នៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង៣ទៅម៉ោង៥ លោកសេង សុភ័ណ ប្រធានដឺសុីរ៉ក់ អមជាមួយជំនួយការម្នាក់ បានទទួលកិត្តិយសពីឯកឧត្តមគួយ ប៑ុនរឿន អនុប្រធានគ.ជ.ប. អនុញ្ញាតអោយចូលជួបពីភាក្សាអំពីសិទ្ធិនិងការចូលរួមបោះឆ្នោតនៅកម្ពុជារបស់ខ្មែរនៅក្រៅស្រុក នៅឯទីស្នាក់ការធំរបស់គ.ជ.ប.។
កិច្ចពិភាក្សាត្រូវបានចូលរួមដោយសមាជិកអចិន្ត្រៃយ៌ពីរនាក់និងអគ្គលេខាធិការដ្ឋានរងពីរនាក់របស់គ.ជ.ប.។ សេចក្តីសង្ខេបនៃកិច្ចពិភាក្សាមានដូចតទៅ៖
១. លោកសេង សុភ័ណ វាយតំលៃខ្ពស់ទៅលើច្បាប់និងអង្គភាពគ.ជ.ប.ថ្មីថាមានភាពប្រសើរនិងឯករាជ្យជាងមុនជាមួយសេចក្តីសង្ឃឹមនូវកិច្ចការដំបូងរបស់គេគឺការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧និងការបោះឆ្នោតជាតិ២០១៨។ លោកសេង សុភ័ណផ្តោតសំខាន់ទៅលើការរួមបញ្ចូលខ្មែរនៅក្រៅប្រទេសអោយមានសិទ្ធិនិងឱកាសងាយស្រួលបានចូលរួមបោះឆ្នោត (inclusiveness)។ បញ្ជាក់បន្ថែមទៅលើអង្គការដឺសុីរ់ក៉ ឬគណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស អង្គការក្រៅប្រទេសមួយនេះកំពុងបំពេញនូវកម្មវត្ថុពីរ៖ – ប្រមូលយកនូវសំណូមពរ ញត្តិ និងការចូលរួមរបស់បងប្អូនខ្មែរនៅក្រៅប្រទេសដែលចង់ចូលរួមបោះឆ្នោត និង – សិក្សាស្រាវជ្រាវអំពីយន្តការ បច្ចេកទេស និងប្រៀបធៀបប្រទេសផ្សេងៗដែលបានកំពុងអនុវត្តអោយប្រជាជនគេដែលកំពុងរស់នៅក្រៅប្រទេសបានបោះឆ្នោត។
ដំណោះស្រាយ៖ ឯកឧត្តមគួយ ប៑ុនរឿន រីករាយពេញចិត្តកិច្ចការស្រាវជ្រាវ និង ផ្តល់អនុសាសន៌អោយដាក់ញត្តិតាមផ្លូវរដ្ឋបាល។ អង្គាភាពគ.ជ.ប.អនុវត្តទៅតាមច្បាប់ដែលមានជាធរមានតែប៉ុណ្ណោះ។
២. នៅថ្ងៃអនាគត គ.ជ.ប. រីករាយនឹងមានតំណាងជាន់ខ្អស់របស់ខ្លួនធ្វើដំណើរទៅក្រៅប្រទេសដើម្បីជួបជាមួយបងប្អូនខ្មែរនៅតាមសហគមន៌ទាំងនោះ ដើម្បីកំណត់ទិសដៅនៃកិច្ចប្រឹងប្រែងរបស់ខ្លួន។
៣. ឯកឧត្តមគួយ ប៑ុនរឿនសង្ខេបពីចំណុចល្អ និង ចំណុចខ្វះខាតមួយចំនួនរបស់គ.ជ.ប.ថ្មី៖
ចំណុចល្អ៖
គ.ជ.ប. មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ
ការរៀបចំ យន្តការ និងការប្រព្រឹត្តទៅនៃគ.ជ.ប.
