Meeting with NEC officers 19 February 2016

នៅថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៦ វេលាម៉ោង៣ទៅម៉ោង៥ លោកសេង សុភ័ណ ប្រធានដឺសុីរ៉ក់ អមជាមួយជំនួយការម្នាក់ បានទទួលកិត្តិយសពីឯកឧត្តមគួយ ប៑ុនរឿន អនុប្រធានគ.ជ.ប. អនុញ្ញាតអោយចូលជួបពីភាក្សាអំពីសិទ្ធិនិងការចូលរួមបោះឆ្នោតនៅកម្ពុជារបស់ខ្មែរនៅក្រៅស្រុក នៅឯទីស្នាក់ការធំរបស់គ.ជ.ប.។

កិច្ចពិភាក្សាត្រូវបានចូលរួមដោយសមាជិកអចិន្ត្រៃយ៌ពីរនាក់និងអគ្គលេខាធិការដ្ឋានរងពីរនាក់របស់គ.ជ.ប.។ សេចក្តីសង្ខេបនៃកិច្ចពិភាក្សាមានដូចតទៅ៖

១. លោកសេង សុភ័ណ វាយតំលៃខ្ពស់ទៅលើច្បាប់និងអង្គភាពគ.ជ.ប.ថ្មីថាមានភាពប្រសើរនិងឯករាជ្យជាងមុនជាមួយសេចក្តីសង្ឃឹមនូវកិច្ចការដំបូងរបស់គេគឺការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧និងការបោះឆ្នោតជាតិ២០១៨។ លោកសេង សុភ័ណផ្តោតសំខាន់ទៅលើការរួមបញ្ចូលខ្មែរនៅក្រៅប្រទេសអោយមានសិទ្ធិនិងឱកាសងាយស្រួលបានចូលរួមបោះឆ្នោត (inclusiveness)។ បញ្ជាក់បន្ថែមទៅលើអង្គការដឺសុីរ់ក៉ ឬគណៈកម្មការដើម្បីសិទ្ធិបោះឆ្នោតរបស់ខ្មែរនៅក្រៅប្រទេស អង្គការក្រៅប្រទេសមួយនេះកំពុងបំពេញនូវកម្មវត្ថុពីរ៖ – ប្រមូលយកនូវសំណូមពរ ញត្តិ និងការចូលរួមរបស់បងប្អូនខ្មែរនៅក្រៅប្រទេសដែលចង់ចូលរួមបោះឆ្នោត និង – សិក្សាស្រាវជ្រាវអំពីយន្តការ បច្ចេកទេស និងប្រៀបធៀបប្រទេសផ្សេងៗដែលបានកំពុងអនុវត្តអោយប្រជាជនគេដែលកំពុងរស់នៅក្រៅប្រទេសបានបោះឆ្នោត។

  • ដំណោះស្រាយ៖ ឯកឧត្តមគួយ ប៑ុនរឿន រីករាយពេញចិត្តកិច្ចការស្រាវជ្រាវ និង ផ្តល់អនុសាសន៌អោយដាក់ញត្តិតាមផ្លូវរដ្ឋបាល។ អង្គាភាពគ.ជ.ប.អនុវត្តទៅតាមច្បាប់ដែលមានជាធរមានតែប៉ុណ្ណោះ។

២. នៅថ្ងៃអនាគត គ.ជ.ប. រីករាយនឹងមានតំណាងជាន់ខ្អស់របស់ខ្លួនធ្វើដំណើរទៅក្រៅប្រទេសដើម្បីជួបជាមួយបងប្អូនខ្មែរនៅតាមសហគមន៌ទាំងនោះ ដើម្បីកំណត់ទិសដៅនៃកិច្ចប្រឹងប្រែងរបស់ខ្លួន។

