Donors to help set up poll rolls


Donors to help set up poll rolls

Thu, 14 May 2015 Taing Vida

The Phnom Penh Post: http://www.phnompenhpost.com/national/donors-help-set-poll-rolls

http://www.phnompenhpost.com/sites/default/files/styles/full-screen_watermarked/public/field/image/voter-registration-list_hong-menea.jpg?itok=bPxyjQfb

A man looks at a registered voters list in Phnom Penh during the 2013 elections. A new committee has been formed by the NEC which will work with the EU and Japan to implement election reforms. Hong Menea

Kuoy Bunroeun 1The Electoral Reform Alliance has urged experts from Japan and the European Union not to shy away from addressing “severely undemocratic” provisions of Cambodia’s new election law when they meet with National Election Committee members next week.

The new bipartisan NEC, approved in April, this week set up an ad hoc committee to coordinate work with donors such as the EU and Japan, which have agreed to help the body organise new, digital voter lists, NEC spokesman Hang Puthea said yesterday.

Kuoy Bunroeun 2The committee, announced on Monday, will be led by NEC vice president Kuoy Bunroeun and include Em Sophat, selected deputy of the committee, Duch Son, Hing Thirith, Mean Satik and Puthea.

It will meet the EU team next Wednesday and the Japanese delegation on Thursday to discuss voter registration ahead of commune and national elections in 2017 and 2018, respectively, Puthea said.

“We want to use computers in every commune to identify voters’ thumbprints and photos to prevent repeat registration and confirm the location of registration in order to avoid the problem where people lose their names, register again and they do not know where they can vote,” Puthea said, adding the digital system would reduce irregularities.

Although welcoming the support to modernise the voter lists, Koul Panha, executive director of election watchdog Comfrel, said it was imperative that Japan and the EU also use their roles to advise the NEC against using the new election law to suppress citizen’s political rights.

“They need to work not just as technical support, but work to make sure there is a free and fair environment in Cambodia for elections,” said Panha, also an ERA spokesman, pointing to provisions that restrict NGOs and levy fines for “insulting” political parties or candidates.

According to a study by the ERA, digitising the Kingdom’s voter system and registering more than 10 million eligible voters will require a team of 2,500 people, cost almost $17 million and take about a year.

Jean-Francois Cautain, ambassador for the EU delegation to Cambodia, welcomed the establishment of the NEC’s committee to work with donors but said it was too early to confirm exactly where the EU’s support – spelled out under its 2014-2020 assistance program to Cambodia – would be directed.

“Next week, an EU mission will be coming to discuss with all stakeholders how the recommendations on elections of the previous EU missions have been or are being included into the current electoral reform process,” he said.

The Japanese Embassy could not be reached yesterday.

Puthea said if the EU and Japan didn’t provide financial support for the modernisation, the NEC would seek other partners.

He said the NEC would begin compiling new digital voter lists in September, predicting four months of work.

As well as working with donors, the NEC’s ad hoc committee will also assess reports by the NEC General Secretariat’s technical election committee before passing them to the committee’s nine members for approval.

Puthea said the NEC had not yet set a date to choose new secretary general and deputy secretary general for the General Secretariat. He said the fact that old staff remained in their posts would not impact the new NEC’s work.

ADDITIONAL REPORTING BY SHAUN TURTON

គ.ជ.ប បង្កើត​គណៈកម្មការ​ចំពោះ​កិច្ចសហការ​ជាមួយ​ម្ចាស់​ជំនួយ

Thu, 14 May 2015

តាំង វីដា ភ្នំពេញ ​ប៉ុស្តិ៍

http://www.postkhmer.com/sites/default/files/styles/full-screen_watermarked/public/field/image/3_33.jpg?itok=lUn1diN_

