បទបង្ហាញដោយសង្ខេប


បទបង្ហាញដោយសង្ខេប

ជាបថម ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ

សូមគោរពឯកឧត្តមយឹម សុវណ្ណ និងបងប្អូនជនរួមជាតិទាំងអស់ជាគោរពរាប់អាន

Sophanថ្ងៃនេះខ្ញុំបាទសេង សុភ័ណ មានកិត្តិយសដែលបានធ្វើបទបង្ហាញដោយសង្ខេបអំពីកិច្ចខិតខំព្យាយាមរបស់គណកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសនិងព្រឹត្តិការណ៏ថ្មីៗដែលកំពុងកើតឡើងនៅកម្ពុជា។

ខ្ញុំព្រះករុណាខ្ញុំបាទសូមអរគុណឯកឧត្តមយឹម សុវណ្ណដោយផ្ទាល់ ដែលលោកបានចុះហត្ថលេខាក្នុងចំណោមតំណាងរាស្រ្តទាំង៣៣រូបដែលផ្តួចផ្តើមឡើងដោយឯកឧត្តមសុន ឆៃ ក្នុងការដាក់សំណើរពង្រាងច្បាប់ទៅរដ្ឋសភាដើម្បីធ្វើវិសោធនកម្មច្បាប់អោយពលរដ្ឋខ្មែរនៅក្រៅប្រទេសបានមានសិទ្ធិចុះឈ្មោះបោះឆ្នោតនិងបានបោះឆ្នោតដោយងាយស្រួល។ គណកម្មការអចិន្ត្រៃយ៏បានអនុមត្តិសម្រេចហើយ សព្វថ្ងៃកំពុងឋិតក្នុងដៃរបស់គណកម្មការនិតិកម្ម។ បើយោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា គណកម្មការនីតិកម្មមិនអាចប្រើពេលវេលាយូរពេកទេ ដើម្បីបញ្ជូនទៅសភាពេញអង្គធ្វើការបោះឆ្នោតសម្រេច។ តាមមាត្រា៤០នៃនីតិវិធីបោះឆ្នោតក្នុងការធ្វើវិសោធនកម្មច្បាប់ម្តងៗ ទាមទារអោយមានការបោះឆ្នោតជាសំងាត់ ដើម្បីរក្សាការពារសុចរិតភាពរបស់តំណាងរាស្ត្រម្នាក់ៗ។

សំរាប់ការចាប់ខ្លួនឯកឧត្តមកឹម សុខា ជាតំណាងរាស្ត្រនិងជាប្រធានគណបក្សសង្គ្រោះជាតិ គឺមានលក្ខណៈស្រដៀងគ្នានឹងការគំរាមកំហែងដល់លោកសម-រង្ស៊ី អោយលោកនិរទេសខ្លួនឯងអោយនៅក្រៅប្រទេសក៏ដូចជាលាឈប់ពីប្រធានគណបក្សសង្គ្រោះជាតិ។ គោលបំណងនៃការចាប់នេះគឺជាគំរាមកំហែលដល់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាក្នុងការធានាអោយមានសេរីនិងយុត្តិធម៍។ សូមបញ្ជាក់ថាបើការបោះឆ្នោតធ្វើឡើងគ្រាន់តែបង្គ្រប់កិច្ចអោយជនផ្តាច់ការជាអ្នកឈ្នះទេ នោះមិនអាចហៅថាប្រជាធិបតេយ្យទេ។ ឆ្លើយតបនឹងបញ្ហានេះដឺស៊ីរ៉ក់បានធ្វើលិខិតទៅឯកឧត្តមស៊ិក-ប៊ុនហុក ប្រធានគណកម្មការជាតិរៀបចំការបោះឆ្នោត ដើម្បីចង់ដឹងថាគ.ជ.បគួរផ្អាកការបោះឆ្នោតឬគួរបន្តកិច្ចការរបស់ខ្លួនក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ដោយសួរទៅរដ្ឋាភិបាលអំពីសមត្ថភាពក្នុងការរក្សានូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា? គណកម្មការយើងខ្ញុំមិនទាន់ទទួលបានចំឡើយទេមកទល់ពេលនេះ។Sophan Yim Sovann

