លោកសមរង្ស៊ីថាកុំច្រឡំសមរភូមិ

https://www.youtube.com/watch?v=2cGwzOwCUgI
Original link

០៤ ធ្នូ ២០២១ / 04 December 2021 – Article and comment in English (*)បើធ្វើសង្គ្រាម កុំច្រឡំសត្រូវបើធ្វើនយោបាយ កុំច្រឡំគូបដិបក្ខគូបដិបក្ខរបស់អ្នកប្រជាធិបតេយ្យខ្មែរ គឺជនផ្តាច់ការ ហ៊ុន សែន មិនមែន សម រង្ស៊ី ឬ កឹម សុខា ទេ។https://asiatimes.com/…/cambodias-sam-rainsy-could-be…/សារព័ត៌មាន Asia Times ចុះថ្ងៃ ០៣ ធ្នូ ២០២១ បានផ្សព្វផ្សាយអត្ថបទមួយមានចំណងជើង ជាភាសាអង់គ្លេស “Cambodia’s Sam Rainsy could be stronger after CNRP split – Cambodia National Rescue Party is disintegrating on factional lines that could see Rainsy’s camp win out over Kem Sokha’s” បកប្រែជាខ្លឹមសារ ៖ “ការបែកបាក់គ្នា ក្នុងជួរគណបក្សសង្គ្រោះជាតិ ទំនងធ្វើឲ្យក្រុមគាំទ្រ សម រង្ស៊ី ឈ្នះលើក្រុមគាំទ្រ កឹម សុខា”។លោក សម រង្ស៊ី បានសរសេរប្រាប់ Asia Times ទៅវិញ ដូចតទៅ ៖”ចំណងជើងអត្ថបទខាងលើនេះ ខុសស្រឡះ ពីគោលដៅ (objective) របស់ខ្ញុំ និងពីយុទ្ធសាស្រ្ត (strategy) របស់ខ្ញុំ។ គោលដៅ (objective) របស់ខ្ញុំ គឺបញ្ចប់របបផ្តាច់ការ និងគ្រួសារនិយម ហ៊ុន សែន ដោយសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ពិតប្រាកដ។ ដើម្បីសម្រេចគោលដៅ (objective) ខាងលើនេះ យុទ្ធសាស្ត្រ (strategy) របស់ខ្ញុំ គឺបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យទាំងអស់ ហើយជម្រុញឲ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ពិតប្រាកដ។ មានតែការបង្រួបបង្រួមកម្លាំងប្រជាធិបតេយ្យទាំងអស់ទេ ដែលអាចនាំមកនូវជ័យជំនះ សម្រាប់ចលនាប្រជាធិបតេយ្យទាំងមូល ដែលមានគណបក្សសង្គ្រោះជាតិ ជាតំណាង។ ជ័យជំនះរបស់អ្នកប្រជាធិបតេយ្យមួយក្រុម លើអ្នកប្រជាធិបតេយ្យមួយក្រុមទៀត វាគ្មានន័យអ្វីទាល់តែសោះ។ មានតែអ្នកនយោបាយមិនគ្រប់ទឹកទេ ដែលច្រឡំគូបដិបក្ខរបស់ខ្លួន។ គូបដិបក្ខរបស់អ្នកប្រជាធិបតេយ្យខ្មែរទាំងអស់ គឺជនផ្តាច់ការ ហ៊ុន សែន។ម្យ៉ាងវិញទៀត យើងក៏ត្រូវបែងចែកឲ្យដាច់ រវាងគោលដៅ (objective) យុទ្ធសាស្ត្រ (strategy) និង យុទ្ធវិធី (tactic)។ ខ្ញុំជឿថាលោក កឹម សុខា និងរូបខ្ញុំ សម រង្ស៊ី នៅតែមានគោលដៅ (objective) និងចង់អនុវត្តយុទ្ធសាស្ត្រ (strategy) ដូចគ្នា ដូចមានចែងខាងលើនេះ។ អ្វីដែលយើងមិនទាន់បានកំណត់ឲ្យច្បាស់ជាមួយគ្នា គឺយុទ្ធវិធី (tactic) ទាក់ទងទៅនឹងគណបក្សតូចៗ ដែលទើបតែបានបង្កើតថ្មី ឬ ចាប់ផ្តើមដំណើរការជាថ្មី ក្រោយពីលោក ហ៊ុន សែន បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ ២០១៧។ឥឡូវនេះ លោក កឹម សុខា និងខ្ញុំ សម រង្ស៊ី មិនអាចជួបនិយាយគ្នាបានទេ ស្តីពីការកំណត់យុទ្ធវិធី (tactic) រួមរបស់យើង ពីព្រោះលោក ហ៊ុន សែន ហាមឃាត់មិនឲ្យលោក កឹម សុខា ចេញក្រៅប្រទេស ហើយ ហាមឃាត់រូបខ្ញុំ សម រង្ស៊ី មិនឲ្យចូលក្នុងប្រទេស។ លោក ហ៊ុន សែន ចង់បំបែកបំបាក់យើងទាំងពីរនាក់ថែមទៀត ដោយគាត់ដឹងពីការលំបាក ក្នុងការកំណត់យុទ្ធវិធី (tactic) រួមណាមួយ បើលោក កឹម សុខា និងខ្ញុំ សម រង្ស៊ី មិនអាចជួបនិយាយគ្នាបានទេ។តែទោះជាយ៉ាងណាក៏ដោយ យុទ្ធវិធី (tactic) នេះ អាចមានទិដ្ឋភាពច្រើនបែបយ៉ាង ហើយអាចមានការប្រែប្រួលគ្រប់ពេលវេលា។ អ្វីដែលសំខាន់ជាងគេបំផុត ហើយដែលមិនមានការប្រែប្រួលឡើយ គឺគោលដៅ (objective) រួម និងយុទ្ធសាស្ត្រ (strategy) រួម។ក្នុងខណៈដែលយើង កំពុងតែខិតខំស្វែងរកយុទ្ធវិធី (tactic) ណាមួយ ដែលមានប្រសិទ្ធភាពជាងគេ ដើម្បីទ្រទ្រង់គោលដៅ (objective) និង យុទ្ធសាស្ត្រ (strategy) របស់យើង យើងមិនត្រូវចាញ់បោកលោក ហ៊ុន សែន ហើយមិនត្រូវដើរចូលក្នុងអន្ទាក់របស់គាត់ទេ បើយើងដឹងហើយថា គាត់ប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីបំបែកបំបាក់អ្នកប្រជាធិបតេយ្យដូចគ្នា។ លោក ហ៊ុន សែន យល់ខុសហើយ បើគាត់នៅតែសង្ឃឹមថា គាត់នឹងអាចបំបែក សម រង្ស៊ី ពី កឹម សុខា។ យើងទាំងអស់គ្នា ក៏យល់ច្បាស់ថា ឯកភាពរវាង សម រង្ស៊ី និង