កិច្ច​ជំនួប​មួយ​រវាង​សមាជិក ​គ.ជ.ប​ ថ្មី​ជាមួយ​សហភាព​អឺរ៉ុប​ និង​ទូត​ជប៉ុន​​កាលពី​ខែ​មុន​​​ហេង ជីវ័ន

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប ​បាន​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ទទួល​បន្ទុក​សហការ​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន លើ​ការងារ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ថ្មី ព្រមទាំង​ត្រួតពិនិត្យ និង​សម្រេច​លើ​របាយការណ៍​ការងារ​របស់​គណៈកម្មការ​បច្ចេកទេស​កិច្ចការ​បោះឆ្នោត​ថ្នាក់​អគ្គលេខាធិការដ្ឋាន​។

តាម​សេចក្តី​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ចុះ​ថ្ងៃ​ទី​ ១១ ខែ​ឧសភា ឆ្នាំ​ ២០១៥​ បាន​ឲ្យ​ដឹង​ថា សមាសភាព​គណៈកម្មការ​ចំពោះ​កិច្ច រួមមាន​លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ជា​ប្រធាន លោក ឯម សូផាត ជា​អនុប្រធាន និង​លោក ឌុច សុន លោក ហ៊ីង ធីឫទ្ធិ លោក ហង្ស ពុទ្ធា និង​លោក មាន សទិ ជា​សមាជិក។

តាម​សេចក្តី​សម្រេច​នេះ គណៈកម្មការ​ចំពោះ​កិច្ច មាន​ភារកិច្ច​សហការ​ជា​គោលការណ៍​ជាមួយ​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន លើ​ការ​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ថ្មី ត្រួត​ពិនិត្យ និង​លើក​យោបល់​លើ​ការងារ​របស់​គណៈកម្មការ​បច្ចេកទេស​កិច្ចការ​បោះឆ្នោត មុន​ផ្ញើ​ជូន គ.ជ.ប ដើម្បី​ពិនិត្យ​សម្រេច។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ និង​ជា​សមាជិក គ.ជ.ប​ បាន​ថ្លែង​ថា តាម​គម្រោង គណៈកម្មការ​ចំពោះ​កិច្ច​នេះ នឹង​ជួប​ជាមួយ​សហគមន៍​អឺរ៉ុប នៅ​ថ្ងៃ​ទី​ ២០ ឧសភា ជួប​ជាមួយ​ជប៉ុន​នៅ​ថ្ងៃ​ទី​ ២១ ដើម្បី​ចាប់ផ្តើម​កិច្ចពិភាក្សា​លើ​ការងារ​​​ចុះឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បោះឆ្នោត​ថ្មី។

លោក​ថា៖ «តាម​ផែនការ យើង​ចង់​ប្រើប្រាស់​​កុំព្យូទ័រ​នៅ​គ្រប់​ឃុំ ដើម្បី​កំណត់​ស្នាម​មេដៃ និង​រូបថត ដើម្បី​បង្ការ​នូវ​ការ​ចុះឈ្មោះ​ច្រើន​ដង របស់​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​បោះឆ្នោត ព្រម​ទាំង​បញ្ជាក់​ពី​ទីតាំង​ចុះឈ្មោះ ដើម្បី​បញ្ចៀស​បញ្ហា​នៅពេល​បាត់​ឈ្មោះ ​ចុះឈ្មោះ​ថ្មី​ មិន​ដឹង​ទៅ​បោះ​នៅ​ទីណា»

លោក ពុទ្ធា បន្ត​ថា ក្នុង​ករណី​ដែល​សហគមន៍​អឺរ៉ុប និង​ប្រទេស​ជប៉ុន មិន​អាច​ផ្តល់​ជំនួយ​បាន​ទេ​នោះ គ.ជ.ប នឹង​បន្ត​ស្វែងរក​ដៃគូ​សហការ​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​ផែនការ​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត និង​​បញ្ជី​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ការ​កាត់បន្ថយ​ភាព​មិន​ប្រក្រតី​នេះ ​អាច​លេច​ជា​រូបរាង។