• ស្របតាមលក្ខណ្ឌបច្ចុប្បន្ននិងហេតុការណ៏រដ្ឋប្រហារនៅឆ្នាំ២០០៧ លោកហ៊ុន-សែន ប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញដើម្បីគំរាមកំហែងនិងកាត់បន្ថយកំឡាំងដៃគូរប្រកួតរបស់គាត់ ហើយធ្វើខ្លួនឯងអោយមានភាពប្រាកដនិយមថាខ្លួននឹងឈ្នះនៅរាល់ការបោះឆ្នោតតែប៉ុណ្ណោះ។
• គណបក្សសង្គ្រោះត្រូវមានភាពប្រាកដនិយមនៅក្នុងខ្លួនជានិច្ច ស្របតាមតំណាងរាស្ត្រទាំង៥៥កៅអីដែលខ្លួនមានបច្ចុប្បន្នអាចបន្តការងាររបស់ខ្លួនយ៉ាងណាដើម្បីធានាថាជនមានអំណាចមិនអាចប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញរបស់ខ្លួនបាន។ បញ្ហានេះ ខ្ញុំបានសរសេរនិងធ្វើបទវិភាគច្រើនណាស់តាមរយៈ www.sophanseng.info ចាប់តាំងពីការចូលសភានៅឆ្នាំ២០១៤មកម្លេះ។
• ក្នុងចំណោមអ្នកនយោបាយខ្មែរគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសបក្សដឹកនាំរដ្ឋាភិបាល គឺមានតែប្រហែលមិនដល់១០ភាគរយផងដែលរមែងប្រើអំណាចក្រៅរដ្ឋធម្មនុញ្ញដើម្បីសំរេចបំណងនិងមហិច្ឆិតារបស់ខ្លួន សុទិដ្ឋិនិយមគឺថាតើចំនួនជាង៩០ភាគរយទៀតគួរធ្វើកិច្ចការអ្វីខ្លះដើម្បីអោយអ្នកទាំងអស់គ្នាមានសុខដុមរមនាក្រោមឆ័ត្ររដ្ឋធម្មនុញ្ញតែមួយទាំងអស់គ្នា?
• ជាការត្រេកអរដែលគណបក្សសង្គ្រោះជាតិមានគោលជំហរនឹងមិនលៈបង់ការតស៊ូរបស់ខ្លួន បន្តការងារទៅមុខទៀតឈានទៅរកការបោះឆ្នោតដើម្បីការផ្លាស់ប្តូរនៅឆ្នាំ២០១៨។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៏ រដ្ឋមន្ត្រីក្រសួងពត៍មាន ឬក៏ប្រធាននាយកដ្ឋានពន្ធដាររឿងកាសែតខាំបូឌៀដែលលី ឬក៏អ្នកដែលរមែងប្រើពាក្យថាបដិវត្តព៍ណដោយខ្វះទំនួលខុសត្រូវជាដើម គួរត្រូវហៅមកសាកសួរនៅរដ្ឋសភាស្របតាមរដ្ឋធម្មនុញ្ញដើម្បីបញ្ជាក់ពីគោលជំហរនិងការបំពេញតួនាទីរបស់ខ្លួនអោយបានត្រឹមត្រូវតាមច្បាប់។ល។និង។ល។
• ថ្ងៃ២៣ ខែតុលា ខាងមុខ យើងខ្ញុំនឹងជ្រើសយកទីនេះម្តងទៀតដើម្បីរំលឹកខួប១៧ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ យើងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមអោយបានច្រើនកុះករដើម្បីចូលរួមជាមួយបងប្អូនខ្មែរយើងជុំវិញពិភពលោក រំលឹកនិងជំរុញអោយមានការបដិបត្តិតាមកិច្ចព្រមព្រៀងដែលមានជាធរមាននេះអោយមានផ្លែផ្កាជាវិជ្ជមានសំរាប់នាវាកម្ពុជា។

ទីក្រុងវ៉ែនកូវើរ ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧

សូមអរព្រះគុណនិងសូមអរគុណ

សេង សុភ័ណ
ប្រធានគណកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

បទបង្ហាញដោយសង្ខេប


ជំរាបជូនឯកឧត្ដម​ ស៊ិក ប៊ុនហុក ប្រធាន គ.ជ.បអំពីការគំរាមកំហែងចុងក្រោយ

ជំរាបជូនឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប

កម្មវត្ថុ៖ គួរពិចារណាទៅលើធម្មនុញ្ញភាពនៃគណកម្មការជាតិរៀបចំការបោះឆ្នោត គួរឬមិនគួរបន្ត រៀបចំការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