ច្បាប់បោះឆ្នោតៈ ការរៀបចំបញ្ជីអ្នកបោះឆ្នោតថ្មីមានក្រយ៉ៅដៃនិងរូបថត និងការប្រើប្រាស់ប្រព័ន្ធកំព្យូទ៌រ ។ល។ និង ។ល។
អំណាចចាត់ចែងស្ថិតលើគ.ជ.ប.ទាំងស្រុង
ចំណុចខ្វះខាត៖
អត្រានុកូលដ្ឋាននិងការផ្ទៀងផ្ទាត់អត្តសញ្ញាណប្រជាជននៅមានកំរិត
សមត្ថភាពមន្រ្តីគ.ជ.ប.តាមមូលដ្ឋានជាពិសេសតាមការិយាល័យបោះឆ្នោតនៅមានកំសោយច្រើន
ហេដ្ឋរចនាសម្ព័ន្ធមានភ្លើងអគ្គីសនីជាដើមនៅមានកំរិត
។ល។ និង ។ល។
ពីឆ្វេងទៅស្តាំ៖ រ៉ុង ឈុន សេង សុភ័ណ គួយ ប៊ុនរឿន នី ចរិយា
On February 19, 2016, Mr. Sophan Seng, leader of the CEROC, was honored to meeting H.E.Kuoy Bunroeun, Deputy of NEC at the head office to discuss the right to vote of Cambodians overseas.
The meeting was anticipated by two permanent members and two deputy secretaries of the current NEC. The discussion is summarized following:
Mr. Sophan Seng highly valued the new NEC that is better and more independent than before including the high expectation of its performance for this upcoming commune election 2017 and national election 2018. Precisely, he addressed the need to allow and facilitate access for Cambodians overseas to vote in Cambodia elections (inclusiveness). The CEROC’s objectives are: – to organize suggestions, petitions, and participation of all Cambodians overseas, and – to produce paper work on mechanism, technical and comparative studies through researches and academic gatherings.
Solution: H.E. Kuoy Bunroeun welcomed the tasks of research and recommended to submit petition through a right channel. NEC is implementing in accordance to the existing laws solely.
2. In the future, the NEC shall prepare high ranking officer(s) to visit Khmers diaspora to interact with them about the progress of the NEC.
3. H.E. Kuoy Bunroeun debriefed the advantage and disadvantage points of the new NEC following:
Advantage Points:
Institutionalized into Cambodia Constitution
Procedures, mechanism, and implementation of the NEC
Election laws: new voter registration using fingerprint, photos and computer database etc.
Able to make all decision makings
Disadvantage points:
Population database and identity matching are under limit
Ability of NEC’s staffs especially in each voting booth (PSO) is under limit
Infrastructure such as electricity is very limited
Etc.
សង្គមស៊ីវិល៖«ខ្វះឆន្ទៈនយោបាយជាឧបសគ្គសម្រាប់ពលរដ្ឋខ្មែរបោះឆ្នោតបាននៅក្រៅប្រទេស»