៣. ឯកឧត្តមគួយ ប៑ុនរឿនសង្ខេបពីចំណុចល្អ និង ចំណុចខ្វះខាតមួយចំនួនរបស់គ.ជ.ប.ថ្មី៖

ចំណុចល្អ៖

  • គ.ជ.ប. មានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ
  • ការរៀបចំ យន្តការ និងការប្រព្រឹត្តទៅនៃគ.ជ.ប.
  • ច្បាប់បោះឆ្នោតៈ ការរៀបចំបញ្ជីអ្នកបោះឆ្នោតថ្មីមានក្រយ៉ៅដៃនិងរូបថត និងការប្រើប្រាស់ប្រព័ន្ធកំព្យូទ៌រ ។ល។ និង ។ល។
  • អំណាចចាត់ចែងស្ថិតលើគ.ជ.ប.ទាំងស្រុង

ចំណុចខ្វះខាត៖

  • អត្រានុកូលដ្ឋាននិងការផ្ទៀងផ្ទាត់អត្តសញ្ញាណប្រជាជននៅមានកំរិត
  • សមត្ថភាពមន្រ្តីគ.ជ.ប.តាមមូលដ្ឋានជាពិសេសតាមការិយាល័យបោះឆ្នោតនៅមានកំសោយច្រើន
  • ហេដ្ឋរចនាសម្ព័ន្ធមានភ្លើងអគ្គីសនីជាដើមនៅមានកំរិត
  • ។ល។ និង ។ល។

DSC_1278

ពីឆ្វេងទៅស្តាំ៖ រ៉ុង ឈុន​​ សេង សុភ័ណ គួយ ប៊ុនរឿន នី ចរិយា

DSC_1276

On February 19, 2016, Mr. Sophan Seng, leader of the CEROC, was honored to meeting H.E.Kuoy Bunroeun, Deputy of NEC at the head office to discuss the right to vote of Cambodians overseas.

The meeting was anticipated by two permanent members and two deputy secretaries of the current NEC. The discussion is summarized following:

  1. Mr. Sophan Seng highly valued the new NEC that is better and more independent than before including the high expectation of its performance for this upcoming commune election 2017 and national election 2018. Precisely, he addressed the need to allow and facilitate access for Cambodians overseas to vote in Cambodia elections (inclusiveness). The CEROC’s objectives are: – to organize suggestions, petitions, and participation of all Cambodians overseas, and – to produce paper work on mechanism, technical and comparative studies through researches and academic gatherings.

Solution: H.E. Kuoy Bunroeun welcomed the tasks of research and recommended to submit petition through a right channel. NEC is implementing in accordance to the existing laws solely.

2. In the future, the NEC shall prepare high ranking officer(s) to visit Khmers diaspora to interact with them about the progress of the NEC.

3. H.E. Kuoy Bunroeun debriefed the advantage and disadvantage points of the new NEC following:

Advantage Points:

  • Institutionalized into Cambodia Constitution
  • Procedures, mechanism, and implementation of the NEC
  • Election laws: new voter registration using fingerprint, photos and computer database etc.
  • Able to make all decision makings

Disadvantage points:

  • Population database and identity matching are under limit
  • Ability of NEC’s staffs especially in each voting booth (PSO) is under limit
  • Infrastructure such as electricity is very limited
  • Etc.

គណ​បក្ស​​សង្គ្រោះ​​ជាតិ​​និង​​NGO​៖​​ការរៀប​ចំ​បោះ​ឆ្នោត​​ក្រៅ​​ប្រទេស​​នឹង​​ធ្វើទៅ​បាន​​បើ​រដ្ឋាភិបាល​​មាន​ឆន្ទៈ

គណ​បក្ស​​សង្គ្រោះ​​ជាតិ​​និង​​NGO​៖​​ការរៀប​ចំ​បោះ​ឆ្នោត​​ក្រៅ​​ប្រទេស​​នឹង​​ធ្វើទៅ​បាន​​បើ​រដ្ឋាភិបាល​​មាន​ឆន្ទៈ​​