Letter to the President of NEC        គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ ដែល រមែងទាមទារសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសកុំអោយមានការរើសអើង រមែងឃ្លាំមើល ដំណើរការបោះឆ្នោតដោយសុក្រឹតយុត្តិធម៌ និងជាអ្នកជំនាញក្នុងយន្តការបោះឆ្នោតដែលអាចធានាបាន នូវតំលៃនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ថ្មីៗនេះ យើងខ្ញុំមានការខកចិត្តជាខ្លាំងចំពោះវិធានការរបស់ លោកនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងពត៌មានក្នុងការចាប់លោកកឹម សុខា ជាប្រធានគណបក្សជំទាស់ ធំជាងគេបំផុតក្នុងប្រទេសកម្ពុជានិងការបិទស្ថានីយ៍វិទ្យុដែលផ្សាយពត៌មានឯករាជ្យចំនួន១៩ស្ថានីយ៍។ ហេតុការណ៍ចុងក្រោយនេះគឺជាការគំរាមកំហែងជាក់ស្តែងមួយដល់ការបំពេញការងារប្រកបដោយវិជ្ជា-ជីវៈរបស់គ.ជ.ប ក្នុងនាមជាស្ថាប័នឯករាជ្យមួយស្ថិតក្រោមរដ្ឋធម្មនុញ្ញតែម្យ៉ាងដូចគ្នានឹងស្ថាប័នព្រះ មហាក្សត្រផងដែរ។ ម្យ៉ាងវិញទៀតសោតសហគមអន្តរជាតិកំពុងមើលឃើញថារដ្ឋាភិបាលបច្ចុប្បន្នគឺ អសមត្ថភាពក្នុងការរក្សារបបប្រជាធិបតេយ្យសេរីពហុបក្សទៅតាមរដ្ឋធម្មនុញ្ញខ្មែរដែលមានជាធរមាន ជាពិសេសគឺគាំទ្រពេញទំហឹងដល់អង្គភាពគ.ជ.ប ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ បោះឆ្នោតដែលមានជាធរមាន។

ហេតុដូច្នោះ សូមសមាជិកទាំង៩រូបតាមមាត្រា៤ គួរប្រើបុព្វសិទ្ធិរបស់ខ្លួនតាមមាត្រា៨ ដើម្បី សិក្សាអោយបានគ្រប់ជ្រុងជ្រោយនូវលទ្ធភាពរបស់ខ្លួនក្រោមបរិយាកាសនយោបាយបច្ចុប្បន្នថាតើគួរត្រូវធ្វើដូចម្តេច? – គួរសួរទៅរាជរដ្ឋាភិបាលអោយបានជាក់ច្បាស់ថាតើអាចធានាអោយគ.ជ.បដំណើរ កិច្ចការរបស់ខ្លួនតទៅមុខទៀតឬត្រូវបជ្ឈប់ ពីព្រោះរាជរដ្ឋាភិបាលហាក់កំពុងប្រកៀកស្មាជាមួយចិន ដែលស្ទីលនៃការបោះឆ្នោតគឺខុសពីកម្ពុជាដូចមេឃនិងដី? – គួរសិក្សាទៅលើអធម្មនុញ្ញភាពនៃគ.ជ.ប ប្រសិនបើរាជរដ្ឋាភិបាលអាចចាប់ដាក់គុកឬកំចាត់ទៅលើដៃគូរប្រកួតប្រជែងតែមួយគត់របស់ខ្លួនក្នុង ឋានៈខ្លួនជាគណបក្សដឹកនាំរាជរដ្ឋាភិបាល បានគ្រប់ពេលវេលាដូចសព្វថ្ងៃនេះ?

សូមឯកឧត្ដមទទួលបាននូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ធ្វើនៅប្រទេសកាណាដា ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧

សេង សុភ័ណ

ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

Letter to President of NEC on the threatening of the largest opposition party


សូមអញ្ជើញចុះឈ្មោះបោះឆ្នោតទាំងអស់គ្នា

សេចក្តីអំពាវនាវ

CambodiaElectionRegistration2018 editគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស សូមអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដែលមានអាយុគ្រប់បោះឆ្នោត ឬមិនបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ ឬមិនដែលធ្លាប់ចុះឈ្មោះឆ្នោតពីមុនមក សូមអញ្ជើញទៅចូលរួមចុះឈ្មោះបោះឆ្នោតទាំងអស់គ្នាកុំបីអាក់ខាន។ កាលកំណត់ការចុះឈ្មោះបោះឆ្នោតគឺចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៩ខែវិច្ឆិការ ឆ្នាំ២០១៧នេះ។

