លិខិតថ្លែងអំណរគុណចំពោះឯកឧត្តមសុន ឆ័យ

ឯកឧត្តមសុន ឆ័យ

អភិបាលនៃក្រុមតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ

យោងទៅលើ៖ លិខិតឆ្លើយតបរបស់ឯកឧត្តមចុះថ្ងៃទី២២ កក្កដា ២០១៧

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ បាន ទទួលរួចហើយនូវសារឆ្លើយតបរបស់ឯកឧត្តមទៅនឹងលិខិតសំណូមពររបស់យើងខ្ញុំចុះថ្ងៃទី៤ កក្កដា ២០១៧។ យើងខ្ញុំសូមសំដែងនូវសេចក្តីត្រេកអរនិងអំណរគុណនូវការយកចិត្តទុកដាក់នូវសំលេង ការឈឺឆ្អាល និងសំណូមពររបស់ប្រជាពលរដ្ឋដូច្នេះ។

យើងខ្ញុំគាំទ្រនូវប្រសាសន៍របស់ឯកឧត្តមស្នើអោយគ.ជ.ប.ពិនិត្យមើលលទ្ធភាពដាក់ស្នើ កញ្ចប់ថវិកាដល់រដ្ឋាភិបាលដើម្បីបានជាមធ្យោបាយរៀបចំចុះឈ្មោះបោះឆ្នោតនិងការបោះឆ្នោតសំរាប់ ពលរដ្ឋខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់។ ទន្ទឹមនឹងនេះ យើងខ្ញុំនៅតែឆ្វេងយល់ដែរថា គ.ជ.ប.មានដែនសមត្ថកិច្ចពេញលេញក្នុងការរៀបចំការបោះឆ្នោតមួយដែលយើងអាចទទួលយកបាន ទាំងអស់គ្នាដោយមិនគួរមានប្រជាពលរដ្ឋក្រុមណាមួយត្រូវបានគេដកហូតសិទ្ធិបោះឆ្នោតឡើយ ជា ពិសេសគ.ជ.ប.ត្រូវស្នើទៅរដ្ឋសភាក្នុងការធ្វើវិសោធនកម្មច្បាប់ណាដែលខ្លួនគិតថាជួយអោយការបំពេញតួនាទីរបស់គ.ជ.ប.ប្រកបដោយសេរីយុត្តិធម៌និងគ្មានការរើសអើសប្រជាពលរដ្ឋអ្នកបោះឆ្នោតរបស់ខ្លួន។

យើងខ្ញុំសូមសំដែងនូវកតញ្ញូតាធម៌ចំពោះឯកឧត្តមក្នុងនាមជាអភិបាលនៃក្រុមតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិក្នុងការផ្តួចផ្តើមអោយមានការធ្វើវិសោធនកម្មច្បាប់ដែលអាចធានាថាពលរដ្ឋខ្មែរទោះនៅក្នុងប្រទេសក្តីនៅក្រៅប្រទេសក្តី ត្រូវមានសិទ្ធិចូលរួមបោះឆ្នោតនៅកម្ពុជា។ យើងខ្ញុំទទូចអង្វរ គណបក្សនយោបាយដែលមានតំណាងរាស្រ្តនៅក្នុងរដ្ឋសភាទាំងអស់ ត្រូវសហការគ្នាតាក់តែងច្បាប់ ដែលមានប្រយោជន៍រួមសំរាប់ជាតិនិងធានានិរន្តរភាពនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមួយនេះ។

ដូច្នេះយើងខ្ញុំសង្ឃឹមមុតមាំថាគ្រប់គណបក្សនយោបាយទាំងអស់នឹងដាក់វារៈនេះជាអាទិភាពក្នុងរដ្ឋសភាជាតិ។ សូមឯកឧត្តមទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ធ្វើនៅប្រទេសកាណាដា ថ្ងៃទី២៥ កក្កដា ២០១៧

សេង សុភ័ណ

ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

អានអត្ថបទទាំងស្រុងជាភីឌីអេស

response letter to HE Son Chhay_20170726_175342 response letter to HE Son Chhay_20170726_175426


Samdach Kralahorm Sar Kheng & His Excellency Son Chhay

គោរពជូន

សម្តេចក្រឡាហោមស ខេង & ឯកឧត្តមសុន ឆ័យ

សំណូមពរ៖ ធ្វើវិសោធនកម្មច្បាប់ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ កត់ សំគាល់ឃើញថាការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងមកថ្មីៗនេះ គណៈកម្មការរៀបចំការ បោះឆ្នោតជាតិបានបំពេញការងាររបស់ខ្លួនល្អប្រសើរជាងមុនដោយសំរិតសំរាំងបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងនីតិវិធីប្រកាស់លទ្ធផលឆ្នោតតាមរយៈបណ្តាញអិនតើណិតដោយចំឡងសំណៅដើមទាំងស្រុងពីការិយាល័យរាប់សន្លឹកឆ្នោតនិមួយៗទូទាំងប្រទេស។ ទន្ទឹមនឹងភាពល្អប្រសើរនេះ ក៍មានចំណុចដែលត្រូវកែតម្រូវអោយប្រសើរឡើងដែរដូចជាសមធម៌ក្នុងការប្រើប្រាស់ថវិកាឃោសនា ឯករាជ្យភាពពិតប្រាកដរបស់អង្គភាពគ.ជ.ប.ដោយមិនគួរស្ថិតក្រោមយុត្តាធិការរបស់ក្រសួងណាមួយឡើយ និងការផ្តល់សិទ្ធិបោះឆ្នោតពេញលេញដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងអស់ជាពិសេសពលករចំណាកស្រុកនិងពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសទីបីនៅជុំវិញពិភពលោក។

ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសបានទទួលសិទ្ធិបោះឆ្នោតពេញលេញក្នុងកំឡុងការរៀបចំបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិឬដែលហៅកាត់ថាអ៊ុនតាក់នៅឆ្នាំ១៩៩៣។ តែក្រោយមក គ.ជ.ប.មិនបានយកច្បាប់បោះឆ្នោតអ៊ុនតាក់មកប្រើប្រាស់ ហើយរមែងព្រងើយកន្តើយសិទ្ធិចូលរួមនយោបាយរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសតាមរយៈការចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួនដែលសិទ្ធិនេះត្រូវបានធានាដោយច្បាប់រដ្ឋធម្មនុញ្ញជាតិតាមមាត្រា៣៤និងច្បាប់ស្តីអំពីសិទ្ធិមនុស្សជាសាកលរបស់អង្គការសហប្រជាជាតិតាមមាត្រា២១។

ដូច្នេះសូមសម្តេចនិងឯកឧត្តមមេត្តាពិចារណានិងដាក់វារៈនេះជាអាទិភាពក្នុងរដ្ឋសភាជាតិ។

សូមសម្តេចនិងឯកឧត្តមទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ភ្ជាប់មកជាមួយគឺជាសំណៅដើមទាំងស្រុងនៃលិខិតសម្រាប់ការប្រើប្រាស់ជាផ្លូវការ។

ការិយាល័យលេខាធិការ

គណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

Samdach Kralahorm Sar Kheng & His Excellency Son Chhay

Letter_to_HE_Son_Chhay Letter_to_Somdach_Krolahorm_Sar_Kheng


French citizens in Cambodia voted at France embassy Phnom Penh

Getting out le vote

Mon, 8 May 2017

French citizens residing in the Kingdom cast their ballots at the French Embassy in Phnom Penh yesterday for the second round of their country’s presidential election.

The two contenders – centrist candidate Emmanuel Macron and anti-European Union nationalist Marine Le Pen – were chosen in a first round of voting on April 23 out of a field of 11 candidates, having received 24 percent and 21.3 percent of the vote, respectively.

Content image - Phnom Penh Post

According to the French Foreign Ministry, 1,258 ballots were cast by French expatriates in Cambodia in the first round of voting, with all 11 candidates receiving at least one vote. Macron received 28 percent of those votes, while Le Pen only took in 12.3 percent.

However, the anti-immigration candidate performed nearly twice as well among expatriates in Cambodia than the global average for communities outside of France. The most recent opinion polls give Macron a comfortable 22 point lead over Le Pen in the run-off.

Op-Ed: Phnom Penh Post


Voice of Cambodians Overseas Voters part 6

Voice of Cambodians Overseas Voters part 6

កិច្ចសន្ទនាអំពីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសរវាង ព្រះតេជគុណឥទ្ធិសារោ ស៊ុន សារិទ្ធិ និងលោកសេង សុភ័ណ ប្រធាននិងជាស្ថាបនិកអង្គការដឺស៊ីរ៉ក់ឬគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស ដែលផ្សាយតាមរយៈវិទ្យុបណ្តាញពត៌មានកម្ពុជាស៊ីអិមអិនជារៀងរាល់ថ្ងៃពុធ ភាគទី៦

Dejkun SarithDejkun SarithDejkun SarithRadio program conversation about “rights to votes of Cambodians overseas” between Venerable Idhisaro Sun Sarith and Mr. Sophoan Seng who is the President and Founder of The CEROC or Committee for Election Rights of Overseas Cambodians. The program is broadcasted by CMN Radio every Wednesday. Part 6


Voice of Cambodians Overseas Voters part 5

Voice of Cambodians Overseas Voters part 5

កិច្ចសន្ទនាអំពីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសរវាង ព្រះតេជគុណឥទ្ធិសារោ ស៊ុន សារិទ្ធិ និងលោកសេង សុភ័ណ ប្រធាននិងជាស្ថាបនិកអង្គការដឺស៊ីរ៉ក់ឬគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស ដែលផ្សាយតាមរយៈវិទ្យុបណ្តាញពត៌មានកម្ពុជាស៊ីអិមអិនជារៀងរាល់ថ្ងៃពុធ ភាគទី៥

Dejkun SarithDejkun SarithRadio program conversation about “rights to votes of Cambodians overseas” between Venerable Idhisaro Sun Sarith and Mr. Sophoan Seng who is the President and Founder of The CEROC or Committee for Election Rights of Overseas Cambodians. The program is broadcasted by CMN Radio every Wednesday. Part 5


Voice of Cambodians Overseas Voters part 3

Voice of Cambodians Overseas Voters part 3

កិច្ចសន្ទនាអំពីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសរវាង ព្រះតេជគុណឥទ្ធិសារោ ស៊ុន សារិទ្ធិ និងលោកសេង សុភ័ណ ប្រធាននិងជាស្ថាបនិកអង្គការដឺស៊ីរ៉ក់ឬគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស ដែលផ្សាយតាមរយៈវិទ្យុបណ្តាញពត៌មានកម្ពុជាស៊ីអិមអិនជារៀងរាល់ថ្ងៃពុធ ភាគទី៣

Dejkun SarithDejkun SarithDejkun SarithRadio program conversation about “rights to votes of Cambodians overseas” between Venerable Idhisaro Sun Sarith and Mr. Sophoan Seng who is the President and Founder of The CEROC or Committee for Election Rights of Overseas Cambodians. The program is broadcasted by CMN Radio every Wednesday. Part 3