Op-Ed: Vayoo FM
16-02-2016 8:51 am
 ចំនួនទស្សនា 710

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​ថា កម្ពុជា​អាច​នឹង​ពិចារណា​អំពី​ការរៀបចំ​ការបោះឆ្នោត​ក្រៅប្រទេស​បាន ល្គឹក​ណា​វា​ជា​ការបោះឆ្នោត​ប្រធានាធិបតី ឬ​ជា​ការ​បោះ​​ឆ្នោត​ឯកត្តនាម​។ ប៉ុន្តែ​បើ​ជា​ការបោះឆ្នោត​បែប​សមាមាត្រ​ដូច​សព្វថ្ងៃ គឺ​មិន​អាច​រៀបចំ​ការបោះឆ្នោត​ក្រៅប្រទេស​បាន​ឡើយ​។ សម្រាប់​អ្នកវិភាគ​យល់ថា ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ពិតជា​ត្រឹមត្រូវ​។ ដោយឡែក​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ថា ការរៀបចំ​បោះឆ្នោត​ក្រៅ​ប្រទេស​នឹង​ធ្វើទៅបាន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​។

 

​ថ្លែង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៥០០​នាក់ ដែល​រស់នៅ​សហរដ្ឋអាមេរិក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​ផង​ដែរ​នោះ បានបញ្ជាក់​ថា កម្ពុជា​អាច​នឹង​ពិចារណា​អំពី​ការរៀបចំ​ការបោះឆ្នោត​ក្រៅប្រទេស​បាន ល្គឹក​ណា​វា​ជា​ការបោះឆ្នោត​ប្រធានាធិបតី ឬ​ជា​ការបោះឆ្នោត​ឯកត្តនាម​។ ប៉ុន្តែ​ថា បើ​ជា​ការបោះឆ្នោត​បែប​សមាមាត្រ​ដូច​សព្វថ្ងៃ គឺ​មិន​អាច​រៀប​ចំ​ការ​បោះឆ្នោត​ក្រៅប្រទេស​បាន​ឡើយ​។ មិន​បាន​ដោយ​សម្តេច អះអាងថា ដោយសារតែ ការបោះឆ្នោត​នៅ​កម្ពុជា នៅ​មាន​គេ​ថា​មាន​ការលួចបន្លំ ចុះ​ទម្រាំ​បោះឆ្នោត​នៅ​អាមេរិក​នៅ​ឆ្ងាយ​? នេះ​ជា​មូល​ហេតុ​មួយ ហើយ​បញ្ហា​ម៉ោង​ខុសគ្នា ក៏​ជា​បញ្ហា​មួយ​ទៀត​ដែរ​។​

 

​លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អ​នា​គត់ បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការលើកឡើង​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ គាំទ្រ​ដោយ​លោក អ៊ូ វីរៈ អះអាងថា សព្វថ្ងៃ​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​​តាម បែប​សមាមាត្រ ហើយ​សមាស​ត្រ​នេះ​ប្រព្រិត្ត​ឡើង​នៅតាម​ខេត្ត ដូច្នេះ​លុះត្រាតែ​ប្រជា​ពលរដ្ឋ​ខ្មែរ នោះ​មានឈ្មោះ​នៅក្នុង​អាស័យដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា ទើប​អាច​មាន​សិទ្ធិ​បោះឆ្នោត​បាន​។

​សំឡេង​លោក អ៊ូ វីរៈ​៖

​ផ្ទុយ​ពី​លោក អ៊ូ វីរៈ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រែល បាន​អះអាង​ថា ការផ្តល់​សិទ្ធិ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​បាន​បោះឆ្នោត​នៅ​កម្ពុជា គឺ​យើង​អាចធ្វើ​បាន​ដោយ​មិន​ប្រកាន់ ការ​បោះឆ្នោត​បែប​ប្រធានាធិបតី ឬ​ជា​ការបោះឆ្នោត​បែប​ឯកត្តនាម ឬ​សមាមាត្រ​ឡើយ​។​

 