សំរាប់ប្រជាពលរដ្ឋនៅក្រៅប្រទេសទាំងអស់ ទាំងពលករចំណាកស្រុក ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសទីបី សិស្ស-និស្សិត យោធាខ្មែរឈរជើងនៅទ្វីបអាហ្វ្រិក មន្ត្រីទូត និងបុគ្គលិកទូតជាដើម អាចត្រៀមខ្លួនដើម្បីចុះឈ្មោះបោះឆ្នោតនៅស្ថានក្បែរៗខ្លួន ឬធ្វើដំណើរទៅចុះឈ្មោះនៅប្រទេសកម្ពុជាតាមអធ្យាស្រ័យ។

សំរាប់នីតិវិធីចុះឈ្មោះបោះឆ្នោតអោយបានត្រឹមត្រូវ សូមតាមដានប្រសាសន៍របស់មន្ត្រីគណកម្មការជាតិរៀបចំការបោះឆ្នោតដូចតទៅនេះ៖


បទសម្ភាសន៍ VOA៖ សកម្មជនសិទ្ធិបោះឆ្នោតខ្មែរនៅបរទេសខកចិត្តនឹងប្រកាសក្រសួងមហាផ្ទៃ

បទសម្ភាសន៍ VOA៖ សកម្មជនសិទ្ធិបោះឆ្នោតខ្មែរនៅបរទេសខកចិត្តនឹងប្រកាសក្រសួងមហាផ្ទៃ

VOA Photoគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសស្នើសុំឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើឱ្យនិរាករណ៍ប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលបន្ថែមនីតិវិធីក្នុងការចុះឈ្មោះអ្នកបោះឆ្នោតថ្មី។ អង្គការនេះចាត់ទុកថាប្រកាសរបស់ក្រសួងដែលតម្រូវឱ្យពលរដ្ឋស្នាក់នៅកន្លែងណាមួយរយៈពេល៣០ថ្ងៃមុននឹងអាចចុះឈ្មោះបាន នឹងមានផលប៉ះពាល់ដល់ពលករចំណាកស្រុក និងពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលចង់ទៅចូលរួមបោះឆ្នោតក្នុងពេលខាងមុខ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក ម៉ែន គឹមសេង នៃវីអូអេ ជាមួយនឹងលោក សេង សុភ័ណ ប្រធានគណៈកម្មាធិការនេះដូចតទៅ៕

១. តេីដឺស៊ីរ៉ក់ជាអ្វី?

ដឺសេរ៉ក់ជាពាក្យកាត់ភាសាអង់គ្លេសដែលមានន័យថា គណកម្មាធិការដេីម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកកម្រៃ មានទីស្នាក់ការធំនៅប្រទេសកាណាដា។

1. What is the CEROC?

The CEROC is an abbreviation of “Committee for Election Right of Overseas Cambodians”, is a non-governmental organization (NGO), non-profit orientation, and main office is based at Canada.

២. តេីដឺស៊ីរ៉ក់មានគំរោងដេីម្បីសំរេចយុទ្ធនាការរបស់ខ្លួនយ៉ាងណា?

តាមរយះការចូលរួមពីប្រជាពលរដ្ឋកម្ពុជានិងមិត្តអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ យេីងកំពុងតំរង់ទិសដេីម្បីសម្រេចគោលដៅរួមតែមួយគឺសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯនាយសមុទ្របានចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតជាតិរបស់កម្ពុជា ដែលសិទ្វិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យុទ្ធនាការចំបងរបស់យេីងគឺការផ្្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ការស្នើរអោយរដ្ឋសភាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដោយនិយាយអោយច្បាស់ថាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោតបាន និងបោះពុម្ពផ្សាយនានាទាក់ទងនឹងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។

2. How does the CEROC plan to achieve this campaign?

Read more…


សេចក្តីថ្លែងការណ៍

ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិជាទីគោរព

កម្មវត្ថុ៖ លក្ខណ្ឌថ្មីតម្រូវអោយអ្នកចុះឈ្មោះបោះឆ្នោតត្រូវស្នាក់នៅអាស័យដ្ឋានបច្ចុប្បន្ន៣០ ថ្ងៃឡើងទៅដែលប្រកាសដោយក្រសួងមហាផ្ទៃនៅថ្ងៃ១៤សីហាឆ្នាំ២០១៧បន្ថែមទៅលើសេចក្តីប្រកាសខែធ្នូឆ្នាំ២០១៥ គឺរំលោភលើច្បាប់បោះឆ្នោតដែលបានកំណត់អោយមានតែសាក្សី ម្នាក់ដើម្បីបញ្ជាក់លំនៅដ្ឋានហើយអាចចុះឈ្មោះបោះឆ្នោតបាន។

