countries. According to IDEA, the 2007 publication illustrated 115 countries helped the people living oversea to vote. Regardless of North America, Europe and other continents, in Southeast Asian countries, Lao, Thailand, Indonesia, Burma and Philippine etc. have helped their overseas citizens to vote in each national election.
Read more…