​បើ​តាម​លោក គល់ បញ្ញា ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​បាន រដ្ឋាភិបាល​គួរតែ ផ្តល់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ក្រៅប្រទេស​បាន​បោះឆ្នោត​មុន​នៅ​កម្ពុជា ហើយ​ការរៀបចំ​សន្លឹកឆ្នោត​ឲ្យបាន ត្រឹមត្រូវ​ទើប​បញ្ជូលមក​កម្ពុជា​។ ដោយ​លោក គល់ បញ្ញា បញ្ជាក់ថា នីតិវិធី​នេះ​ត្រូវបាន​គេ​ធ្វើ​ច្រើន នៅ​លើក​ពិភពលោក ក្នុងនោះ​ក៏​មាន​ប្រទេស​ក្រីក្រ​ជាង​កម្ពុជា​ក៏​អាចធ្វើ​បាន​ដែរ​ដូចជា​ប្រទេស ភូមិ​មា ជាដើម​។​

​សំឡេង​លោក គល់ បញ្ញា​៖

 

​ដោយឡែក​ចំពោះ​លោក យ៉ែម បុញ្ញ​ឫទ្ធិ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា លោក​ទទួលស្គាល់​ពី​ចំណុច​លំបាក ដែល​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានលើកឡើង ពិ​ព្រោះ​វា​ត្រូវការ​ពេលវេលា និង​ចំណាញ​ខ្ពស់។ ប៉ុន្តែ​បើ​យើង​យក​ការ​បោះឆ្នោត​បែប​ឯកត្តនាម​វា​មាន ភាពងាយស្រួល​ជាង​បែប​សមាមាត្រ​។ យ៉ាងណាក្តី លោក យ៉ែម បុញ្ញ​ឫទ្ធិ បាន​សម្តែង​សុទិដ្ឋិនិយម​ថា ការផ្តល់​ឲ្យ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​នៅ​កម្ពុជា​អាច​ធ្វើទៅបាន ឲ្យតែ​រដ្ឋាភិបាល​មានឆ​ន្ទៈ​។​

​សំឡេង​លោក យ៉ែម បុញ្ញ​ឫទ្ធិ​៖

 

​ជា​ការគត់សម្គាល់ ការបង្ហាញ​ពី​មូលហេតុ​របស់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន  ទាក់ទង​និង​ការផ្តល់​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត​នៅ​កម្ពុជា​​​នេះ បាន​ធ្វើឡើង​ហាក់ដូចជា​ការឆ្លើយតប​ទៅ​និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី ដោយបាន​អំពាវនាវ​ដល់​សកម្មជន​គាំទ្រ​នៅ​ឯនាយសមុទ្រ​ថា ប្រសិនបើ​គណបក្ស​កាន់​អំណាច​​​នៅ​កម្ពុជា ចង់​មក​បញ្ចុះបញ្ចូល ឬ​ទាក់ទង​ប្រជាពលរដ្ឋ នៅ​ក្រៅប្រទេស គួរ​សួរ​តែ​មួយ​សំនួរ​ថា តើ​ពេល​ណា​ឲ្យ​ខ្មែរ​នៅ​ក្រៅប្រទេស មាន​សិទ្ធិ​បោះឆ្នោត​បាន​?

(ដោយ៖គួន សំបូរ)


ការបោះឆ្នោតនៅកម្ពុជានិងនៅប្រទេសកាណាដា

Op-Ed: Leadership Skills

ខែឧសភានិងខែតុលាឆ្នាំ២០១៥នេះ ខ្ញុំមានឳកាសបានចូលរួមជាមន្រ្តីរៀបចំការបោះឆ្នោតថ្នាក់ខេត្ត នៃខេត្តអាល់បើរតា (Alberta)និងថ្នាក់ប្រទេសនៃ ប្រទេសកាណាដា។

DRO

ការបោះឆ្នោតនៅប្រទេសកាណាដាគឺមានបទពិសោធន៍យូរយារណាស់មកហើយ ហើយមានការទទួលស្គាល់ថាសុក្រឹតយុត្តិធម៌(free and fair) មានស្តង់ដារ (standard) និងមានមុខវិជ្ជាជីវៈ (professionalism) ខ្ពស់បំផុតសំរាប់កំរិតការបោះឆ្នោតទាំងបីគឺ៖

១. កំរិតរដ្ឋសហព័ន្ធ (Federal)

២. កំរិតខេត្ត (Provincial)

៣. កំរិតក្រុង (Municipal)