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសហៅកាត់ថាស៊ីរ៉ក់ មាន ការខកចិត្តជាខ្លាំងចំពោះសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលមានដែនសមត្ថកិច្ចទៅលើយុត្តាធិការ របស់គជបក្នុងការកំណត់សុពលភាពអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតដែលបានតម្រូវអោយមានតែសា-ក្សីម្នាក់ដើម្បីកំណត់លំនៅឋានបច្ចុប្បន្នក្នុងការចុះឈ្មោះបោះឆ្នោតបាន។

ការតម្រូវអោយស្នាក់នៅ៣០ថ្ងៃនិងត្រូវមានលិខិតបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលគឺផ្ទុយស្រឡៈ ពីច្បាប់បោះឆ្នោត និងអាចមើលឃើញថាជាការរំលោភទៅលើដែនសមត្ថកិច្ចរបស់គជប។ យើងខ្ញុំសូម បដិសេធន៍នូវមតិរបស់លោកសោម សូរីដា ដែលជាលេខាធិការរងរបស់គជបក្នុងការទទួលស្គាល់ ប្រកាសរបស់ក្រសួងមហាផ្ទៃតាមរយៈវេទិការអ្នកស្តាប់អាស៊ីសេរីកាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០១៧ តាមឆន្ទានុសិទ្ធិនិងឋានៈរបស់លោក លោកមិនអាចមានសិទ្ធិអារកាត់អ្វីឡើយលុះត្រាតែមានសេចក្តី សំរេចពីសមាជិកទាំង៩របស់គជប។

សំណូមពរ៖ យើងខ្ញុំសំណូមពរអោយគជបពិចារណានិរាករសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដើម្បី អនុវត្តន៍តាមច្បាប់បោះឆ្នោតអោយបានត្រឹមត្រូវ ធានានូវឯករាជ្យភាពមិនលំអៀង និងវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសអាចសំរួលភាពងាយស្រួលអោយកម្មករក្នុងស្រុកនិងចំណាកស្រុកយើងរាប់លាននាក់អាច មានសិទ្ធិចុះឈ្មោះបានដោយគ្មានឧបសគ្គរឿងរស់នៅអោយគ្រប់៣០ថ្ងៃ។

សូមព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិទទួលនូវពុទ្ធពរទាំងឡាយ៤ប្រការកុំបីអាក់ខានឡើយ។

ធ្វើនៅប្រទេសកាណាដា ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧

សេង សុភ័ណ

ប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស

អានសេចក្តីប្រកាសទាំងស្រុង

សន្លឹកឆ្នោតរបស់ខ្ញុំ សិទ្ធិសេរីភាពរបស់ខ្ញុំ យុត្តិធ៌មរបស់ខ្ញុំ

“My Vote, My Freedom, My Justice”

[about us] [petition] [reform effort] [portfolio] [faqs]


វិសោធនកម្មច្បាប់​​អនុញ្ញាត​ឲ្យ​​​បោះឆ្នោត​ពីបរទស​​​បញ្ជូន​ទៅ​​សភា​ហើយ​

វិសោធនកម្មច្បាប់អនុញ្ញាតឲ្យបោះឆ្នោតពីបរទសបញ្ជូនទៅសភាហើយ

កាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអនុម័តការសិក្សាបន្ថែមលើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតដែលនឹងអនុញ្ញាតឱ្យពលករចំណាកស្រុកខ្មែរជាង១លាននាក់បានបោះឆ្នោតពីបរទេស។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានចូលរួមកិច្ចប្រជុំកាលពីម្សិលមិញបានមានប្រសាសន៍ថា ច្បាប់ដែលស្នើឡើងដោយគណបក្សសង្គ្រោះជាតិនេះមានបំណងបង្កលក្ខណៈងាយស្រួលសម្រាប់ពលរដ្ឋទាំងអស់នៅក្នុងការបោះឆ្នោត រួមទាំងអ្នកដែលធ្វើការទៅបរទេសផង។