លោក នី ចរិយា មន្រ្តី​ស៊ើបអង្កេត​សមាគម​អាដហុក និង​ជា​សមាជិក​សម្ព័ន្ធ​អង្គការ​កំណែ​ទម្រង់​ការ​បោះឆ្នោត​យល់​ថា ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​នេះ គឺជា​យន្តការ​ថ្មី​មួយ សម្រាប់​ពន្លឿន​ដំណើរ​ការងារ តាមរយៈ​ការ​ចែករំលែក​ការងារ និង​សេចក្តី​សម្រេច​របស់​ គ.ជ.ប​ ខណៈ​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់ ឆ្នាំ​ ២០១៧​ ខិត​ជិត​មក​ដល់​។

លោក​ថា៖ «គណៈកម្មការ​ចំពោះ​កិច្ច​នេះ នឹង​ពិនិត្យ​លើ​រាល់​របាយការណ៍​ អ៊ីចឹង​អគ្គលេខាធិការដ្ឋាន​ដែល​ជា​គណៈកម្មការ​បច្ចេកទេស​បោះឆ្នោត​នោះ មិន​អាច​ធ្វើ​ការងារ​តាម​តែ​ចិត្ត ដូច​ពី​មុន​នោះ​ទេ​។ ឥឡូវ​បើ​អគ្គលេខាធិការដ្ឋាន​មិន​ទាន់​ដូរ​ក្តី យើង​ឃើញ​ថា គណៈកម្មការ​ចំពោះ​កិច្ច​នេះ មាន​សមាសភាព​ទាំង​ពីរ​គណបក្ស​ និង​សង្គម​ស៊ីវិល​ដែល​​អាច​មាន​ភាព​សុក្រឹត្យ និង​តម្លាភាព​»

បើ​តាម​លោក​ ហង្ស ពុទ្ធា ការ​​ចុះ​ធ្វើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ អាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៥ ​ខាង​​មុខ​នេះ ដោយ​ប្រើ​រយៈពេល ៤ ខែ ខណៈ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ចាស់​មាន​អ្នក​ចុះឈ្មោះ​រួច​ហើយ​ចំនួន ១០ លាន​នាក់។

គួរ​រំឭក​ថា គណបក្ស​ប្រជាជន​ និង​គណបក្ស​សង្គ្រោះជាតិ បាន​ឯកភាព​គ្នា​ក្នុង​ការ​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី ​ដោយ​យក​ទិន្នន័យ​របស់​ក្រសួង​មហាផ្ទៃ​ និង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាស់​ធ្វើ​ជា​មូលដ្ឋាន​ ដើម្បី​ផ្ទៀងផ្ទាត់​មុន​នឹង​ចុះឈ្មោះ​ឲ្យ​អ្នក​បោះឆ្នោត​ថ្មី ដើម្បី​កុំ​ឲ្យ​មាន​ឈ្មោះ​ស្ទួន និង​​មាន​ការ​បន្លំ​ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ប្រធាន​ គ.ជ.ប ជា​អ្នក​ចេញ​សេចក្តី​ណែនាំ​ឲ្យ​​មេឃុំ​ ឬ​ចៅសង្កាត់ និង​ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះឆ្នោត​ជា​អ្នក​ចេញ​លិខិត​បញ្ជាក់ អត្តសញ្ញាណ​ឲ្យ​ពលរដ្ឋ ក្នុង​ករណី​ពួកគេ បាត់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ សម្រាប់​យក​ទៅ​បោះឆ្នោត៕

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​បង្កើតគណៈកម្មាធិការចំពោះកិច្ចដើម្បីទទួលបន្ទុកសហការជាមួយសហភាពអឺរ៉ុប និង ប្រទេសជប៉ុនលើការងារបោះឆ្នោត និង បញ្ជីបោះឆ្នោតថ្មី