វគ្គជ្រើសរើសមន្រ្តីរៀបចំបោះឆ្នោតធ្វើឡើងយ៉ាងសាមញ្ញបំផុត។ មន្ត្រីថ្នាក់ក្រោមទាំងអស់គឺជាបុគ្គលិកបណ្តែតបែបកុងត្រារយះពេលខ្លី គឺមានន័យថាពួកគេទទួលកំរៃរយះពេលពីរបីថ្ងៃសម្រាប់ថ្ងៃបោះឆ្នោតធំចុងក្រោយ។ អ្វីដែលគួរអោយកត់សម្គាល់គឺវិធានការជ្រើសរើសនិងការស្បថសច្ចាបណិធានមិនអោយមានការលំអៀងនិងការឆ្គាំឆ្គងបាត់បង់វិជ្ជាជីវៈក្នុងពេលកំពុងបំពេញមុខនាទី។

អ្វីដែលជាការកត់សម្គាល់ចម្បងបំផុតគឺមន្ត្រីជំនួយការចាស់ (Deputy Return Officer or DRO)ត្រូវធ្វើការយ៉ាងជិតស្និតជាមួយស្មៀនរបស់ខ្លួនដើម្បីរៀបចំតុបោះឆ្នោតរបស់ខ្លួន ហិបឆ្នោត សន្លឹកឆ្នោត រាប់សន្លឹកឆ្នោត និងផ្ទៀងផ្ទាត់លទ្ធផលចុងក្រោយក្នុងដែនសីមារបស់ខ្លួនអោយត្រឹមត្រូវ ហើយរាយការណ៌លទ្ធផលទៅកាន់ប្រធានការិយាល័យបោះឆ្នោតដែលឈរជើងផ្ទាល់នៅទីនោះ ដើម្បីអោយគេអាចទូរស័ព្ទលទ្ធផលឆ្នោតភ្លាមៗទៅការិយាល័យធំ។

ដូច្នេះ ជាធម្មតា លទ្ធផលឆ្នោតគឺត្រូវបានគេប្រកាសភ្លាមៗក្រោយពីការបិទហិបឆ្នោតមិនបានដល់១ម៉ោងផង។


Shortlisted Candidates for Secretary General and Deputy Secretaries

Shortlisted Candidates for NEC’s Secretary General and Deputy Secretary General. បញ្ជីចម្រាញ់បេក្ខជនសម្រាប់តំណែងអគ្គលេខាធិការនិងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។

NEC 1 NEC 2


សេចក្តីប្រកាសចុះឈ្មោះអ្នកបោះឆ្នោតសាកល្បង

សេចក្តីប្រកាសពត៌មាន៖ នៅថ្ងៃច័ន្ទ ទី៣១ ខែសីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានផ្សព្វផ្សាយតារាងឈ្មោះឃុំ សង្កាត់ និងចំនួនភូមិ សម្រាប់ធ្វើការចុះឈ្មោះសាកល្បង ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ខាងមុខនេះ។

 1nec1 1nec2

គ.ជ.ប ប្រកាស​តែង​តាំង​មន្ត្រី​បច្ចេកទេស​៧​រូប​សម្រាប់​កិច្ចការ​បោះ​ឆ្នោត

គ.ជ.ប ប្រកាស​តែង​តាំង​មន្ត្រី​បច្ចេកទេស​៧​រូប​សម្រាប់​កិច្ចការ​បោះ​ឆ្នោត

ដោយ ម៉ម មុនីរតន៍
2015-08-04

គ.ជ.ប

ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)

RFA

អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​កិច្ចការ​បោះ​ឆ្នោត ហាក់​ពុំ​មាន​ជំនឿ​សោះ​ថា មន្ត្រី​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស​សម្រាប់​កិច្ចការ​បោះ​ឆ្នោត នឹង​មិន​ងាយ​ថា​អាច​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ណាស់។

