សេចក្តីថ្លែងការណ៍អំពីព្រឹទ្ធសភាឯកបក្សឆ្នាំ២០១៨-២០២៣


សេចក្តីថ្លែងការណ៍

អំពីព្រឹទ្ធសភាឯកបក្សឆ្នាំ២០១៨-២០២៣

សូមគោរពបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា!

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសមានការខកចិត្តជាខ្លាំង ដែលព្រឹទ្ធសភាថ្មីប្រចាំអណត្តិ២០១៨-២០១៣និងដែលបានយាងអធិបតីប្រកាសសុពលភាពដោយ ព្រះមហាក្សត្រ គឺជាព្រឹទ្ធសភាឯកបក្សផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញត្រង់មាត្រា៥១ថ្មីដែលមានចែងយ៉ាង ច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស…។

អង្គការសហប្រជាជាតិបានចំណាយធនធានរាប់កោដិលានដុល្លាដើម្បីកសាងនិងពង្រឹងលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែរបបលោកហ៊ុន-សែន មិនមែនមិនបានពង្រីកនិងពង្រឹងប៉ុណ្ណោះទេ ថែមទាំងបំផ្លាញចោលទាំងស្រុងតែម្តងដោយប្លន់យកឆន្ទៈរាស្រ្តដែលបោះឆ្នោតអោយសមាជិកក្រុម ប្រឹក្សាឃុំ-សង្កាត់ទាំង៥០០៧នាក់ពីគណបក្សសង្គ្រោះជាតិដើម្បីបង្កើតព្រឹទ្ធសភាបែបផ្តាច់ការតែម្តង។

យើងត្រូវការការបោះឆ្នោតមួយដែលមានន័យពិតប្រាកដ ដែលយើងអាចទទួលយកបានទាំង អស់គ្នា។ ការរំលាយគណបក្សសង្គ្រោះជាតិ ការយកកៅអីសភានិងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិទៅចែកអោយបក្សផ្សេង គឺស្មើនឹងការជាន់ឈ្លីប្រជាពលរដ្ឋអ្នកបោះឆ្នោត ជិតកន្លះប្រទេស ជាការរំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា និងជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស២៣ តុលា ឆ្នាំ១៩៩១។ ការបោះឆ្នោតព្រឹទ្ធិសភាកាលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ដោយគ្មាន គណបក្សសង្គ្រោះជាតិចូលរួមគឺជាការបោះឆ្នោតបង្គ្រប់កិច្ចរបស់លទ្ធិផ្តាច់ការឯកបក្សតែប៉ុណ្ណោះ។

ជាការកត់សំគាល់មួយទៀត តំណែងព្រឹទ្ធសភាមួយចំនួនធំគឺជាឧញ៉ាដែលជាម្ចាស់ជំនួញធំៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រការនេះគឺផ្ទុយទៅនឹងស្មារតីច្បាប់ដែលហាមបុគ្គលទាំងឡាយនេះ មិនអោយកាន់កាប់តំណែងរដ្ឋាភិបាលព្រោះអាចនាំផលវិបាកក្នុងរឿងប៉ៈពាល់ដល់ទំនាស់ផលប្រយោជន៍ គឺការញែកមិនដាច់រវាងផលប្រយោជន៍ជាតិនិងផលប្រយោជន៍ផ្ទាល់ខ្លួនតែម្តង។

យើងខ្ញុំដែលជាប្រជាពលរដ្ឋខ្មែររស់ឯនៅនាយសមុទ្រទាំងអស់ដែលមានចំនួនដល់ទៅ៣លាន

នាក់ នៅតែទាមទារអោយមានការអនុវត្តន៍តាមរដ្ឋធម្មនុញ្ញខ្មែរអោយបានត្រឹមត្រូវដើម្បីធានានូវនិរន្តរភាព នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាអោយបានពិតប្រាកដ។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ក្រោមការ ដឹកនាំរបស់លោកហ៊ុន-សែននិងគណបក្បប្រជាជន ហើយបើការបោះឆ្នោតជាតិខាងមុខមិនមានការចូល រួមពីគណបក្សសង្គ្រោះជាតិទេប្រទេសកម្ពុជានិងប្រជាពលរដ្ឋកម្ពុជាអាចនឹងជួបគ្រោះហ៍ភ័យដូចក្នុងកំឡុង ខ្មែរក្រហមឡើងកាន់កាប់អំណាចក្នុងឆ្នាំ១៩៧៥ ដូច្នោះដែរ។

ជយោ លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា!

ជយោ ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអមតៈ!

ជយោ កំឡាំងសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស-ក្នុងប្រទេសទាំងអស់!

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨

Read the whole statement in pdf at Public Statement on the Single Party Senate of Cambodia

Senate 1 Senate 2 Senate 3 Senate 4

Public Statement on the Single Party Senate of Cambodia 1 Public Statement on the Single Party Senate of Cambodia 2