ពីសហរដ្ឋអាមេរិក ទីដែលមានការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ប្រជាពលរដ្ឋខ្មែរនៅឯនាយសមុទ្រពីលទ្ធភាពដែលមិនអាចឲ្យប្រជាពលរដ្ឋខ្មែរបោះឆ្នោតបាននៅក្រៅប្រទេស។ លោក ហ៊ុន សែន បានលើកឡើងពីការចោទប្រកាន់លើភាពត្រឹមត្រូវនៃការបោះឆ្នោត ម៉ោងពេលខុសគ្នា ហើយការបោះឆ្នោតបែប សមាមាត្រដូចកម្ពុជា គឺមិនអាចរៀបចំទៅបានទេ។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ក៏ដូចជាបក្សប្រឆាំងយល់ថាអាចធ្វើទៅបានប្រសិនបើមានឆន្ទៈនយោបាយ។
VIDEO
គណបក្សសង្គ្រោះជាតិនិងNGO៖ការរៀបចំបោះឆ្នោតក្រៅប្រទេសនឹងធ្វើទៅបានបើរដ្ឋាភិបាលមានឆន្ទៈ
16-02-2016 8:51 am
ចំនួនទស្សនា 710
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាអាចនឹងពិចារណាអំពីការរៀបចំការបោះឆ្នោតក្រៅប្រទេសបាន ល្គឹកណាវាជាការបោះឆ្នោតប្រធានាធិបតី ឬជាការបោះឆ្នោតឯកត្តនាម។ ប៉ុន្តែបើជាការបោះឆ្នោតបែបសមាមាត្រដូចសព្វថ្ងៃ គឺមិនអាចរៀបចំការបោះឆ្នោតក្រៅប្រទេសបានឡើយ។ សម្រាប់អ្នកវិភាគយល់ថា ប្រសាសន៍របស់សម្តេច ហ៊ុន សែន ពិតជាត្រឹមត្រូវ។ ដោយឡែកចំពោះគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលថា ការរៀបចំបោះឆ្នោតក្រៅប្រទេសនឹងធ្វើទៅបានបើរដ្ឋាភិបាលមានឆន្ទៈ។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋខ្មែរជាង៥០០នាក់ ដែលរស់នៅសហរដ្ឋអាមេរិក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនផងដែរនោះ បានបញ្ជាក់ថា កម្ពុជាអាចនឹងពិចារណាអំពីការរៀបចំការបោះឆ្នោតក្រៅប្រទេសបាន ល្គឹកណាវាជាការបោះឆ្នោតប្រធានាធិបតី ឬជាការបោះឆ្នោតឯកត្តនាម។ ប៉ុន្តែថា បើជាការបោះឆ្នោតបែបសមាមាត្រដូចសព្វថ្ងៃ គឺមិនអាចរៀបចំការបោះឆ្នោតក្រៅប្រទេសបានឡើយ។ មិនបានដោយសម្តេច អះអាងថា ដោយសារតែ ការបោះឆ្នោតនៅកម្ពុជា នៅមានគេថាមានការលួចបន្លំ ចុះទម្រាំបោះឆ្នោតនៅអាមេរិកនៅឆ្ងាយ? នេះជាមូលហេតុមួយ ហើយបញ្ហាម៉ោងខុសគ្នា ក៏ជាបញ្ហាមួយទៀតដែរ។
លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកាអនាគត់ បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ គាំទ្រដោយលោក អ៊ូ វីរៈ អះអាងថា សព្វថ្ងៃកម្ពុជារៀបចំការបោះឆ្នោតតាម បែបសមាមាត្រ ហើយសមាសត្រនេះប្រព្រិត្តឡើងនៅតាមខេត្ត ដូច្នេះលុះត្រាតែប្រជាពលរដ្ឋខ្មែរ នោះមានឈ្មោះនៅក្នុងអាស័យដ្ឋាននៅក្នុងប្រទេសកម្ពុជា ទើបអាចមានសិទ្ធិបោះឆ្នោតបាន។
សំឡេងលោក អ៊ូ វីរៈ៖
ផ្ទុយពីលោក អ៊ូ វីរៈ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានអះអាងថា ការផ្តល់សិទ្ធិដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានបោះឆ្នោតនៅកម្ពុជា គឺយើងអាចធ្វើបានដោយមិនប្រកាន់ ការបោះឆ្នោតបែបប្រធានាធិបតី ឬជាការបោះឆ្នោតបែបឯកត្តនាម ឬសមាមាត្រឡើយ។
បើតាមលោក គល់ បញ្ញា ដើម្បីឲ្យពលរដ្ឋនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតបាន រដ្ឋាភិបាលគួរតែ ផ្តល់ឲ្យពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសបានបោះឆ្នោតមុននៅកម្ពុជា ហើយការរៀបចំសន្លឹកឆ្នោតឲ្យបាន ត្រឹមត្រូវទើបបញ្ជូលមកកម្ពុជា។ ដោយលោក គល់ បញ្ញា បញ្ជាក់ថា នីតិវិធីនេះត្រូវបានគេធ្វើច្រើន នៅលើកពិភពលោក ក្នុងនោះក៏មានប្រទេសក្រីក្រជាងកម្ពុជាក៏អាចធ្វើបានដែរដូចជាប្រទេស ភូមិមា ជាដើម។
សំឡេងលោក គល់ បញ្ញា៖
ដោយឡែកចំពោះលោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកទទួលស្គាល់ពីចំណុចលំបាក ដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើង ពិព្រោះវាត្រូវការពេលវេលា និងចំណាញខ្ពស់។ ប៉ុន្តែបើយើងយកការបោះឆ្នោតបែបឯកត្តនាមវាមាន ភាពងាយស្រួលជាងបែបសមាមាត្រ។ យ៉ាងណាក្តី លោក យ៉ែម បុញ្ញឫទ្ធិ បានសម្តែងសុទិដ្ឋិនិយមថា ការផ្តល់ឲ្យពលរដ្ឋនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតនៅកម្ពុជាអាចធ្វើទៅបាន ឲ្យតែរដ្ឋាភិបាលមានឆន្ទៈ។
សំឡេងលោក យ៉ែម បុញ្ញឫទ្ធិ៖
ជាការគត់សម្គាល់ ការបង្ហាញពីមូលហេតុរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជន ទាក់ទងនិងការផ្តល់ឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតនៅកម្ពុជានេះ បានធ្វើឡើងហាក់ដូចជាការឆ្លើយតបទៅនិងប្រធានគណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ដោយបានអំពាវនាវដល់សកម្មជនគាំទ្រនៅឯនាយសមុទ្រថា ប្រសិនបើគណបក្សកាន់អំណាចនៅកម្ពុជា ចង់មកបញ្ចុះបញ្ចូល ឬទាក់ទងប្រជាពលរដ្ឋ នៅក្រៅប្រទេស គួរសួរតែមួយសំនួរថា តើពេលណាឲ្យខ្មែរនៅក្រៅប្រទេស មានសិទ្ធិបោះឆ្នោតបាន?
(ដោយ៖គួន សំបូរ)
Op-Ed: Leadership Skills
ខែឧសភានិងខែតុលាឆ្នាំ២០១៥នេះ ខ្ញុំមានឳកាសបានចូលរួមជាមន្រ្តីរៀបចំការបោះឆ្នោតថ្នាក់ខេត្ត នៃខេត្តអាល់បើរតា (Alberta)និងថ្នាក់ប្រទេសនៃ ប្រទេសកាណាដា។
ការបោះឆ្នោតនៅប្រទេសកាណាដាគឺមានបទពិសោធន៍យូរយារណាស់មកហើយ ហើយមានការទទួលស្គាល់ថាសុក្រឹតយុត្តិធម៌(free and fair) មានស្តង់ដារ (standard) និងមានមុខវិជ្ជាជីវៈ (professionalism) ខ្ពស់បំផុតសំរាប់កំរិតការបោះឆ្នោតទាំងបីគឺ៖
១. កំរិតរដ្ឋសហព័ន្ធ (Federal)
២. កំរិតខេត្ត (Provincial)
៣. កំរិតក្រុង (Municipal)
វគ្គជ្រើសរើសមន្រ្តីរៀបចំបោះឆ្នោតធ្វើឡើងយ៉ាងសាមញ្ញបំផុត។ មន្ត្រីថ្នាក់ក្រោមទាំងអស់គឺជាបុគ្គលិកបណ្តែតបែបកុងត្រារយះពេលខ្លី គឺមានន័យថាពួកគេទទួលកំរៃរយះពេលពីរបីថ្ងៃសម្រាប់ថ្ងៃបោះឆ្នោតធំចុងក្រោយ។ អ្វីដែលគួរអោយកត់សម្គាល់គឺវិធានការជ្រើសរើសនិងការស្បថសច្ចាបណិធានមិនអោយមានការលំអៀងនិងការឆ្គាំឆ្គងបាត់បង់វិជ្ជាជីវៈក្នុងពេលកំពុងបំពេញមុខនាទី។
អ្វីដែលជាការកត់សម្គាល់ចម្បងបំផុតគឺមន្ត្រីជំនួយការចាស់ (Deputy Return Officer or DRO)ត្រូវធ្វើការយ៉ាងជិតស្និតជាមួយស្មៀនរបស់ខ្លួនដើម្បីរៀបចំតុបោះឆ្នោតរបស់ខ្លួន ហិបឆ្នោត សន្លឹកឆ្នោត រាប់សន្លឹកឆ្នោត និងផ្ទៀងផ្ទាត់លទ្ធផលចុងក្រោយក្នុងដែនសីមារបស់ខ្លួនអោយត្រឹមត្រូវ ហើយរាយការណ៌លទ្ធផលទៅកាន់ប្រធានការិយាល័យបោះឆ្នោតដែលឈរជើងផ្ទាល់នៅទីនោះ ដើម្បីអោយគេអាចទូរស័ព្ទលទ្ធផលឆ្នោតភ្លាមៗទៅការិយាល័យធំ។
ដូច្នេះ ជាធម្មតា លទ្ធផលឆ្នោតគឺត្រូវបានគេប្រកាសភ្លាមៗក្រោយពីការបិទហិបឆ្នោតមិនបានដល់១ម៉ោងផង។
During the 24 years of Paris Peace Agreement commemoration organized by the Khmer Youth Association of Alberta, Mr. Sophan Seng was invited as a keynote speaker during the session. You can follow his talk and his advocacy for the CEROC following:
VIDEO
——-
Paris Peace Agreement Cambodia is an insurance for Cambodia country.