ការ​បញ្ជាក់​ជំហរ​បែប​នេះ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ស្រប​ពេល​ដែល គ.ជ.ប ចេញ​សេចក្ដី​សម្រេច​តែងតាំង​មន្ត្រី ៧​រូប​របស់​ខ្លួន ឲ្យ​ធ្វើ​កិច្ចការ​ផ្នែក​បច្ចេកទេស​លើ​ជំនាញ​ប្រើប្រាស់​ទិន្នន័យ ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ការ​បញ្ជាក់​ទីលំនៅ​ក្នុង​ឃុំ-សង្កាត់​របស់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ការ​រិះគន់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សង្គម​ស៊ីវិល ទៅ​លើ​ស្ថាប័ន គ.ជ.ប នេះ គឺ​នៅ​ចំ​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សម្រេច​ផ្តល់​សុពលភាព​ដល់​មន្ត្រី​ជំនាញ ៧​រូប ដែល​នឹង​ចូល​ធ្វើ​ការ​លើ​ជំនាញ​របស់​ខ្លួន ក្នុង​ពេល​ដំណើរ​ការ​ចុះ​ឈ្មោះ​សាកល្បង ដែល​នឹង​ចូល​មក​ដល់​ជា​លើក​ដំបូង​ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ទី​៤ សីហា គ.ជ.ប បាន​ចេញ​សេចក្ដី​សម្រេច​ដោយ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​លើ​កិច្ចការ​បោះ​ឆ្នោត​ចំនួន ៧​រូប។ នៅ​ក្នុង​សេចក្ដី​សម្រេច​ដែល​មាន ៤​ប្រការ លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​លើក​ឡើង​ថា អគ្គលេខាធិការ ប្រធាន​នាយកដ្ឋាន និង​សាមី​ខ្លួន​ដូច​មាន​ចែង​ក្នុង​ប្រការ​២ និង​អង្គភាព​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​តាម​សេចក្ដី​សម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។ ពាក់ព័ន្ធ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ សហគមន៍​អឺរ៉ុប បាន​ផ្ដល់​ពន្លឺ​ហើយ​ថា នឹង​ជួយ​លុយ​ប្រមាណ ១០​លាន​អឺរ៉ូ ស្មើ​ប្រមាណ ១១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ដំណើរ​ការ​ទាំង​មុន និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ដោយឡែក​រដ្ឋាភិបាល​ជប៉ុន វិញ នៅ​មិន​ទាន់​បញ្ចេញ​តួលេខ​នៃ​ថវិកា​ដែល​នឹង​ត្រូវ​ផ្ដល់​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ជប៉ុន សន្យា​ផ្ដល់​សម្ភារៈ​បច្ចេកទេស ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​កិច្ចការ​បោះ​ឆ្នោត​ដល់​មន្ត្រី គ.ជ.ប។

បន្ថែម​លើ​លិខិត​តែងតាំង​នេះ លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ គ.ជ.ប អះអាង​ថា បុគ្គលិក​ក្របខ័ណ្ឌ​នៃ គ.ជ.ប ដែល​ទើប​ចេញ​សេចក្ដី​សម្រេច​រួច​នេះ នឹង​ចូល​ធ្វើ​ការ​លើ​ជំនាញ​របស់​ខ្លួន​ដំណាល​គ្នា​នឹង​យុទ្ធនាការ​ចុះ​ឈ្មោះ​សាកល្បង ក្នុង​ខែ​កញ្ញា ខាង​មុខ​នេះ​ហើយ។ លោក​បន្ត​ថា «ក្នុង​នាម​ជា​អ្នក​បោះ​ឆ្នោត គ.ជ.ប បាន​ត្រៀម​លក្ខណៈ​ជា​មុន​ក្នុង​ការ​ចុះ​ឈ្មោះ​សាកល្បង នឹង​រៀបចំ​នៅ​ក្នុង​ពេល​ពាក់​កណ្ដាល​ខែ​៩ ហើយ​បន្ទាប់​ពី​ប្រមូល​លទ្ធផល និង​បទពិសោធន៍​មក ការ​ចុះ​ឈ្មោះ​ទូទាំង​ប្រទេស​ពី​ថ្ងៃ​ទី​១ ខែ​មីនា នៅ​ឆ្នាំ​២០១៦ ត​ទៅ»

Read more…