លោកបានថ្លែងថា “យើងត្រូវតែធានាថា ពួកគាត់អាចប្រើប្រាស់សិទ្ធិរបស់គាត់ក្នុងការជ្រើសរើសអ្នកតំណាងរបស់គាត់ដោយងាយស្រួល”។ លោកបានបន្តថា “បើសិនជាយើងមិនធ្វើវិសោធនកម្មទេ ដូច្នេះការអនុវត្តសិទ្ធិរបស់គាត់គឺលំបាកហើយ”។

ការរាប់សន្លឹកឆ្នោតនៅខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ការរាប់សន្លឹកឆ្នោតនៅខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា  នៅក្នុងកិច្ចប្រជុំបិទទ្វារនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានព្រឹទ្ធសភា និងដែលមានសមាសភាពតំណាងរាស្ត្រគណបក្សប្រជាជនប្រាំមួយរូប និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រាំរូបនេះបានបោះឆ្នោតបញ្ជូនសេចក្តីស្នើវិសោធនកម្មនេះទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាហើយ។

អ្នកនាំពាក្យរូបនេះបានបន្តថា គណៈកម្មការជំនាញដែលមានសមាសភាពប្រាំរូបមកពីគណបក្សប្រជាជនកម្ពុជា និងបួនរូបមកពីគណបក្សសង្គ្រោះជាតិ “នឹងសិក្សា ស្រាវជ្រាវ គេធ្វើវិភាគ វាយតម្លៃ ហើយបញ្ជូនលទ្ធផលនៃការសន្និដ្ឋានរបស់ខ្លួនជូនគណៈកម្មាធិការអចិន្ត្រៃយ៍វិញ”។

លោកលើកឡើងបន្ថែមទៀតថា បន្ទាប់មកគណៈកម្មាធិការអចិន្ត្រៃយ៍នឹងធ្វើការសម្រេចថា តើនឹងត្រូវបញ្ជូនសេចក្ដីស្នើច្បាប់នេះទៅសម័យប្រជុំពេញអង្គដើម្បីធ្វើការបោះឆ្នោត ឬក៏ច្រានចោល។

ដោយសល់ពេលមិនដល់មួយឆ្នាំទៀតនឹងដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅខែកក្កដា សេចក្តីស្នើច្បាប់របស់គណបក្សសង្គ្រោះជាតិនេះនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរបានបោះឆ្នោតនៅតាមស្ថានទូត ឬស្ថានកុងស៊ុលនៅបរទេស ហើយអនុញ្ញាតឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្កើតការិយាល័យបោះឆ្នោតនៅតាមបណ្ដោយព្រំដែនជាមួយបណ្តាប្រទេសជិតខាង។

ទោះជាយ៉ាងណា អ្នកវិភាគមួយរូបបានលើកឡើងថា ច្បាប់នេះទំនងជាមិនត្រូវបានអនុម័តទេ ព្រោះវាមិនផ្ដល់ផលប្រយោជន៍ដល់គណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាទេ នៅក្នុងការផ្ដល់សិទ្ធិបោះឆ្នោតដល់ពលករចំណាកស្រុកដែលមួយភាគធំទៅបរទេសដើម្បីស្វែងរកការងារមានប្រាក់ខែខ្ពស់ជាងនៅក្នុងស្រុក  ហេតុដូច្នេះរដ្ឋាភិបាលប្រហែលជាមិនពេញចិត្តនឹងច្បាប់នេះទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មួយរូបបានលើកឡើងកាលពីដើមខែនេះថា សំណើវិសោធនកម្មនេះនឹងមិនអាចអនុវត្តបានទេដោយសារ “ឧបសគ្គផ្លូវច្បាប់ បច្ចេកទេស និងហិរញ្ញវត្ថុ”។

អ្នកនាំពាក្យរូបនោះថ្លែងថា គណបក្សសង្គ្រោះជាតិត្រូវស្វែងរក “ថវិកាបម្រុងទុក” ឬទទួលបានសំឡេងភាគច្រើននៅក្នុងរដ្ឋសភាដើម្បីអនុម័តវិសោធនកម្មនេះដែលនឹងអនុញ្ញាតឱ្យពលរដ្ឋខ្មែរប្រមាណ១,៥លាននាក់ដែលរស់នៅ ឬធ្វើការនៅបរទេសបានបោះឆ្នោត៕ សុខុម

Read more…