These 24 years anniversary is very crucial like every year else that Khmer Youth Association of Alberta organized it.
ខ្ញុំមានសោមនស្សរីករាយជាខ្លាំងចំពោះការរំលឹកឡេីងវិញរបស់មេដឹកនាំបក្សជំទាស់ក្នុងការគាំទ្រុអោយខ្មែរដែលកំពុងរស់នៅក្រៅស្រុកទាំងអស់បានមានសិទ្ធិបោះឆ្នោតនូវរាល់ការបោះឆ្នោតជាតិនៅកម្ពុជា។ យេីងត្រូវដឹងថាខ្មែរដែលរស់នៅក្រៅប្រទេសមានចំនួនមិនតិចជាង៣លាននាក់ ហេីយបានរួមចំណែកកសាងជាតិយ៉ាងច្រេីន។
១. ក្នុងមួយឆ្នាំៗប្រជាជានកម្ពុជាដែលរស់ក្រៅប្រទេសបានបញ្ជូនលុយចូលប្រទេសកម្ពុជាមិនតិចជាង៥០០លានដុល្លាដេីម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច។
២. តាមគោលការណ៍លទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ខ្មែរគ្រប់ទីកន្លែងត្រូវតែលេីកទឹកចិត្តអោយចូលរួមនយោបាយយ៉ាងសកម្មជាពិសេសគឺការបោះឆ្នោតជ្រេីសរេីសតំណាងរបស់ខ្លួន។
៣. រដ្ឋធម្មនុញ្ញខ្មែរនិងសេចក្តីថ្លែងការណ៍ជាសាកលស្តីអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានធានាយ៉ាងពេញលេញនូវការចូលរួមការបោះឆ្នោតរបស់ប្រជាជនកម្ពុជាទោះបីពួកគេរស់នៅទីណាក៏ដោយ។
ផ្អែកលេីហេតុផលទាំងបីខាងលេី យេីងឃេីញថាប្រជាជនខ្មែរឯនាយសមុទ្រអាចចូលរួមបោះឆ្នោតបាន ប៉ុន្តែហេតុអ្វីពួកគេមិនអាចចូលរួមបានមកទល់ថ្ងៃនេះ?
I am very glade that prominent opposition leader has repeated to join the CEROC advocacy for the participation of Khmers overseas to vote in all Cambodia elections. We should be aware that there are approximate 3 millions population of Khmers overseas and they have hugely contributed to nation-building.
1. Each year, they has sent in remittance not less than 5 millions US dollars to develop the economy.
2. Basing on principle of multiparty democratic system, all Khmer people must be encouraged to actively participate in politics particularly to choose their representatives regardless of where they are living.
3. Cambodia constitution and the Universal Declaration on Human Rights of the United Nations have guaranteed the full participation to vote of Khmer people regardless of their living places.
Referring above three pillars, we are convinced that Khmers overseas are able to vote in Cambodia elections but until now why those are still unable?