កឹម សុខា គឺជាគ្រោះថ្នាក់ដល់អាយុជីវិតនយោបាយ របស់លោក ហ៊ុន សែន។ គណបក្សសង្គ្រោះជាតិ ក៏ជាឧបសគ្គមួយដ៏ធំធេង សម្រាប់គម្រោងផ្ទេរអំណាច ពីលោក ហ៊ុន សែន ទៅកូនគាត់។ លោក ហ៊ុន សែន បានរង់ចាំ​ព័ត៌មានបំប៉ោង ដែលថាមានការបែកបាក់គ្នា ក្នុងជួរគណបក្សសង្គ្រោះជាតិ ជាមុនសិន ដូចបានលេចឮ ថ្ងៃ ២៨ វិច្ឆិកា ២០២១ នេះ ទើបគាត់ហ៊ានប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់កូនគាត់ ហ៊ុន ម៉ាណែត ៤ ថ្ងៃបន្ទាប់ គឺនៅថ្ងៃ ០២ ធ្នូ ២០២១ នេះ។”(*) Article and comment in EnglishAsia Times, 03 December 2021Cambodia’s Sam Rainsy could be stronger after CNRP split – Cambodia National Rescue Party is disintegrating on factional lines that could see Rainsy’s camp win out over Kem Sokha’sBy David Hutthttps://asiatimes.com/…/cambodias-sam-rainsy-could-be…/Dear David,The title of your Dec. 3 article in the Asia Times, “Cambodia’s Sam Rainsy could be stronger after CNRP split – Cambodia National Rescue Party is disintegrating on factional lines that could see Rainsy’s camp win out over Kem Sokha’s,” doesn’t reflect either my goal or my strategy.My goal is to bring about democratic change in Cambodia by bringing a peaceful end to the regime of Hun Sen, a despot who seeks a dynastic succession. To achieve this goal, my strategy is to unite the country’s democratic forces and to push for truly free and fair elections. Only a united democratic opposition can succeed.Among the democratic forces that I want to unite, the current represented by Kem Sokha is one of the most important. There can only be a shared victory. For me there is no sense in trying to “win out” over Kem Sokha, as the title of your article could suggest. There is nothing more stupid than choosing the wrong adversary.Although Kem Sokha can’t express himself freely, I sincerely believe that he continues to share my goal and strategy. The only possible difference between us is tactical and concerns for example the role of small political parties created or reactivated after the dissolution of the CNRP, which Kem Sokha and I created together. To determine the tactics to be used and avoid misunderstandings, Kem Sokha and I need to meet and talk. But we can’t do that under current conditions, because Hun Sen is preventing Kem Sokha from leaving the country, and is stopping me from entering.Hun Sen fears nothing more than unity between democratic forces represented by the CNRP, which shook the regime in the national and local elections of 2013 and 2017. It is to be expected that Hun Sen seeks to divide us and set traps for us. It is up to us to remain vigilant and not fall into them. Our unity rests on our shared aim and shared strategy. Tactics can change, and have many different facets. They can constantly be altered as circumstances change. The “split” between Kem Sokha and Sam Rainsy which some have sought to highlight doesn’t have anything serious or irreversible about it. It’s important to avoid hasty conclusions. Many observers are mistaken in their analysis of the political situation in Cambodia.Best regards,Sam RainsyA strategy is a set of guidelines used to achieve an overall objective, whereas tactics are the specific actions aimed at adhering to those guidelines.