(Courtesy: Sophoan Seng facebook)
ការរើសអគ្គលេខាធិការថី្មគ.ជ.បនឹងធ្វើព្រមពេលគ្នានឹងការចុះឈ្មោះបោះឆ្នោតសាកល្បង
អត្ថបទ 15-09-2015 5:27 PM | ដោយ VAYOFM TEAMS
ក្រោយស្ងប់ស្ងាត់មួយរយៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅតែមិនទាន់ផ្លាស់ប្តូរអគ្គលេខាធិការគ.ជ.បចាស់ នៅក្នុងស្ថាប័នគ.ជ.បថ្មីនេះនៅឡើយទេ។ លោកទេព នីថា ដែលបច្ចុប្បន្នកំពុងបន្តតួនាទីជាអគ្គលេខាធិការគ.ជ.បដដែល នឹងត្រូវបោះឆ្នោតជ្រើសរើសរកអ្នកជំនួសថ្មី ប៉ុន្តែដោយសារតែគ.ជ.បកំពុងតែមមារញឹកលើកិច្ចការមួយចំនួន ទើបមិនទាន់មានការរៀបចំផ្លាស់ប្តូរតំណែងនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីគ.ជ.ប។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បបានថ្លែងប្រាប់ដល់វិទ្យុវាយោនៅថ្ងៃទី១៥កញ្ញានេះថា គ.ជ.បបានធ្វើសេចក្តីព្រាងអនុក្រឹត្យរួចហើយអំពីអគ្គលេខាធិការដ្ឋាន ដែលជាការរៀបចំរចនាសម្ព័ន្ធ និងបុគ្គលិករបស់គ.ជ.បទាំងអស់។ លោកបានបន្តថា ការរៀបចំនេះ គ.ជ.បក៏បានគិតគូរអំពីការផ្លាស់ប្តូរអគ្គលេខាធិការថ្មី ឲ្យដំណើរការទន្ទឹមគ្នា ជាមួយការរៀបចំចុះឈ្មោះបោះឆ្នោតសាកល្បងនៅទូទាំងប្រទេសនាពេលខាងមុខ។
សម្លេង៖
ស្របពេលដែលគ.ជ.បកំពុងកែសម្រួលរចនាសម្ព័ន្ធថ្មី លោកហង្ស ពុទ្ធា បានឱ្យដឹងដែរថា អនុក្រឹត្យដែលធ្វើឡើងនោះ ក៏បានបន្ថែមនាយកដ្ឋានចំនួន៣ទៀត ទៅលើនាយកដ្ឋានដែលមានស្រាប់ចំនួន៥ ដែលគ្រប់គ្រងដោយអគ្គលេខាធិការដ្ឋានចាស់។ អ្នកនាំពាក្យរូបនេះបានបន្តថា នាយកដ្ឋានទាំង៣នោះរួមមាន នាយករដ្ឋានគ្រប់គ្រងទិន្នន័យ និងបញ្ជីឈ្មោះបោះឆ្នោត, នាយកដ្ឋានសវនកម្ម និងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ។
សម្លេង៖
ជាការកត់សម្គាល់ នាយកដ្ឋានទាំង៥របស់អគ្គលេខាធិការដ្ឋានគ.ជ.បនោះមានដូចជា •នាយកដ្ឋានរដ្ឋបាល, នាយកដ្ឋានហិរញ្ញវត្ថុ, នាយកដ្ឋានប្រតិបត្តិការ, នាយកដ្ឋានបណ្តុះបណ្តាល និងព័ត៌មានសាធារណៈ និងនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្ម។
ពាក់ព័ន្ធនឹងការរៀបចំការចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យូទ័រថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០១៥ខាងមុខ លោកហង្ស ពុទ្ធា ក៏បានបញ្ជាក់ឱ្យដឹងដែរថា រហូតមកទល់នឹងពេលនេះ គ.ជ.បត្រៀមខ្លួនបាន៥០ភាគរយហើយ។ នេះជាការកែទម្រង់លើកដំបូងក្នុងប្រវត្តិសាស្ត្រចុះឈ្មោះបោះឆ្នោតនៅកម្ពុជា បន្ទាប់ពីមានការជួយជ្រុមជ្រែងពីសហគមនអន្តរជាតិចំនួនពីរ គឺជប៉ុន និងសហភាពអឺរ៉ុប៕ ដោយ:អឿន ភារ៉ា